Thursday, October 13, 2016

កំណត់ហេតុរបស់ ជីវ តាខ្វាន់

យោបល់អ្នកបកប្រែ
កំណត់ហេតុរបស់ ជីវ តាខ្វាន់​អំពីប្រពៃណីនៃអ្នកស្រុកចេនឡា​ ដែលមិត្តអ្នកអាន កំពុងកាន់នៅក្នុងដៃនេះ ពិតជា ឯកសារពិសិដ្ឋមួយនៃប្រវត្តិសាស្រ្តខ្មែរយើង។សៀវភៅ ប្រវត្តិសាស្រ្ត ឬអត្ថបទសិក្សាណាមួយ ដែលស្តីពីស្រុកខ្មែរមិនដែលចន្លោះឈ្មោះឯកសារ ជីវ តាខ្វាន់ នេះឡើយ។កូនខ្មែរគ្រប់រូប រៀនប្រវត្តិសាស្រ្តរបស់ទេសខ្លួន មិនដែលនរណាមួយមិនស្គាល់ឈ្មោះ ជីវ តាខ្វាន់ ដែរ ប៉ុន្តែ​ ការដែលយើងស្គាល់នោះ សុទ្ធតែឮពាក្យតៗគ្នា កត់ចម្លងតៗគ្នា ពីសៀវភៅមួយទៅសៀវភៅមួយតាមរយៈសៀវភៅដើម ជាភាសាបារាំង ដែល​លោក ប៉ូលប៉េល្លីយ៉ូ បានកែរសម្រួលចេញពីអត្ថបទចិន ហើយបោះពុម្ពផ្សាយដំបូងនៅក្នុងព្រត្តិបត្រ័នៃសាលាបារាំងនៅចុងបូព៌ា ពីឆ្នាំ១៩០២ ហើយក្រោយមក ពេលដែលលោក ប៉េល្លីយ៉ូ ទទួលមរណៈភាពទៅ លោក ហ្សក សឺដេស ក៏យកស្នាដៃនេះមានទាំង​
អត្ថាធិប្បាយបន្ថែមក្បោះក្បាយផង ទៅបោះពុម្ពរូបរួមជាសៀវភៅមួយឡើងនៅឆ្នាំ គ
.ស១៩៥១។
            យើងជាខ្មែរ យើងសូមគោរព អរគុណពិសេស ចំពោះលោកអ្នកស្រាវជ្រាវជំនាញទាំងនេះ ទុកដូចជាជួយរើកកាយកំណប់ ដ៏មានតម្លៃមួយឲ្យខ្មែរយើង ម្ល៉ោះហើយយើងចេះតែមានកូនចិត្តចង់បន្តស្នាដៃនេះជាបន្តទៀត។















ប្រពៃណីអ្នកស្រុកចេនឡា
            សេចក្តីផ្តើម
                        រឿងរ៉ាវទាំងនេះលោក ជីវ តាក់គង់ បាននិពន្ធឡើងក្នុងសម័យរាជសន្តតិវង្ស ងន់ គឺនៅស្រុក វ៉េង តា ហើយក្រោមមក លោកហ្កូវគង់ បានកែសម្រួលក្នុងរវាង រាជសន្តតិវង្ស ម៉េង ក្នុងស្រុក សេងអាន។
                        សេចក្តីអធិប្បាយមានទាំងស្រុងដូចតទៅ៖ ចេនឡា ឬ ចាមឡា អ្នកប្រទេសនេះហៅខ្លួនឯងថា(កាន់ផៃជី) តាមកំណត់របស់ពួកបច្ចឹមប្រទេសបាន ហៅថា កាំពូជី ដែលមានសំនៀងស្រដៀងនឹង (កាំពួចេ) ដែរ។
            ខ្ញុំចាប់ធ្វើដំនើរចេញពីស្រុក អ៊ូជីវ តាមផ្លូវទឹក តាមទន្លេស្រុកម៉ាំងកួយ និង គង់តុង តាត់ សមុទ្រ ឈិនជីវ ទៅដល់សមុទ្រ កាវជីវក៏បានទៅដល់ទីក្រុង (ចាម្ប) បន្តដំនើរបណ្តោយខ្យល់ចេញពីក្រុង ចម្ប ទៅអស់រយះពេលន្លះខែទៀត ក៏បានទៅដល់ស្រុក ចេងផូវ (ជម្ពូ) ដែលជាព្រំដែននៃប្រទេសនេះ។ លុះចេញពីចេងផូវទៅទៀត ឆ្លងផុតសមុទ្រឃុនលុន ក៏ទៅដល់មាត់ពាម គឺបែកចេញពីមាត់ សមុទ្រទៅជាដៃទន្លេច្រើនច្រកណាស់។ ក្នុងបណ្តារច្រកទាំងនោះមានតែច្រកទី៤ទេ ទើបអាចចូលទៅបាន ក្រៅពីនេះគេដឹងថា មានទឹករាក់ណាស់ នាវាធំៗមិនអាចធ្វើដំណើរបានឡើយ។ ត្រង់ពាមជាមាត់ជ្រកនោះឃើញមានព្រៃស៊ុបទ្រុប ហើយក្រៅពីនេះមានវាសល់ខ្សាច់ពណ៌លឿង និងមានដើមបបូស និងដើមអំពៅព្រៃ ដុះបែកផ្កាសសំព្រួស ម្ល៉ោះហើយ អ្នកដំណើរពីបាកចំណាំផ្លូវរកច្រកចូលទៅណាស់។
            ចុឡផុតពីមាត់ពាមធ្វើដំណើរតាមដងទន្លេឆ្ពោះទៅទិសខាងជើងអស់ ដំណើរប្រមាណកន្លអខែទៀត ទើបបានទៅដល់ស្រុមមួយឆ្មោះ ឆេណាំ(ឆ្នាំង) ដែលជាខែត្រមួយនៃប្រទេសនេះ។លុះធ្វើដំនើរពីឆេណាំ បណ្តោយតាមទឹកហូរទៅជើងអស់រយះពេល១០ថ្ងៃ ទៀតកាត់ភូមិ ពូលូវឈឹង(ប្រែជាភូមិ កណ្តាលផ្លូវ) ហ៊ុតឈឹង (ភូមិព្រះពុទ្ធ)ឆ្លងកាត់សមុទ្រទឹកសាបទៅទៀត​ទើបបានដល់ទីក្រុងកាងពាងឈូ(កំពែងជួរ)។ ក្រុងនេះមានទំហំ៥០លី​(១លីប្រវែង ១៨០០ហត្ថ) បើតាមសៀវភៅពួកបច្ចឹមប្រទេសសរសេរថា ប្រទេស នេះមានទំហំដី ៧០០០លី និងមានព្រំប្រទល់ខាងជើងទល់នឹងក្រុងចាម្ប៉ា គឺត្រូវធ្វើដំណើរអស់កន្លះខែ ខាងនិរតីទៅឃ្លាតពីរស្រុកសៀមចម្ងាយផ្លូវកន្លះខែដែរ នៅខាងត្បូងឃ្លាតពីទីក្រុង ហ៊ឺង អ៊ូ ចម្ងាយផ្លូវ១០ថ្ងៃ ឯខាងកើតប្រទេសនេះគឺមហាសមុទ្រ ហើយដែលជាប្រទេសមួយធ្លាប់ទាក់ទងខាងសេដ្ឋកិច្ចជាមួយស្រុកយើងតាំងពីដើមរៀងមកផង។
            នៅគ្រាដែលប្រទេសចិន(ក្នុងរាជ្យសន្តតិវង្សម៉ុងហ្គោល បានត្រួតត្រាលើមហាសមុទ្រក្នុងទ្វីបលោកហើយ លោកចមពល(មេទព័ធំ) ឆ្មោះ ជុនតូវ ដែលនៅឈរប្រចាំការត្រួតត្រាទីក្រុងចម្ប បានចាត់មន្ត្រីពីរនាក់គឺលោក ហ៊ូ ប៉េក ហូវ អ្នកមានប៉ានមាស ១ និង លោក ឆាយហូវ ឲ្យទៅកាន់ប្រទេសចេនឡា តែត្រូវប្រទេសនេះចាប់ឃុំទុក មិនឲ្យមកវិញ។ លុះមកដល់រជ្ជកាលស្តេច ងន់ចេង (គស ១២៩២ ខែទី៦ ព្រះរាជាអង្គនេះត្រង់ចាត់បេសកកម្មទូតមួយមកប្រទេសចេនឡា ហើយពេលនោះ ខ្លួនខ្ញុំក៏ត្រូវចាត់មកជាមួយដែរ។​ គឺនៅក្នុងខែទី២ឆ្នាំបន្ទាប់មក យើងបានចេកចេញពីស្រុកម៉េងជីវ​នោះមកទៀត។លុះថ្ងៃ១៥ខែទី៣ទើបមកដល់ក្រុងចម្ប។នៅកណ្តាល
ផ្លូវជួបនឹងខ្យល់បកបញ្ច្រាសពីមុខមកវិញ ដែលជាហេតុនាំឲ្យមានការរអាក់រអួលក្នុងដំណើរ។ដល់មកខែ៧ ដែលជាសរទ រដូវទើបបានមកដល់ប្រទេសមួយនេះ ព្រមចំណុះចុះចូលទៅ។
            លុះដល់មករជ្ជកាលស្តេច​តាយតេក (គស ១២៩៧ ខែទី៦ខ្ញុំជឹះនាវាត្រឡប់មកវិញ ហើយដល់ថ្ងៃ១២ ខែ៨ទើបនាវាចូលចតដល់កំពង់ផែស្រុក ស៊ីម៉េង។
            ចំពោះរឿងប្រពៃណី និងកិច្ចការនៃប្រទេសចេនឡានេះ ខ្ញុំមិនបានដឹងល្អិតល្អន់អស់សេចក្តីសព្វគ្រប់មេន តែខ្ញុំបានដឹងដោយ ត្រួសៗអាចនឹងជម្រាបបានដែរ។
បរិវេណនៃទីក្រុង
            បរិវេណនៃទីក្រុងនេះមានទំហំ ២០លី  មានទ្វារ ៥។ទ្វារទាំងអស់នោះសុទ្ធតែសាងកម្រាស់ជាពីរជាន់ក្នុងក្រៅ គឺនៅ ទិសខាងកើតមានទ្វារពីរ។ ក្រៅពីនេះក្នុងមួយទិសមានទ្វារតែមួយទេ។នៅក្រៅកំពែងក្រុង សុទ្ធតែមានប្រឡាយទឹកធំៗ ពីក្រៅប្របឡាយនោះ មានផ្លូវដើរទៅកាន់ស្ពានធំៗ ហើយនៅសងខាងស្ពាននិមួយៗមាន ទេវរូបថ្ម ចំនួន ៥៤ ដូចជារូបមេទព័ថ្មដ៏ធំៗដូច្នេះដែរ។ រូបទាំងនោះដូចៗគ្នានៅតាមច្រកទាំងប្រាំ។ បង្កាន់ដៃស្ពានទាំងនេះគេធ្វើអំពីថ្ម ហើយមានឆ្លាក់ជារូបពស់ដ៏ធំ ដែលមាន ក្បាលប្រាំបួន(នាគរាជ ក្បាល​៩) ឯរូបថ្មទាំង៥៤នោះសុទ្ធតែយកដៃចាប់ទាញពស់នេះឯងហាក់ដូចជាមិនចង់ឲ្យស្ទុំទៅ  រួច។នៅខាងលើខ្លោងទ្វារមានពុទ្ធរូបថ្ម ៥អង្គបែរភក្រ្ត័ទៅទិសខាងលិច ហើយមួយអង្គដែលស្តិតនៅកណ្តាលគេ មានទឹកមាសល្អស្រាស់ផង។នៅសងខាងទ្វារមានឆ្លាក់រូបដំរីថ្មទៀត។
            កំពែងទីក្រុង គេធ្វើពីថ្មទាំងអស់ មានកំពស់ ២០ហត្ថ តម្រៀបថ្មយ៉ាងជិតហើយមាំណាស់។នៅពីលើគ្មានស្មៅ ដុះឡើយតែ នៅចន្លោះមួយដំៗមានដាំដើមជ្រែ។ ឯផ្ទៃក្នុងនៃកំផែង ដែលមានចន្លោះពីគ្នាដល់ទៅជាង ១០០ហត្ថនោះ ស្ថិតនៅជាដីជម្រាលបីដូចជម្រាលនៃភ្នំ រលីងស្អាតណាស់។ លើកំពែងដែលមានផ្ទៃជាដីជម្រាលនោះ មានទ្វារធំៗដែល បិទជិតនៅពេលយប់ ហើយបើកចំហ នៅពេលថ្ងៃ តាំងពីព្រលឹម នឹងមានអ្នកយាមប្រចាំការជានិច្ច។ សត្វឆ្កែគេមិនឲ្យចូលក្នុងទ្វារនេះទេ។ ជនណាដែលធ្លាប់មានទោសត្រូវគេកាត់ម្រាមជើង ក៏មិនឲ្យចូលដេរ។ កំពែងព័ទ្ទជុំវិញនោះ មានជ្រុងជ្រោយល្អណាស់ហើយនៅត្រង់ជ្រុងនិមួយៗ​សឹងមានប្រាង្គថ្មមួយខ្ពស់នៅប្រចាំជ្រុង។
            នៅកណ្តាលក្រុងនេះមានប្រាសាទមាសមួយ និងនៅជិតនោះមានប្រាង្គប្រាសាទ២០ទៀត  ព្រមទាំងមានបន្ទប់ថ្មចំនួនច្រើនរយបន្ទប់ផង។ នៅប៉ែកខាងកើតមានស្ពានមាសមួយ មានរូបតោមាស២ស្ថិតនៅអមសងខាងឆ្វេង និងខាងស្តាំស្ពានមាសនោះ។មានព្រះពុទ្ធរូបមាស​៨អង្គតម្កល់នៅតម្រៀបគ្នាចំពីក្រោមប្រាង្គសិលា។ នៅខាងជើងប្រាសាទមាសចម្ងាយប្រមាណជាងមួយលី មានប្រាសាទស្ពាន់មួយទៀតដេលមានកំពស់ខ្ពស់ជាងប្រាសាទមាស គួរឲ្យគេគយគន់ណាស់(ប្រហែលជាប្រាសាទបាពួន)។ចំពីក្រោយប្រាសាទស្ពាន់នេះ ឃើញមានបន្ទប់ថ្មប្រហែលជាដប់ដែរ។ ចេញពីនេះទៅខាងជើងថែមមួយលីទៀតគឺមានព្រះរាជដំណាក់ដែលស្តេចគង់នៅ។ នៅក្នុងល្វែងដែលជាព្រះដំណាក់នោះ មានប្រាង្គមាសមួយទៀត(ប្រហែលប្រាសាទភិមានអាកាស)។ ទំនងជាដោយហេតុនេះហើយ ដែលពួកឈ្មួញបរទេសតែងដំណាលថា ប្រទេសចេនឡា ថ្កុំថ្កើងរុងរឿងណាស់។
            ចេញពីកំពែងតាមទ្វារខាងត្បូងទៅចម្ងាយប្រមាណជាកន្លះលីតាមពាក្យចចាមអារមគេនិយាយថា មានចេតិយ លូប៊ូន(ប្រហែលប្រាសាទអង្គរ) ​សង់តែមួយយប់។ផ្នូរសពឬ ចាយតិ លូប៊ូន​ស្ថិតនៅក្រៅកំពែងខាងត្បូងជាងកន្លះលី ហើយមានបរិវេណពទ្ធជុំវិញប្រមាណជាងដប់លី និងមានបន្ទប់ថ្មជាច្រើនរយទៀតផង។ នៅស្រះខាងកើតកំពែងនគរប្រមាណចម្ងាយដប់លី មានប្រាសាទថ្មីទៀត ដ៏មានបរិវេណពទ្ធ័ជុំវិញប្រហែល១០០លី (ប្រហែលប្រាសទមេបុណ្យខាងលិច)។នៅក្នុងប្រាសាទនេះមានព្រះពុទ្ធរូបមួយអង្គទ្រង់ផ្ទុំធ្វើពីស្ពាន់ ហើយមានទឹកចេញជានិច្ចពីត្រង់ផ្ចិត ហូរធ្លាក់ទៅក្នុងស្រះធំមួយនៅពីខាងជើងប្រាសាទនេះ។នៅទិសខាងជើងកំពែងនគរ ចម្ងាយប្រមាណ៥លីមានប្រាសាទមាសរាង ៤ជ្រុង(ប្រហែលប្រសាទនាគពន្ធ័) និងមានបន្ទប់ជាច្រើនរយហើយនៅក្នុងនោះគេឃើញមានព្រះពុទ្ធរូបមាស​រូបសីង្ហំាស រូបដំរី រូបគោ រូបសេះ និង​វត្ថុដ៏ទៃទៀតធ្វើពីស្ពាន់ ច្រើនឥតគណនា។

២ ដំណាក់-លំនៅដ្ឋាន
            ព្រះរាជដំណាក់ ផ្ទះនាម៊ឺនមន្ត្រី និងផ្ទះអ្នមានទាំងអស់សុទ្ធតែបែរមុខទៅកើត។ ព្រះរាជដំណាក់ ស្ថិតនៅខាងជើងប្រាសាទមាស និងស្ពានមាស ហើយនៅជិតមាត់ទ្វារក៏មានបន្ទាយព័ទ្ធជុំវិញប្រវែង​៥ ឬ៦លី។ ក្បឿងប្រក់តួប្រាសាទកណ្តាលធ្វើពីសំណរ​ឯអគារ​ផ្សេងៗទៀត សឹងប្រក់ក្បឿងធ្វើដីដុតពណ៌លឿង។សសរនិងស៊ុមទ្វារសុទ្ធតែឆ្លាក់ ឬគូររចនារូបផ្សេងៗតែភាគច្រើនគឺរូបព្រះពុទ្ធ។ ដំបូលទាំងនោះល្អមើលណាស់។ របៀងប្រាសាទ និងថែវយ៉ាងវែងអាចដើរបានជាផ្លូវខ្វាត់ខ្វែងហើយដំបូលនោះក៏ខ្ពស់ៗសម្បើមណាស់។ ទីនេះ ជាកន្លែងព្រះរាជវាំងដែលស្តេចទ្រង់ប្រកបកិច្ចការផែនដី មានបង្អួចមាសមួយ​នៅខាងស្តាំ និងខាងឆ្វេងនៃកន្លែងស្តេចគង់ប្រថាប់មានសរសរបួនជ្រុងតម្តល់កញ្ចក់តម្រៀបគ្នាប្រមាណជាសែសិម ឬ​សាសិបបន្ទះដាក់ដង្ហែរតាមជ្រុងបង្អួចនេះ​កំណល់ទ្រមានរូបរាងជាដំរី(ជាបុស្បុកដែលមានសសរបួននិងក្បាច់លំអរដោកញ្ចក់ជើងទ្រធ្វើជារូបដំរី)។
            ខ្ញុំឮគេនិយាយគ្នាថា​ទីត្រង់នេះ មានរបស់ ប្លែកៗច្រើនណាស់ ប៉ុន្តែបំរាមតឹងតែងពេក​មិនអាចអនុញ្ញាតឲ្យចុឡមើលបាន។ ក្នុងបណ្តារឿងប្លែកៗទាំងនោះ​មានការណ៍មួយថា នៅកណ្តាលប្រាសាទ មានប្រាង្គមាសមួយ ហើយថា រាល់យប់​ ស្តេចតែងឡើងនៅផ្ទុំលើប្រាង្គមាសនោះ។អ្នកស្រុកគេមានជំនឿហើយនាំគ្នានិយាយថា នៅក្នុងប្រាង្គមាសនោះឯងមានបិសាចមួយ មានរូបជាពស់ក្បាល ប្រាំបួន(នាគក្បាលប្រាំបួន)។បិសាចនោះជាព្រះភូមរក្សាព្រះនគរ។ រល់យប់បិសាចតែងតែតំណែងខ្លួនជាមនុស្សស្រីហើយស្តេចត្រូវ រួមផ្តេតផ្តិតនឹងនាងនេះ​ សូម្បីមហាសី ឬ ស្នំស្និទព្រះអង្គ ក៏មិនហ៊ានចូលទៅក្នុងទីនោះដែរ។ លុះដល់មជ្ឈឹមយាម ទើបស្តេចចេញមកពីនាងនាគនោះ មករួមរក្ស័ជាមួយនឹងមហេសីឬស្រីស្នំដ៏ទៃទៀតបាន។ បើបាត់នាគនោះមិន និម្មិតមកទេ នោះថា គ្រោះថ្នាក់ និងមកដល់ អាយុស្តេចហើយ​ រឿងរ៉ាវអាក្រក់នឹងកើតឡើង។បើស្តេចមិនបានយាងចូលទៅទីនេះមួយយប់ណាហើយពេលនោះអពមង្គលនឹងពិតជាកើតឡើងភ្លាមមិនខានដែរ។
            បន្ទាប់មក ដំណាក់ព្រះញាតិវង្ស ឬ​លំនៅនាម៊ឺន មន្ត្រីធំៗសង់យ៉ាងធំទូលាយស្តុកស្តម្ភប្លែកពីផ្ទះអ្នកស្រុកសាមញ្ញ។ផ្ទះទាំងនោះសុទ្ធតែប្រក់ស្លឹក មានតែផ្ទះអ្នកធំនិង វិហារទេដែលប្រក់ក្បឿង។​ហើយទំហំផ្ទះទាំងនោះត្រូវសង់លំដាប់យសសក្តិនៃម្ចាស់ផ្ទៃផង។
            ចំណែកផ្ទះប្រជារាស្ត្រវិញសុទ្ធតែប្រក់ស្លឹក(ស្បូវ) គេមិនហ៊ានប្រកក្បឿងទេ ឯទំហំសោត សង់ទៅតាមធនធានខ្លួន តែមិនហ៊ានសង់ឲ្យដូចលំនាំអ្នកធំឡើយ។
៣ សម្លៀកបំពាក់ និងគ្រឿងអលង្ការ
            អ្នកស្រុកទាំងអស់ ចាប់តាំងពីស្តេចចុះទៅ ទាំងស្រីទាំងប្រុសសុទ្ធតែបួងសក់ទាំងអស់ ហើយគេលែងខ្លួននៅទទេស្អាត មានតែសំពត់មួយផ្ទាំងតូចវណ្ឌ័ជុំវិញខ្លួន របៀបគេចងពុង ហើយបើត្រូវការចេញទៅណាមកណា គេយកកំណាត់សំពត់មួយផ្ទាំងទៀតធំ ជាងមុនមករុំស្រោបថែមពីលើខ្លួន។ ការស្លៀកពាក់នេះ មានលក្ខ័ខណ្ឌ័ទៅតាមឋានៈទៀត។ ព្រះពស្ត្ររបស់ស្តេច មានតម្លៃជាមាស បីបួន តម្លឹងគឺល្អដាច់ពីសម្លៀកបំពាក់អ្នផងទាំងពួង។ អ្នកស្រុកនេះចេះត្បាញសំពត់ប្រើហើយ តែមានប្រើសំពត់មកពីរស្រុកសៀម​ និងចាម្ប៉ាផងដែរ។សំពត់ពិសេសមកពីបច្ចឹមប្រទេសដែលមានសាច់ម៉ដ្ឋល្អ មានតែស្តេចទេដែលមានប្រើ គឺជាសំពត់ផ្កា សរសៃសូត្រឆ្មារ។ ស្តេចពាក់មកុដមាស បើជួនកាលមិនពាក់មកុដទេ គឺពាក់កម្រងផ្កាដូចជាផ្កាម្លិះចាដើម​ព័ទ្ធជុំវិញព្រះសិរ។ ណោលើកំពូលព្រះកេសមានស្ទៀតសក់ដាំត្បូងពេជ្រយ៉ាងធំៗទៀតផង។ គ្រាន់តែគ្រឿងអលង្ការដែលពាក់នៅនឹងព្រះបាទ និងព្រះហស្ត មានទម្ងន់ដល់តៅជាងបីនាឡ។នៅគ្រប់តែម្រាមមានពាក់ចិញ្ចៀនដែលមានដាំពេជ្រភ្នែកឆ្នា។ បាទព្រះហស្តនិងបាតព្រះបាទមានលាបពណ៌ក្រហម ហើយនៅពេលទ្រង់យាងចេញមកម្តងៗតែងកាន់ព្រះខ័នមាសមួយជានិច្ច។
​            ចំនែកប្រជារាស្ត្រវិញ មានតែស្រ្តីភេទទេដែលអាចលាបថ្នាំក្រហមនៅបាតដៃបាតជើងបាន ឯប្រុសៗមិនហ៊ានលាបទេ។ព្រះញាតិវង្សនិងមន្ត្រីធំអាចប្រើកំនត់ផ្ការង្វើលៗបាន​ ឯមន្រ្តីធម្មតាប្រើបានតែត្រឹមផ្កាចុងជាយ ប៉ណ្ណោះ ចំណែករាស្ត្រសាមញ្ញបើស្រីៗ​អាចប្រើកំណត់ផ្កាបានខ្លះដែរ។
            ជនជាតិចិនដែលទើបនឹងមកដល់ប្រទេសនេះថ្មីៗ ទោះបីប្រើសំពត់មានផ្កានៅជាយទាំងសងខាង​ក៏គេមិនថាអីដែរព្រោះគេសន្មត់ថាជាពួកមិនទាន់ដឹងទំនៀមស្រុក ហៅថាពួក​ ង៉ានទីង ប៉ាឆា(មិនដឹងភាសា)
៤ អំពីមន្ត្រី
            ប្រទេសនេះមានរដ្ឋមន្ត្រី មេទព័​ និង ហោរា ហើយមន្ត្រីក្រោមពីនោះ មានច្រើនឋានៈទៀត ដូចជានៅប្រទេសចិនដែរ។​ប្លែកគ្នាតែឈ្មោះហៅ។​មន្រ្តីទាំងនេះភាគច្រើនជាពូជពង្សរបស់ស្តេច​បើមានអ្នកក្រៅចូលធ្វើការជាមន្ត្រីផងទាល់តែអ្នកនោះយកកូនទៅថ្វាយ ឲ្យធ្វើជាស្រីស្នំរបស់ស្តេច។ ការធ្វើដំនើរនៃមន្ត្រីទាំងនោះ គេសម្គាល់តាមគ្រឿងហែហមតាមថានៈ។ អ្នកធំជាងគេ អង្គុយលើគ្រែស្នែង មាសមានបាំងក្លស់ដងមាសបួន។ អ្នកបន្ទាប់មកទៀតគ្រែស្នែងមាសក្លស់ដងមាសពីរ ចុះមកទៀតមានគ្រែស្នែងមាសដែរ​តែក្លស់ដង មាសមួយ។ អ្នកតូចបន្តមកចេះតែថយមកក្លស់ដងមាសតែមួយ រួចក្លស់ដងប្រាក់មួយ​ឥតមានគ្រែស្នែង។
            ចំពោះមន្ត្រីដែលត្រូវជិះគ្រែស្នែងប្រាក់និងក្លស់ផងមាសមួយឡើងទៅ សុទ្ធតែហៅថា ប៉ាតេង(ម្រតេង) ឬអាំតេង(អម្តែង) ។អ្នកដេលមានតែក្លស់ដងប្រាក់ហៅថា សីឡាត់ទី​(ស្រិស្ធិន)។ ក្លស់នោះគេយកសំពត់ជាតីសូត្រដែលធ្វើមកពីប្រទេសចិនពាស ហើយទម្លាក់ចុងរំភាយចុះសឹងដល់ដី។ឯឆត្រ័តាំងយូរគេយកសំពត់សូត្រ ពណ៌ខៀវមកពាស ហើយទំលាក់រំភាយខ្លីបន្តិចដែរ រួចយកប្រេងមកលាបយ៉ាងរលើបទៀតផង។
៥ អំពី លទ្ធិសាសនា បីបែប
            អ្នកចេះដឹង(ពួកព្រហ្មណ៍)គេហៅថា ប៉ានយាប ឬ ប៉ាឃី(បណ្ឌិត) លោកសង្ឃគេហៅថា ជូតូ(ចៅគូ) រីឯពួកតាបសគេហៅថា ប៉ាស៊ីវី ឬ ប៉ាស៊ីវៃ(បស្វៈ ឬ បស្វិ)។
            ដែលហៅថា​ ប៉ាយាប នេះមិនដឹងជារៀនពីកន្លែងណាទេ ខ្ញុំមិនដែលឃើញសាលា ឬទីកន្លែងរៀនសោះ ខ្ញុំឃើញតែរូបពួកនេះ ឯងដែលស្លៀកពាក់ដូចតែជនធម្មតាដែរ ប៉ុន្តែមានប្លែកត្រង់ពាក់អំបោះសវេញមួយខ្សេនៅក ហើយអំបោះនេះពាក់ជាប់នឹងកអស់មួយជីវិត។ គេតែងរើសយកពួក ប៉ានយាប នេះឯងធ្វើជាមន្ត្រី ព្រោះគេទុកជាអ្នកចេះដឹងជាន់ខ្ពស់ហើយ។
            ចំណែកលោកសង្ឃវិញ កោរព្រះកេស គ្រងជីវរពណ៌លឿងបច្ចេញស្មាខាងស្តាំ ហើយនិមន្តដោយជើងទទេ ឥតពាក់ស្បែកជើងឡើយ។ ព្រះវិហារមួយគេអនុញ្ញាតឲ្យប្រក់ក្បឿងបានហើយនៅកណ្តាលព្រះវិហារនោះមានតម្កល់ព្រះពុទ្ធរូបមួយព្រះអង្គ ដែលមាន ភិនភាគដូចជាព្រះសក្យមនីដែរ គេហៅថា (ពុតឡៃ) លាបលនពណ៌ក្រហមដោយគេយកដីសមកសូនធ្វើហើយលាបពណ៌ផ្សេងៗគ្មានភិនភាគអ្វីក្រៅពីនេះទេ។មានព្រះពុទ្ធរូបតូចៗ​ច្រើនអង្គទៀតមានព្រះភក្រ្តមិនដូចគ្នាទេ ច្រើនតែកសាងអំពីស្ពាន់ ហើយគ្មាន ជួង ស្គរ រគាំង ទង់អ្វីទាំងអស់។ ព្រះសង្ឃឆាន់ត្រីសាច់បាន តែមិនឆាន់ស្រាទេ ហើយគេអាចរៀបម្ហូបត្រីសាច់ទាំងនេះថ្វាយព្រះផង។ ក្នុងមួយថ្ងៃលោកនិមន្តទៅបិណ្ឌបាតពីផ្ទះបាសកតែមួយដងទេ ហើយគ្មានរៀបដណ្តាំស្លនៅក្នុងវត្តឡើយ។ លោកឆាន់មួយដងក្នុងមួយថ្ងៃ។ ធម៌ដែលលោកសូត្រមានច្រើនណាស់ គេចងក្រងនៅនឹងស្លឹកតាលព្រឹក្ស(ស្លឹករឹត)  ដិតស្នាមអក្សរពណ៌ខ្មៅ តែមិនមែនសរសេរដោយជក់ឬ ខ្មៅដុសឡើយ។​ខ្ញុំមិនដឹងគេសរសេរដោយេអ្វីទេ (តាមពិតគេចារដោយដែកចារ ហើយយកធ្យូងលាយប្រេងមកលុប ទើបបានជាស្នាមខ្មៅនេះ​)។ គេមានយកគ្រែស្នែ និងក្លស់ដងមាស ឬដងប្រាក់មកសែងលោកសង្ឃដែរ ព្រោះស្តេចតែងធ្វើពិធី ពិគ្រោះនឹងព្រះ សង្ឃ ចំណោះបញ្ហាណាដែលធំៗរបស់ស្រុកទេស។ប៉ុន្តែពុំឃើញមានដូនជីនៅក្នុងវត្តទាំងនោះទេ។
            រីឯពួកតាបសដែលហៅថា ប៉ាស៊ីវី នេះស្លៀកពាក់ជាអ្នកស្រុកធម្មតាដែរ តែមានជួតក្បាលកំណាត់ពណ៌ស ឬពណ៌ក្រហម របៀបដូចពួកស្រីតារតានៃជាតិម៉ុងហ្គោលដែរ​តែទាបជាងបន្តិច។ពួកនេះមានវត្តដូចព្រះសង្ឃពុទ្ធសាសនាដែរ​តែមានទំហំតូចជាង។​លទ្ធិពួកតាបសនេះ គ្មានឥទ្ធិពលខ្លាំងដូចសាសនាព្រះពុទ្ធទេ។ ពួកនេះគេគោរពចំពោះតែថ្មមួយដំធំ(លិង្គ) ដូចថ្មរូបអ្នកតាព្រះស្រុក​ដូច្នោះដែរ។ប្រភពក្តី របៀបប្រតិបត្តិនៃពួកនេះក្តី ខ្ញុំពុំបានដឹងទេ។ពួកនេះមានដូនជី ហើយវិហារក៏ត្រូវអនុញ្ញាតិឲ្យប្រក់ក្បឿងបានដែរ។ពួកប៉ាស៊ីវី មិនបរិភោគរបស់អ្នកដ៏ទៃទេ ហើយមិនបរិភោគនៅចំពោះមុខសារធារណៈផង ហើយមិនសេពសុរាជា ដាច់ខាត។ ខ្ញុំមិនដែលឃើញតាបសសូត្រធម៌ ឬក៏ធ្វើអំពើអ្វីជាប្រយោជន៍អ្នកផងច្បាស់នឹងភ្នែកម្តងណាឡើយ។
            ចំណែកក្មេងៗកូនអ្នកស្រុកវិញ ដែលត្រូវការរៀនសូត្រគេតែង​យកទៅទុកដាក់រៀនជាមួយព្រះសង្ឃហើយបួសជាសង្ឃ​លុះដល់អាយុច្រើនក៏វិលត្រឡប់មកកាន់ជីវភាពជាជនធម្មតាវិញ។ឯការល្អិតល្អន់ជាងនេះទៅទៀត ខ្ញុំមិនបានដឹងឲ្យច្បាស់លាស់ឡើយ។
៦ អំពីអ្នកស្រុក
            តាមទម្លាប់របស់ពួកមនុស្សដែលមិនទាន់ស៊ីវិល័យ ច្រើនតែមានរូបឆោមខ្មៅគម្រីងគម្រាំង មិននិយមនៅលើកោះដែលសម្បូរដោយ​ទឹកទេ ចូលចិត្តក្នុងភូមិដែលនៅឆ្ងាយដាច់ស្រយាលពីគេ។ ទម្លាប់បែបនេះជាការពិតណាស់។ ចំណែកស្រ្តីក្នុងវាំងឬ ស្រ្តីក្នុងត្រកូលថ្កុំថ្កើងវិញមានសាច់សដូចចាន ព្រោះតែមិនងាយប្រទះនឹងកំដៅថ្ងៃឡើយ។តាមធម្មតាទាំងស្រី ទាំងប្រុសគ្មានស្លៀកដណ្តប់​អ្វីក្រៅពីសំពត់មួយផ្ទាំងរុំព័ទ្ធភ្ជាប់នឹងចង្កេះនោះទេ។ គេលែងខ្លួនទុកដើមទ្រូងនៅកណ្តាលវាល ឯសក់បួង ជើងទទេ គ្មានស្បែកជើងឡើយ ទោះជាស្ត្រីមហេសីស្តេចក៏ដោយ។
            ព្រមហាក្សត្រមានព្រះមហាសី ៥អង្គ គឺអគ្គមហេសី១ និង មហេសីសាមញ្ញ៤ប្រចាំទិសធំទាំង៤ដែរ។ ចុះពីនោះមក ខ្ញុំឮមានស្រីស្នំ បួនពាន់ ឬ ប្រាំពាន់អ្នក ហើយមានចែកជាជាន់ថ្នាក់ និងមិនឲ្យចេញដើរទៅណាមកណាផ្តេស្តាស់ឡើយ។ ខ្ញុំចូលទៅក្នុងវាំងពេលណា ក៏ឃើញស្តេចខ្មែរចេញមកជាមួយអគ្គមហេសី ហើយគង់ប្រថាប់នៅក្នុង ស៊ុមមាស(ជាបុស្បុកដែលជាទីប្រថាប់ក្នុងក្រឡា ព្រះគំនាល់) នាល្វែងកណ្តាលធំទូលាយ។ចំណែកមន្ត្រីអ្នកក្នុងវាំងវិញ នាំគ្នាទៅអង្គុយក្នុងថែវព័ទ្ធជុំវិញតាមលំដាប់ថ្នាក់យសសក្តិរៀងខ្លួន ហើយនាំគ្នាលបមើលពីក្រោមបុស្បុកមាសនោះមក។ ខ្ញុំបានចូលទៅឃើញម្តង គឺឲ្យតែនរណាមានកូនក្រមុំល្អច្បាស់ជាត្រូវគេហៅឲ្យនាំចូលទៅក្នុងវាំង។ពួកស្រីនៅខាងក្រោយនេះ ដែលដើរច្រវាត់ចេញចូលបម្រើគេហៅថា (តាំងកេឡាង
ស្រឹង្គារ?) ។ពួកនេះមាន ចំនួនមិនតិចជាងមួយពាន់ ឬ ពីរពាន់នាក់ទេ តែអាចយកប្តីរស់នៅជាមួយអ្នកធម្មតាបាន។ស្ត្រីទាំងនេះសុទ្ធតែកោរសក់ពីលើថ្ងាស់បន្តិច ហាកដូចជាពួកអ្នកបើកផ្លូវទឹកនៅស្រុកចិនខាងជើង ហើយគេលាបជាតិហិង្គុលនៅត្រង់ជើងសក់ក្បែរគុម្ពត្រចៀកទាំងសងខាង។ នេះហើយជាសញ្ញាសម្គាល់ពួក(ស្រឹង្គារ)គឺពួកនេះហើយដែលអាចេញចូលវាំងបាន ឯអ្នកថយថោកជាងនេះទៀតចូលទៅកាន់ផ្លូវខាង ក្រោមប្រាសាទនោះមិនបានទេ។
            ស្ត្រីអ្នកភូមិធម្មតាក៏បួងសក់ដែរ ប៉ុន្តែគ្មានសួតស្នៀតសក់និងថុបតែងលំអលើសក់ក្បាល ឬ លំអមុខឡើយ។នៅកងដៃមាន ពាក់កងមាស នៅនឹងម្រាមដៃ មានពាក់ចិញ្ចៀនមាស។ ម្យ៉ាងទៀតពួគ ស្រឹង្គារ និងអ្នកនៅក្នុងវាំងទាំងប្រុសទាំងស្រីសុទ្ធតែលាបប្រេង ក្រអូប   ដែលផ្សំឡើងពីជាតិឈើក្រអូប និងក្រលៀនប្រើស។ គ្រប់គ្រួសារទាំងអស់សុទ្ធតែគោរពប្រណិបតន័ព្រះពុទ្ធ។ ក្នុងប្រទេសនេះ មានមនុស្សស្រីភេទខ្លះស្អាតៗរាល់ថ្ងៃតែងដើរជាក្រុមដប់នាក់ឬ លើសពីនេះ ទៅពាសពេញទីផ្សារជាញឹកញយណាស់មានបំណងទាក់ទងពួកចិនៗដូរយករបស់មានតម្លៃ ដែលជាទម្លាប់មួយមិនល្អមិនថ្លៃថ្នូរសោះ។
៧ អំពីស្រ្តីសំរាលកូន
​            ស្រ្តីអ្នកស្រុកនេះក្រោយដែលសម្រាលកូនរួចទៅ គេយកបាយក្តៅប្រឡាក់លាយអំបឹល ហើយញាត់ចូលទៅក្នុងទ្វារមាស​លុះដល់បានមួយយប់មួយថ្ងៃ ទើបគេយកចេញមកវិញ។ ការធ្វើដូច្នេះ ជាហេតុនាំឲ្យមិនសូវមានជម្ងឺ និងឲ្យបានរួមទ្វារមាសតូចដូចជាស្រី ក្រមុំទៀតផង។ កាលខ្ញុំទើបនឹងដឹងរឿងនេះដំបូងឆ្ងល់ថា ក្រែងមិនពិតដូច្នេះទេដឹង? ព្រោះថាបើបានជាមានប្តីនិងមានកូនទៅហើយ ចុះម៉េចខ្លាចគេដឹងរឿងនេះទៀត? ប៉ុន្តែនៅនឹងផ្ទះដែលខ្ញុំសំណាក់នៅមានស្រីម្នាក់សម្រាលកូន ដែលជាហេតុនាំឲ្យខ្ញុំដឹងរឿងនេះ ច្បាស់លាស់ៈ នៅក្រោយពេលសំរាលកូនហើយមួយថ្ងៃទៀត ស្រីនោះពកូនខ្ចីទៅមុជទឹកទន្លេដែលជាការចំឡែកមិនដែលជួបប្រទះទេ។

            ពេលដែលខ្ញុំទៅជួបនឹងគែម្តងណាគេតែងពោលថាស្រីស្រុកនេះក្រាស់ដោយកាមតណ្ហាណាស់។ក្រោយពេលដែលសម្រាលកូនហើយមួយថ្ងៃ ឬពីរថ្ងៃប៉ុណ្ណោះគេក៏រួមដំណេកជាមួយប្តីទៀតហើយ។បើប្តីនោះបំពេញចំណង់ខ្លួនមិនបានទេ នឹងត្រូវគេបោះបង់ចោលដូចពួកបូយឆេង(គឺពួកដែលគេទិញដាច់ មិនអោយទៅមានប្រពន្ធកូនឡើយ) មិនខាន។ ប្រសិណប្តីនោះមានធុរៈទៅស្រុកឆ្ងាយ អស់ពេលច្រើនយប់ ចាប់ពីដប់យប់ឡើងទៅ ច្បាស់ជាត្រូវប្រពន្ធស្តីឲ្យថា(ខ្ញុំមិនមែនស្រីខ្មោចទេតើឲ្យខ្ញុំដេកម្នាកឯងម្តេចនឹងបាន? ច្បាស់ជាត្រូវប្រពន្ធស្តីឲ្យច្បាស់)។ខ្ញុំឮថាមានស្រ្តីច្រើនណាស់រក្សាទូកសេចក្តីបរិសុទ្ធរបស់ខ្លួន។ស្រីច្រើនតែឆាប់ចាស់ណាស់ពី ព្រោះតែគេឆាប់មានប្តីឆាប់មានកូនពេក។ មនុស្សដែលមាន២០ឬ៣០គឺប្រហែលគ្នានឹងជនជាតិចិនដេលមានអាយុ ៤០ឬ៥០ឆ្នាំដូច្នេះដែរ។

៨ អំពីស្រ្តីក្រមុំ
            ពួកឪពុកម្តាយដែលមានកូនស្រីតែងឲ្យពរកូនថា
សូមឲ្យឯងទៅអនាគត់បានជាស្រីដែលមានប្តីរាប់រយពាន់(ពរនេះមានន័យថាអោយមានគេស្រឡាញ់ច្រើន ដូចទម្លាប់ពួក កួយ ព្នង បើមានកូនស្រីគេឲ្យកូនក្រមុំគេឲ្យដេកនៅផ្ទះបាយទុកឱកាសពេលយប់ឲ្យកំឡោះៗទៅស្ទាប់លលួងចុះ។)គ្រួសារអ្នក
ក្រក្សត់រហូតដល់អាយុ១១ឆ្នាំគេនិមន្តលោក ឬតបសមកបើកមុខកូនស្រីហៅថា ឆឹនថាន់(
រកន័យមិនយល់)។
            ពិធីនេះរាជការដាក់កម្រិតឲ្យធ្វើមួយឆ្នាំម្តង នៅក្នុងខែដែលត្រូវនឹងខែទី៤របស់ចិន ដោយរើសយកថ្ងៃណាធ្វើតែម្តង។អ្នកមាន​កូនស្រីដែលត្រូវធ្វើពិធីនេះ តោងជម្រាបរាជការមុនហើយអ្នករាជការគេក៏ឲ្យទៀនធំមួយដើមមកទុកមុន និងមានគូសគំនូសជាកំណត់សញ្ញាផងថាដល់ពេលយប់ធ្វើពីធីនេះ បើដុតទៀនអស់ត្រឹមគន្លាក់នោះហើយត្រូវចាប់ពិធី ឆឹនថាន់ឡើង។
            នៅមុនពេលដែលធ្វើពីធីនេះមួយខែឬ កន្លះខែ ឬដប់ថ្ងៃឪពុកម្តាយត្រូវជ្រើសរើស លោក ឬតាបសណាមួយ ប្រកាន់ទូកជាមុន ទោះបើនៅវត្តណាក៏ដោយក៏តែងតែមានគេទៅនិមន្តដែរ។
            លោកគ្រូអង្គណាដែលសំខាន់ជាងគេ តែងតែត្រូវពូកមន្ត្រី ឬអ្នកមានគេនិមន្តទុកអស់ហើយ ឯអ្នកក្រពុំអាំចជ្រើសរើសរកលោកបានតាមចំណង់ឡើយ។ មន្រ្តី ឬអ្នកមានគេបូជាលោកនូវសុរា អង្ករ កំណាត់សំពត់ ស្លាម្លូនិងគ្រឿងប្រាក់យ៉ាងច្រើនរហូតដល់ ទៅ១០០អម្រែកផងហើយមានតម្លៃប្រមាណមិនតិចជាងសាច់ប្រាក់ចិន ២០០ ឬ ៣០០ តម្លឹងឡើយ។ អ្នកមានរបស់របរតិច ក៏គង់៣០ ទៅ៤០តម្លឹង ឬ ១០ ទៅ២០តម្លឹងដែរ។ដូច្នេះគ្រួសារអ្នកក្រត្រូវរង់ចាំដល់កូនស្រីអាយុ ១១ទើបចាប់ធ្វើពិធីនេះ មកពីពិបាករករបស់របរទាំងនេះឯង។
            មានអ្នកខ្លះគេជួយលុយដល់កូនអ្នកក្រឲ្យធ្វើពីធីនេះដែលគេទូកជាការកសាងកុសលមួយដែរ។ក្នុងមួយឆ្នាំលោកឬតាបសមួយអង្គអាចទទួលនិមន្តធ្វើពិធីនេះឲ្យក្មេងស្រីបានតែមួយនាក់ទេបើលោកយល់ព្រមនឹងអ្នកណាមួយហើយមិនអាចទទួលអ្នកដទៃបានទៀតទេ។
            នៅពេលយប់ដែលធ្វើពិធីនេះគេ មានរៀបចំគ្រឿងស៊ីផឹកនិងភ្លេងទ្រហឹងអឹងកង។ក្រៅពីការជួបជុំញាតិមិត្តជិតឆ្ងាយ គេមានសង់ធ្វើជារៀងមួយតម្កល់រូបមនុស្ស រូបសត្វដែលសូនធ្វើពីដី។អ្នកមានយសសក្តិធ្វើរូបនេះដល់ទៅជាងដប់ ឯអ្នកហោចមកក៏មានបី ឬបួនដែរ។ចំពោះអ្នកក្រទាល់ខ្លាំងវិញគ្មានធ្វើរូបនេះទេ គិតតែរៀបពិធីតែម្តងទៅ លុះដល់គ្រប់ពេលប្រាំពីរថ្ងៃទើបគេរុះរៀងនោះចេញ។នៅយប់ដែលធ្វើពិធីគេយកគ្រែស្នែងទៅនិមន្តលោក ហើយបាំងក្លស់ និងលេងភ្លេងដង្ហែនាំយកមក។ គេមានកូនតូបពីរដូចគ្រែស្នែរដែរ ដែលបិទបាំងលំះរដោយពញរែពណ៌ភ្លឺព្រាល។ តូបមួយសម្រាប់ឲ្យកូនស្រីនោះអង្គុយឯតូបមួយទៀតសម្រាប់លោកឬតាបស់គង់សូត្រធម៌តែខ្ញុំមិនដឹងថាលោកសូត្រអ្វីឡើយ។ពេលនោះភ្លេងក៏ប្រគុំឮគឹកកងរំពងដែរ។ ខ្ញុំឮថាយប់នេះគ្មានត្រណមអ្វីទេ គ្រាន់តែដឹងថាដល់ពេលវេលាភ្លាម ឡោកឬតាបសនោះក៏ចូលទៅក្នុងបន្ទប់ជាមួយកូនស្រីហើយលូកដៃរបស់លោកផ្ទាល់ទៅយករបស់កូនស្រី ដាក់ក្នុងស្រា។ខ្លះថាឪពុកម្តាយនិងញាតិមិត្ត្ យកទៅផ្តិនឹងថ្ងាស់ឬ មុខរឿងខ្លួន។ខ្លះទៀតថាយកមកភ្លក្សគ្រប់គ្នា ហើយខ្លះថា លោកក៏រួមរ័កជាមួយកូនស្រីក្នុងពេលនោះ តែខ្លះថា ឥតមានទេ។រឿងនេះគេមិនឲ្យពួកចិនបានឃើញផ្ទាល់ទេ ហេតុនេះទើបខ្ញុំមិនអាចបានដឹងនូការពិតឡើយ។លុះដល់ពេលទៀបភ្លឺគេដង្ហែលោកដោយគ្រែស្នែងមានភ្លេងនិងបាំងគ្លស់ នាំយកទៅវិញហើយគេយករបស់ល្អៗមានព្រែពណ៌ជាដើម ទៅធ្វើជាថ្នូរលស់យកកូនស្រីនោះមកវិញ។ បើពុំធ្វើដូច្នោះទេ កូនស្រីមិនអាចយកទៅឲ្យមានប្តីដទៃទៀតបានឡើយ ព្រោះនៅជាកម្មសិទ្ធិរបស់លោកទៅឡើយ។
            ពេលដែលខ្ញុំបានឃើញរឿងរ៉ាវនេះ គឺនៅថ្ងៃ៦ខែ ៤ឆ្នាំតេងអ៊ីវ ក្នុងរជ្ជកាលស្តេចកាយតេក គ
.ស ១២៩៧។
            នៅពេលដែលមុនធ្វើពិធីនេះ កូនស្រីត្រូវនៅដេកក្នុងបន្ទប់ជាមួយឪពុកម្តាយ លុះដល់ថ្វើពិធីនេះរួចហើយ កូនស្រីត្រូវបែកទៅដេកនៅបន្ទប់ដទៃ ហើយនាងចង់ទៅដេកនៅកន្លែងណាក៏បាន តាមចិត្តឥតមាននរណាតាមមើលគយឃ្លាំឡើយ។
            ចំពោះរឿងរាបអាពាហ៌ពីពាហ៌វិញពិតមែនតែមានតម្រូវជូនលុយកាក់ជាច្រើន ប៉ុន្តែគេមានអនុគ្រោះច្រើនដែរ។មានខ្លះគេអាចដេកនៅរួមរ័កនឹងគញនាជាមុនទៅហើយទើបរៀបការជាក្រោយក៏បាន។តាមព្រពៃណីគេមិនមានចាត់ទុកការណ៌នេះជាការគួរខ្មាស់អៀនឬជាការចម្លែកឡើយ។
            នៅយប់ធ្វើពិធីឆឹនថាន​នោះ ជូនកាលនៅតាមផ្លូវមួយមានដល់ទៅដប់ផ្ទះបានរៀបពិធី។តាមទីក្រុងអ្នកណាហ៊ានដើរកាត់ហ្វូវពិធី ពីមុខលោកឬតាបសទាំងនោះ ច្បាស់ជាវង្វេងផ្លូវហើយ ណាមួយឮគឹកកងសព្ធ័ភ្លេងគ្មានចន្លោះត្រង់ណាទេ។

៩ អំពីទាសាទាសី
            គេសុទ្ធតែទិញមនុស្សព្រៃ(គឺអ្នកស្រុកដើមដេលរស់នៅដាបព្រៃមិនទាន់បានទទួលស៊ីវិល័យគេគៀចាប់មកលក)យកមកបង្ខាំឲ្យធ្វើជាទាសាទាសី។អ្នកដែលមានច្រើនគឺទាសាដល់ទៅជាងមួយរយនាក់ ឯដែលមានតិចក៏ត្រឹមដប់ ម្ភៃនាក់ដែរលើកលែងតែអ្នកក្របំផុតទើបគ្មានសោះ។
            ចំណែកមនុស្សព្រៃទាំងនោះ គឺជាអ្នករស់នៅក្នុងព្រៃភ្នំមានជាវង្សត្រកូលមួយហៅថា អាចោរ។ពួកនេះបើមកនៅកន្លែងណាហើយ មិនហ៊ានចេញដើរទៅណាក្រៅផ្ទះឡើយ។ពួកអ្នកស្រុកក្រុងគេឈ្លោះគ្នាគេជេរគ្នាថា អាចោរ ដូច្នេះគេខឹងខ្លាំងណាស់ ព្រោះទុកជាការមើលងាយយ៉ាងធ្ងន់។ក្មេងៗមានកម្លាំងពេញគេ លក់បានតម្លៃមួយរយ បើចាស់ៗខ្សោយកម្លាំងបានតែសាមសិប ឬសែសិបទេ។ពួកនេះ គេឲ្យនៅតែក្រោមផ្ទះ លុះត្រាមានការប្រើចាំបាច់ទើបគេអនុញ្ញាតិឲ្យឡើងផ្ទះ ហើយត្រូវឲ្យលុតជង្គង់លើកដៃសំពះគេសិន ទើបអាចដើរចូឡក្នុងផ្ទះបាន។គេហៅម្ចាស់ផ្ទះប្រុស ប៉ាថូ ហើយស្រីថា មី។ប្រសិនបើមានកំហុសត្រូវគេវាយដំវិញ ពួកនេះសុខចិត្តជ្រប់ មុខបណ្តោយអោយគេវាយតាមចិត្តមិនហ៊ានរើបម្រះឡើយ។ពួកនេះស្រីប្រុស គេយកតែគ្នាគេជាប្តីប្រពន្ធ គ្មានសិទ្ធយកអ្នកដទៃឡើយ។ បើមានពួកចិនទៅនៅស្រុកនោះយូរ លួចរួមរ័កជាមួយស្រ្តីពួកនោះ ដោយការស្រេកឃ្លានកាមតណ្ហាហើយម្ចាស់គេទាន់នោះអ្នក ផងគេលែងឲ្យចិននេះឯងអង្គុយជាមួយគេហើយ ព្រោះខ្លួនលួចលាក់ជាមួយពួកទាសៈ ។បើពួកទាសៈទាំងនេះ ទាក់ទងលួចលាក់ជាមួយអ្នកក្រៅ រហូតដល់មានផ្ទៃពោះ រហូតកើតបានជាកូនទៅ ក៏ចៅហ្វាយនាយអត់សួរហេតុផលឡើយ។បានជាគេមិនសួរមកពីគេយល់ថាបើទាសៈនោះកាលណាបានកូនមក នឹងបានផលដល់គេព្រោះថ្ងៃក្រោយគេនឹងចម្រើនទាសៈឡើងទៀត។
            បើទាសៈណាលួចរត់ ហើយគេតាមចាប់បានមកវិញគេ ត្រូវយកមកសាក់មុខចំកណ្តាលថ្ងាស់ពណ៌ខៀវ ជាគ្រឿងចំណាំ ហើយគេដាក់ឃ្នាងជាប់នឹងក ជួនដាក់ឃ្នាងជាប់ទាំងដៃជើងទៀតផង។

១០ អំពីភាសា
            ភាសាចិន មានសម្លេងប្រហាក់ប្រហែលនឹងភាសាអ្នកស្រុកនេះដែរ តែនិយាយប្រស្រ័យគ្នាស្តាប់មិនបានទេ ស្រុកនេះមានភាសាមួយពិសេស ទោះបីជាភាសាអ្នកជិតខាងខ្លួនដូចជាចាម្ប ឬសៀម ក៏មិនអាចដូចគ្នាស្តាប់គ្នាបានឡើយ។ ១គេថា បួយ ២ គេថា ព័ក ៣ គេថា បេក ៤ គេថាពួន ៥ថាពុណាំ ​៦គេថា ពុណាំបួយ ៧ គេថា ពុណាំបួយ ៨គេថា ពុណាំបេក ៩ គេថា ពុណាពួន ១០ គេថាតាប់។  គេហៅឪពុក ថាប៉ាថូ ហើយឪពុកធំ ឪពុកមា ហៅថា ប៉ាថូដែរ។ម្តាយគេថៅថាមី ឯម្តាយមីង នឹងស្រ្តីអ្នកជិតខាងក៏គេហៅថាមីដែរ។ បងស្រីប្រុស ហៅថា ប៉ង ប្អូនប្រុសស្រីហៅថា ផូវអ៊ូង។ មាខាងម្តាយហៅថា ងាកឡៃ ឯប្តីរបស់ម្តាយមីងខាងឪពុក ពូឡៃ។ គេប្រើពាក្យយកខាងចុងជាដើមបញ្ច្រាសគ្នា។ឧបមាដូចពាក្យ នេះមនុស្សទាសាំ ជាប្អូនគេថា ផងអ៊ូងទាសាំ ពាក្យថា នេះមនុស្សលីស៊ីមាខាងឪពុក ងានឡៃលីស៊ី ឧបមាមួយទៀត ដូចពាក្យហៅចិនថា ពីស៊ីហៅមន្ត្រីថា ប៉ាតេង ហៅអ្នកប្រាជ្ងថា ប៉ានយាប លុះដល់គេចង់ថាមន្ត្រីចិន រអ្នកប្រាជ្ញចិន គេមិនថា ពីស៊ីប៉ាតេង ឬ ពិស៊ីប៉ានយាបទេ គេទៅជាប្រើថា ប៉ាតេងពីស៊ី ឬ ប៉ានយាបពីស៊ី ទៅវិញ។
            ទាំងនេះគ្រាន់តែលើកយកជាឧទាហរណ៍គោលៗទេ។ មួយយ៉ាងទៀតគឺមន្ត្រីគេនិយាយតាមបែបមន្ត្រីអ្នកប្រាជ្ញនិយាយគ្នាតាម ភាសាអ្នកប្រាជ្ញ លោកសង្ឃឬតាបសក៏និយាយតាមរបៀបខ្លួនជាសង្ឃ ជាតាបស ឯអ្នកស្រែចម្ការក៏និយាយប្លែកតាមបែបរបស់គេ ដែរ មិនប្លែកអ្វីពីរបៀបប្រើភាសាអ្នកស្រុកចិនទេ។

១១ អំពីមនុស្សព្រៃ
            មនុស្សព្រៃមានពីរបែប មួយពួកជាពួកចេះនិយាយភាសាអ្នកស្រុកស្តាប់គ្នាបាន គឺពួកមនុស្សព្រៃលក់ខ្លួនជាទាសៈបម្រើគេនេះផង។មួយពួកទៀត គឺពពួកមនុស្សព្រៃដែលនិយាយស្តាប់ ភាសាគ្នាមិនបាន គ្មានរវល់នឹងការចម្រើន។ពួកនេះគ្មានចេះធ្វើផ្ទះជ្រកនៅទេ តែនាំគ្នាទាំងគ្រួៗដើររស់តាមភ្នំ។ក្បាលគេ មានពាក់អ្វីម្យ៉ាងធ្វើពីដី រាងដូចឆ្នាំង។បើដើរទៅជួបនឹងសត្វព្រៃ គេបាញ់នឹងព្រួញ ឬពួយនឹងលំពែង បានសត្វនោះមក ក៏គូសដុំថ្មយកភ្លើង ចំអិនសត្វ រួចដំកង់ចែកគ្នាស៊ី។ រួចហើយដើរទៅទៀត។ពួកនេះកាចសាហាវណាស់ តែងសម្លាប់គ្នាទៅក្រុមជាមួយគ្នា ហើយចេះផ្សំថ្នាំពិសពូកែសក្តិសិទ្ធណាស់។ នៅដីវាលជិតខាងកន្លែងនៅ គេមានដាំសណ្តែកគួ ដើមក្រវាញ និងដាំកប្បាសត្បាញសំពត់ជាវិជ្ជជីវៈ ។សំពត់របស់គេនោះ សាច់ក្រាស់គ្រើម ហើយមានពណ៌ក្រវេមក្រវាមណាស់ផង។

១២ អំពីអក្សរសាស្ត្រ
            លិខិតធម្មតា និងអត្ថបទទាំងអស់ ដូចជាឯកសារផ្លូវការជាដើមសុទ្ធតែសរសេរលើស្បែកសត្វប្រើស រមាំង ឬស្បែកដទៃទៀត ដែលគេយកមកហាលស្ងួតលាបពណ៌ខ្មៅ។គេកាត់ស្បែកនោះឲ្យមានទំហំធំ ឬតូច ទៅតាមសេចក្តីត្រូវការនិងយកម្សៅម្យ៉ាងមកប្រើ មានសណ្ឋានដូចដីសនៅស្រុកចិន ដោយលញ់ឲ្យវែង ចិតចុងស្រួច គេហៅថា សោ(តែបើតាមចាស់ៗនិយាយតៗគ្នា គេសរសេរនឹងដីសពង គឺដីសសុទ្ធ តែសដូចម្សៅ។)ហើយគេសរសេរដោយដៃបានជាប់ដិតល្អណាស់ មិនងាយនឹងរលុបឡើយ។កាលណាគែសរសេរហើយ គេយកដីសនោះមកសៀតនឹងត្រចៀក នាំឲ្យគេចំណាំបានថាអ្នកនេះហើយជាអ្នកសរសេរ។បើសរសេរហើយត្រូវ ការលុបវិញន​តោងប្រើរបស់ទទឹកយកមកជូតទើបរលុបអក្សរនោះទៅវិញ។អក្សរនេះ មានសណ្ឋានដូចអក្សរជនជាតិហួយតូវ(ទួរក៍)ដូច្នេះដែរ។ ការសរសេរជាលិខិតអ្វីៗក៏ដោយ គេសុទ្ធតែសរសេរពីក្រោយទៅមុខ មិនមែនសរសេរពីលើចុះក្រោមទេ។ខ្ញុំឮអ៊ាសាយហាយ៉ា និយាយថា ស្រះនៃអក្សររបស់គេ ស្រដៀងគ្នានឹងអក្សរជាតិមុងហ្គោលដែរ មានប្លែកគ្នាតែពីរបីប៉ុណ្ណោះ។កាលនោះ គ្មានអត្ថបទបោះពុម្ពទេ ប៉ុន្តែ មានអ្នកនិពន្ធនិងអ្នកតែងពាក្យពេចន៍ដែរ។

១៣ អំពីពេលចូលឆ្នាំ
            គេយកខែទី១០ របស់ចិនធ្វើជាខែទី១ ហើយខែនោះ មានឈ្មោះថា កតិក( កក្តិក?)។ នៅពីមុខវាំងគេមានសង់វេទិកាមួយយ៉ាងធំ ដែលអាចដាក់បានមនុស្សជាងមួយពានក់ ហើយគេចង់ប្រទីបជ្វាលា និងផ្កាភ្ញីចាដើម លំអទៅលើថ្នាក់នោះ។នៅពីមុខដែល​ឃ្លាតពីទីនោះប្រមាណជា២០០ហត្ថ មានទីលានមួយទៀត គេបន្តឈើជារោងរន្ទាដែលមានកំពស់ ដល់ទៅជាង២០០ហត្ថ ក្នុងយប់នោះគេមានអុជកាំជ្រួចរន្ទា ឬផាវបី
-បួន ឬប្រាំកន្លែង។ នៅក្នុងរោងនោះមានសុទ្ធតែមន្ត្រីធំ-តូច គ្រប់ជាន់ថ្នាក់។វាលានោះ ស្តេចក៏​យាង
ចេញមកទត កាំជ្រួច រន្ទា និង ផាវដែលអុជនៅខាងក្រៅចម្ងាយ១០០លី តែគេអាចមើលឃើញ និងស្តាប់ឮសូរយ៉ាងច្បាស់ ឮ ខ្លាំងមើលតែកាំភ្លើងធំទ្រហឹងខ្ទរខ្ទារពេញតែទីក្រុង។
​            មន្ត្រីនិងជាតិវង្សទាំងអស់ចែកគ្នាកាន់ទៀន និងម្លូស្លាដែលជាហេតុនាំឲ្យចំណាយអស់ប្រាក់យ៉ាងច្រើន។នៅក្នុងពិធីនោះ ស្តេចបានអញ្ជើញពួកទូតបរទេសទៅចូលរួមផងដែរ។ គេធ្វើដូចនេះ អស់រយៈពេលកន្លះខែបានចប់។
            នៅក្នុងខែនិមួយៗសុទ្ធតែមានពិធីបុណ្យដែរ ដូចជានៅខែទី៤ គេបោះឈូង ខែទី៩ ធ្វើអ៊ាបឡាក់ ពិធីនេះគេហៅប្រជុំមនុស្សមកចូលក្នុងទីក្រុង ហើយហាត់ក្បួនដើរដង្ហែកាត់មុខវាំង។ ខែទី៥គេទទួលយកទឹកមន្តព្រះពុទ្ធពីគ្រប់ទីជិតឆ្ងាយពេញទាំងអាណាចក្រ​យកមកស្រោចស្រង់ថ្វាយព្រះរាជាជម្រះកាយហើយអុំនាវានៅលើគោក(អុំទូកគោក) ឯស្តេចយាងឡើងលើកើយប្រាសាទទតមកពិធីនេះ។ខែទី៧ធ្វើពិធីដុតភ្នំស្រូវ។ពេលនោះស្រូវទើបទើបតែនឹងទុំថ្មី គេទទួកយកមកតាមទ្វារខាងត្បូង ហើយគេគរទុកដុត ថាជាំការបូរជាចំពោះព្រះពុទ្ធ។មានស្រីៗជាច្រើនណាស់ជិះរទេះឬ​ជិះដំរី នាំគ្នាមកមើលពិធីនេះ ឯព្រះរាជាមិនចេញមកក្រសាលទតពិធីនេះទេ ទ្រង់គង់នៅឯព្រះរាជដំណាក់។ខែទី៨ធ្វើពីធីអៃឡាំ  ពិធីនេះគេរាំរែក។គេចាត់អ្នករាំនិងអ្នកភ្លេងពូកែៗចូលទៅរាំអៃឡាំ ឯក្នុងវាំងរាល់ថ្ងៃ​។ក្រៅពីនេះមានប្រជល់ជ្រូក និងប្រជល់ដំរីទៀត។ពីធីនេះស្តេចក៏អញ្ជើញពួកទូតប្រទេសក្រៅមកចូលទស្សនាផងដែរ។ គេធ្វើដូច្នេះរះុតដល់គ្រប់ដប់ថ្ងៃ។ឯខែដទៃទៀតខ្ញុំមិនបានកត់ត្រាឲ្យច្បាស់លាស់ទេ។អ្នកស្រុកនេះ ក៏មានអ្នកចេះវិជ្ជាតារាសាស្រ្តដូចចិនដែរ អាចនឹងដេញរកថ្ងៃខែណាធំតូច ឬសូរ្យគ្រាស ចន្ទគ្រាសដែរ តែថ្ងៃ ខែធំតូចនេះ មិនដូចគ្នានឹងប្រទេសចិនទេ។បើឆ្នាំណាជាឆ្នាំអធិកមាស គេក៏មានលើកខែរដែរ។ ខែដែលត្រូវលើកនោះគឺខែទី៩ (ការពិតយើងលើកតែខែទី៨ គឺខែអាសាធ ប៉ុន្តែនេះគឺ លោកជីវតាខ្វាន់និយាយតាមខ្មែរជំនាន់ដើមដេលគេរាប់ពី១រោចខែអាសាធទៅដល់១៥កើតខែស្រាពណ៌ចាត់ជាខែទី៩។) ប៉ុន្តែខ្ញុំមិនបានដឹងការនេះសព្វគ្រប់ទេ។ក្នុងមួយយប់គេចែកចេញជាប្រាំយាម។ប្រាំពីរថ្ងៃរាប់ជាមួយជុំ គឺដូចគញនានៅស្រុកចិនហៅថា កាយ ពី ភៀវ ជូ ។
​            អ្នកស្រុកនេះគ្មានប្រើនាមត្រកូល(សែ) គ្មានឈ្មោះហើយមិនចេះ​កត់ថ្ងៃខែកំនើតផង ភាគច្រើន គេយកឈ្មោះ ថ្ងៃដែលកើត ថៅជាឈ្មោះមនុស្ស។តាមក្បួនយាមថា ក្នុងមួយសប្តាហ៍មានពីរថ្ងៃល្អបំផុត បីថ្ងៃល្អមធ្យម ពីរថ្ងៃ អាក្រក់ ហើយថ្ងៃណាត្រូវចេញដំដើរ​បែរមុខទៅទិសបូព៌ ឬត្រូវឆ្ពោះទៅទិសបស្ចិម។ពូកស្រីៗក៏ចេះរាប់ថ្ងៃខែដែរ។  ឆ្នាំទាំង១២មានយកសត្វជាដំណាងដូចឆ្នាំរបស់ចិនដែរ​តែគេហៅឈ្មោះខុសគ្នាឧបមាដូចគេហៅឆ្នាំសេះថា ប៉ុកសាយ ឈ្នាំមាន់ហៅថា ឡាក់ ឆ្នាំជ្រូកហៅថា ចេកលូ និងឆ្នាំគោ ហោធា គូ ជាដើម។

១៤ អំពីការកាត់ក្តី
            រឿងប្រជារាស្ត្រក្តីក្តាំគ្នា ពិតមែនតែជាការតូចតាចប៉ុន្តែជាការមួយគួរឲ្យចង់ដឹងចង់ឮដែរ។
            រឿងក្តីក្តាំរបស់រាស្ត្រសុទ្ធតែឡើងគាល់រហូតដល់ស្តេចឲ្យជម្រះក្តី។ដើមឡើយ​ ស្តេចឥតមានវាយតប់ដោយរំពាត់ធំឬតូចឡើយ មានតែពីន័យជាមាសប៉ុណ្ណោះ។បើអ្នកនោះមានះមិនព្រមធ្វើតាម ឬមានទោសធ្ងន់នោះ គេមិនចាប់ចងយកទៅប្រហារជិវិតដែរ គ្រាន់តែនាំទៅទ្វារខាងលិចហើយឲ្យជីករណ្តៅកប់អ្នកទោសនោះ និងយកដីឬថ្មកប់គ្រប់ពីរលើប៉ុណ្ណោះ។
            ទោសស្រាលបន្ទាប់មក គឺកាត់ម្រាមដៃជើង មានខ្លះត្រូវគេកាត់ច្រមុះចោលក៏មានដែរ។ រឿងសាហាយស្មន្ននិងលេងល្បែង​ឥតមានហាមឃាត់ទេ។បើប្តីរបស់ស្រីដែលមានសហាយនោះដឹង​ គេយកឈើពីរទៅចង់គាបជើងរបស់ប្រុសសាហាយនោះ ឲ្យឈឺស្ទើរនឹងស្លាប់។បក្សពួកខាងប្រុសទាំងប៉ុន្មានត្រូវរួចខ្លួន។ឯអ្នកដែលផ្តើមគំនិតបោកប្រាស់គេ ត្រូវមានទោសដែរ។បើមានមនុស្សស្លាប់នៅនឹងទ្វារកំពែង គេយកខ្សែចងអូសទៅវាលក្រៅទីក្រុង ហើយសម័យនោះ គ្មានការពិនិត្យសាកសពអ្វីទេ។ បើគេចាប់បានចោរ ក៏អាចនាំទៅឃុំឃាំង សួរចម្លើយដែរ តែមានការគួរឲ្យអស់សំនើច គឺថា បើគេសង្ស័យថាជនណាជាចោរខ្លាញ់ឲ្យក្តៅមែនទែន ហើយគេឲ្យជននោះលូកដៃទៅខ្លាញ់កំពុងពុះនោះឯង។បើជននោះជាចោរមែនក៏ត្រូវរលាករលួយដែរ បើមិនមែនជាចោរទេ ឥតមានរលាកឡើយ។ គេប្រាប់ខ្ញុំថាអ្នកស្រុកនេះចេះមន្តអាគមពូកែណាស់។ម្យ៉ាងទៀតបើមានគ្រួសារពីរក្តីក្តាំគ្នាហើយរកកាត់សេចក្តីថានារណាត្រង់វៀចមិនកើតគេធ្វើដូច្នេះនៅពីមុខវាំងមានប្រាសាទថ្មតូច័១២ខ្នងហើយគេបញ្ជាកូនក្តីឲ្យចុឡទៅអង្គុយក្នុងប្រាសាទនោះមួយម្នាក់។គេអោយអង្គុយតាំងពីមួយថ្ងៃពីរបីថ្ងៃឬបួនថ្ងៃទៅបើនរណាដែលជាអ្នកធ្វើខុសនឹងច្បាប់នោះ ពិតជាមានភស្តុតាងលេចឡើងមិនខាន គឺបើមិនចេញកមរមាស់ទេក៏ចេញក្តៅផ្តាសាយដែរ។ ឯអ្នកទៀតត្រង់ឥតមានផលរមាស់អ្វីឡើយ។ ការវិនិច្ឆ័យដូច្នេះគេហៅថាគុកសួគ៌­(១)។រឿង ធ្វើដូច្នេះបាន មកពីព្រះភូមិរក្សាទឹកដីរបស់គេ​ពូកែសក្តិសទិទ្ធិណាស់ ទើបគេអាចធ្វើដូច្នេះទៅកើត។

១៥ អំពីជម្ងឺស្រែង
            អ្នកស្រុកមានកើតជម្ងឺស្រែងច្រើនគ្នាណាស់ មកពីគេចូលមុជទឹកត្រាំក្នុងទឹក ហើយឧស្សាហ៍កក់លាងសក់ក្បាល តែងមានកើតជម្ងឺស្រែងច្រើនណាស់។នៅតាមផ្លូវធ្លាពួកនេះមិនសូវអៀនខ្មាសទេ។
            ខ្ញុំឮគេថាពួកទាំងនេះតែងរួមរ័កគ្នាភ្លាម គេចុះទៅងូតទឹកហើយ ដូច្នេះតែងមានជម្ងឺមួល បណ្តាលឲ្យស្លាប់អស់ ៨
-៩នាក់ដែរ​ក្នុងបណ្តារមួយពាន់នាក់។នៅទីផ្សារមានលក់ថ្នាំសម្រាប់កែរោគដែរ តែមិនដូចថ្នាំចិនទេ មិនដឹងជាថ្នាំអ្វីឡើយ ថែមទាំងមានគ្រូមន្តអា​គមដើម្បីព្យាបាលរោគឲ្យគេជាការគួអស់សំណើចណាស់។

១៦ អំពីមរណភាព
            មនុស្សស្លាប់ គេឥតមានដាក់ក្តារមឈូសទេ គេយកតែកន្ទេលក្រាលពីក្រោម យកកំណាត់គ្របពីលើ ហើយគេយកទៅព្រៃហើយ​។​          កាលពីដើមគេក៏ប្រើទង់ព្រលឹងនិងភ្លេងភ្លាត់ហែខ្មោចដែរ ហើយគេលីងលាចពីរមុខ បាចតាមផ្លូវនាំមុខ្មោច លុះសែងទៅដល់ក្រៅក្រុងដល់កន្លែងណាស្ងាត់ គេក៏ដាក់ចោលខ្មោចនោះហើយត្រឡប់មកវិញ។បើមានសត្វខ្លែង ឬ តិរច្ឆានអ្វីដទៃទៀតស៊ីខ្មោចនោះអស់ មួយរំភេចទៅ គេថាឪពុកម្តាយនោះ មានភ័ព្វបានសុខសប្បាយល្អណាស់ តែបើគ្មានសត្វស៊ីសោះ គេបែរជាយល់ថាឪពុកម្តាយនេះមានពៀរមានទោសទើបបានជាដូច្នោះ។
​            លុះមកដល់គ្រាឲឡុវនេះ មានគេយកខ្មោចទៅដុតបូរជាខ្លះៗហើយ ពួកអ្នកដែលមានជាប់ពូជាជកូនចៅចិន ឪពុកម្តាយស្លាប់​ទៅគេឲតស្លៀកពាក់សកាន់ទុក្ខទេ។ប្រុសគ្រាន់តែកោសក់ស្រីគេគ្រាន់តែកាត់សក់ខាងមុខធ្លាក់មកលើថ្ងាស់ប៉ុនមួយទះ ក៏ចាត់ជាការ កាន់ទុក្ខហើយ។
            ចំណេកស្តេចវិញ មានប្រាសាទសម្រាប់កប់ ប៉ុន្តែមិនដឹងជាកប់ខ្លួនទាំងមូល ឬកប់តែឆ្អឹងទេ។

១៧ អំពីការភ្ជូរដាំ
            ប្រហែលជាក្នុងមួយឆ្នាំគេអាចសាបព្រោះនិងច្រូតស្រូវបានបីឬបួនលើក ពីព្រោះរដូវទាំងបួនមានធាតុអាកាសស្រួលល្អដូចជានៅខែទី៥ ទី៦ ដែរ។ម្យ៉ាងទៀតស្រុកនេះគេមិនស្គាល់ដូចម្តេចថាធ្លាក់ព្រឹល ឬទឹកកកឡើយ។ស្រុកគេកន្លះឆ្នាំមានភ្លៀង កន្លះឆ្នាំឥតមានភ្លៀងសោះ។ ចាប់តាំងពីខែទី៤ ដល់ខែទី៩ តែដល់ពេលរសៀលមានភ្លៀងធ្លាក់រាល់ថ្ងៃ ទឹកទៅក្នុងសមុទ្ធទឹកសាប(ទន្លេសាប) ជោរឡើងមានកម្ពស់ ៧០ ឬ៨០ហត្ថ។ ដើមឈើធំៗលិចនៅសល់តែចុង ឯពួកអ្នកស្រុកនៅក្បែរមាត់ទឹកនោះបាននាំគ្នារើលំនៅមកជ្រក​ខាងក្រោយភ្នំវិញ។
            ចាប់ពីខែទី១០ ដល់ខែទី៤ នៃឆ្នាំថ្មី គញមានភ្លៀងមួយតំណក់ទេ នៅក្នុងសមុទ្ធទឹកសាបនោះ ធ្វើដំណើរបានតែកូននាវាតូចៗទេ ។ត្រង់កន្លែងទឹកជ្រៅមានជម្រៅត្រឹម៣ ឬ៥ហត្ថប៉ុណ្ណោះ។ពេលនោះអ្នកស្រុករើលំនៅទៅនៅមាត់ទឹកធ្វើការភ្ជូរដាំវិញ។ចំពោះស្រូវ​ដល់ទៅពេលណាទុំ ក៏ត្រូវពេលទឹកឡើងដល់ភ្លាម។គេសាបព្រោះដាំតាមកន្លែងរសប់គេរក្សាររៀងខ្លួន។គេភ្ជួរស្រែដោយមិនបាច់ប្រើគោ​ទេ។ចបនិងកណ្ឌៀវរបស់គេ ពិតមែនតែមានសណ្ឋានប្រហាក់ប្រហែលគ្នានឹងរបស់ចិនដែរ តែមិនដូចគ្នាឡើយ។
​            មានស្រែព្រៃមួយបែបទៀតគេមិនព្រោះដូចស្រូវធម្មតាទេ ស្រូវដែលគេព្រោះនោះចេះលូតឡើងតាមទឹក បើទឹកឡើងដល់កម្ពស់ ១០ហត្ថ ក៏ស្រូវលូតលាស់កម្ពស់១០ហត្ថនោះដែរ។ នេះប្រហែលជាពូជស្រូវមួយបែបផ្សេងទៀតហើយ។ ស្រែអំពកនឹងថ្នាល​បន្លែ គេមិនប្រើគ្រឿងស្មោគគ្រោក ដែលជាហេតុនាំឲ្យមិនស្អាតនោះទេ។ ពួកចិនដែលទៅដល់ស្រុកនោះ គ៏គេមិនហ៊ាននិយាយ រឿងពាងលាមកនៅប្រទេសចិនឲ្យពួកនោះដឹងដែរ ព្រោះខ្លាចគេមើលងាយ។ នៅក្នុងផ្ទះពីរបីខ្នង គេជីករណ្តៅបង្គន់អាចម៍មួយហើយគេ​ប្រក់ស្បូវ។ដល់កាលណាពេញទៅនោះ គេលប់ចោលវិញហើយទៅជីករណ្តៅមួយទៀត។នៅរាល់ពេលដែលបន្ទោរបង់រួចគេ តែងតែចុះទៅលាងឯក្នុងស្រះឲ្យបានស្អាតជានិច្ច តែគេយកតែដៃឆ្វេងទៅលាងទេ ឯដៃស្តាំ គេទុកបរិភោគបាយ។ ពួកគេមើលឃើញជនជាតិចិនចូលបង្គន់ហើយ យកក្រដាសកិតគេសើច ថែមទាំងមិនចង់ឲ្យឡើងលើផ្ទះគេទៀតផង។ស្រីៗស្រុកនេះបត់ជើងតូចក៏ឈរដូចប្រុស​ដែរ ជាការគួរឲ្យអស់សំណើចណាស់។
១៨ អំពីទឹកដី
​            ចាប់តាំងពីចូលក្នុងស្រុក ចេងផូវ មកខ្ញុំមើលឃើញសុទ្ធតែព្រៃឈើវែងអន្លាយ នៅតាមមាត់ទន្លេដ៏ធំធេងមានដើមឈើធំចាស់បុរាណនិងគុម្ពផ្តៅស៊ុបទ្រុបចម្ងាយរាប់រយលីហើយមានសម្លេងបក្សាបក្សីស្រែកទ្រហឹងអឹងកង នៅទីនោះផង។ លុះទៅដល់ពាក់កណ្តាលទន្លេ ទើបមើលទៅឃើញវាលស្រែដ៏ធំធេង គ្មានឃើញដើមឈើមួយដើមឡើយ គេមើលទៅឃើញតែស្រូវទុំនៅសព្វទិសទីប៉ុណ្ណោះ។
​            មានសត្វគោព្រៃរាប់រយរាប់ពាន់ បានមកផ្តុំគ្នាជាហ្វុងនៅទីនោះ។មានឬស្សីដុះជាប់គ្នាជាដងព្រៃ មានចម្ងាយរាប់រយលី ហើយ​ឬស្សីទាំងនោះមានជួរបន្លារនៅត្រង់គ្រប់ថ្នាំងទំពាំងឬស្សីមានរស់ជាតិហាងខ្លាំងណាស់ ហើយនិងមាននោគ្រប់ទិសទាំងបួនទៀតផង។
១៩ អំពីផល្លានុផល
​ស្រុកនេះមានភ្នំច្រើននិងមានដើមឈើប្លែកៗកន្លែងណាដែលគ្មានដើមឈើទេគឺជាកន្លែងដែលសត្វរមាសនិងដំរីរស់នៅ។ ពពួកសត្វស្លាបដ៏មានតម្លៃនិងសត្វម្រឹគដ៏ប្លែកៗមានច្រើនឥតគណនា។ មានសត្វចាតពណ៌និងរោមល្អិត ភ្លុកដំរី កុយរមាស ឃ្មុំផ្លិតធំៗ​ឈើចន្ទន៍ក្រស្នា ក្រវាញ ជ័រចុង បញ្ញើក្អែក(ជីកេង) ប្រេងសំរោង(តៃហួងជី)
​            ចចាតជាសត្វមួយបែប គេកម្រចាប់វាបានណាស់។នៅក្នុងព្រៃមានស្រះឬត្រពាំងហើយនៅក្នុងទឹកនោះ មានត្រីជាច្រើន។សត្វចចាតវាហើរចេញពីព្រៃមកចាប់ត្រីនោះជាអាហារ។ពួកសត្វព្រៃ គេយកស្លឹកឈើបិតទបាំងខ្លួនហើយទៅអង្គុយនៅក្បែរមាត់ទឹក។គេយកមេចចាតធ្នាក់មួយដាក់ក្នុងទ្រុង ដើម្បីនឹងបញ្ចោតចាប់យកចចាតឈ្មោលគឺនៅនឹងដៃគេមានកាន់កូនលប់មួយទៀត រង់ចាំកាលណាចចាតឈ្មោលនោះមកជិត គេក៏គ្របលបនោះយកវិញ។គេធ្វើរបៀបនេះក្នុងមួយថ្ងៃទាល់ល្ងាច ជូនកាលចាប់ឥតបានសោះក៏មានដែរ។ ភ្លុកដំរី មានតែអ្នកដែលនៅក្នុងរូងភ្នំឆ្ងាយដាច់ស្រយាលពីគេទើបរកបាន។ដំរីមួយស្រុតស្លាប់ទៅនៅសល់តែភ្លុកមួយគូប៉ុណ្ណោះ។ដូច្នោះពាក្យដែលគេធ្លាប់និយាយថា សត្វដំរីក្នុងមួយឆ្នាំប្តូភ្លុកម្តងនោះមិនពិតទេ ។ ភ្លុកណាដែលចាក់នឹងច្បូកឬលំពែងបានមកគេទុកជាភ្លុកល្អលេខមួយ បើភ្លុកដែលគេបានដោយឃើញវាស្រុតស្លាប់ខ្លួនវាភ្លាមគេចាតជាភ្លុកល្អលេខពីរ បើគេរើសបានដោយដំរីស្លាប់យូរឆ្នាំចោលក្នុងរូងភ្នំ គេចាត់ជាធុនអន់ជាងគេ។
            ក្រមួនឃ្មុំគេរកបានពីដើមឈើចាស់ៗ នៅក្នុងភូមិដែលសត្វឃ្មុំមួយប្រភេទមានចង្កេះស្តួចឆ្មារ ដូចសត្វអង្រ្កង វាធ្វើសម្បុក។ អ្នកស្រុកដែលទៅយកឃ្មុំ តាមទូកតូចៗគេអាចដាក់បានពីរបីពាន់ផ្លិត។ផ្លិតណាដេលធំជាងគេមានទម្ងន់ដល់ទៅ ៣០ ឬ៤០នាឡិ ឯផ្លិតណាដេលតូច ក៏មិនតិចជាង ១៨ ឬ១៨នាឡិដែរ។
            កុយរមាសណាដែលពណ៌សហើយមានផ្កា គេចាត់ទុកជាកុយល្អ ហើយបើខ្មៅវិញ គេទុកជាកុយអន់មិនសូវល្អ។
            ឈើចន្ទន៍ក្រស្នា ដុះតែនៅក្នុងព្រៃស្បាត ព្រៃស្តុក។អ្នកស្រុកទៅកាប់យកមកបានដោយពីបាកណាស់ ព្រោះជាឈើដែលមានខ្លឹម។ឈើនេះមានសាច់ស្រាយកម្រាស់ ៨ ឬ ៩​ទឹក។ ទោះបីដើមតូចក៏មានសាច់ស្រាយ ៤ ឬ ៥តឹកដែរ។
            ក្រវាញគឺជាពួកអ្នកព្រៃគេដាំនៅលើភ្នំ។
            ជ័រចុង គឺជាជ័រឈើមួយយ៉ាងដែលអ្នកស្រុកនេះគេយកកាំបិតទៅចោះឈើសម្រក់ជ័រមុនមួយឆ្នាំ ដល់ឆ្នាំបន្ទាប់មក​ទើបគេទៅយកជ័រមក។បញ្ញើក្អែក ជីកេង(អ័រគីដេ) ដុះនៅលើមែកឈើមួយប្រភេទ ដូចគ្នានឹងដើមមនដែលដុះផ្ញើសាំនឹងគេដូច្នោះដែរ ហើយគេកម្រនឹងរកបានណាស់។
            ប្រេងសំរោង គេយកមកពីផ្លែឈើដើមធំមួយប្រភេទដែលមានសណ្ឋានដូចផ្លែដូងល្អិតមូលៗ។នៅក្នុងផ្លែនោះមានគ្រប់ជាច្រើនទៅទៀត។ឯម្រេចដុះព័ទ្ធលើដើមផ្តៅមួយគូមានពណ៌បៃតងដូចផ្លៃល្ពៅ បើនៅខ្ចីពណ៌ខ្ចី និងរិតតែហិរណាស់ផង។
២០ អំពីរបរជំនួញ
            អ្នកស្រុកនេះពួកស្រីៗប៉ិនជួញដូរណាស់ ហេតុនេះពួកចិនៗគេត្រូវរកប្រពន្ធមួយជាមុនសិន ហើយនឹងបានចំនេញ​ច្រើនដោយគេប៉ិនប្រសប់រកស៊ី។រាល់ថ្ងៃគេទៅលក់តាំងពីភ្លឺស្រាងៗដល់ពេលថ្ងៃត្រង់ទើបឈប់ ហើយពួកនេះគ្មានគ្រែឬផ្ទះសម្រាប់ដាក់លក់ឥវ៉ាន់ទេ គេច្រើនតែច្រើនតែក្រាល់វត្ថុហាក់ដូចជាកន្ទេលផ្ទាល់ទៅនឹងដីតម្រៀបគ្នា។ខ្ញុំឮគេថាមានបង់ឈ្នួលដីជាលុយឲ្យពួកមន្ត្រីទៀតផង។
​            ជំនួញតូចតាច គឺគេជួញស្រូវអង្ករនិងរបស់ដែលធ្វើមកពីស្រុកចិន។បន្ទាប់មកមានលក់ដូរកំណាត់សំពត់ផ្សេងៗ។ ជំនួញធំៗ​គឺគេជួញមាសប្រាក់។ តាមធម្មតាពួកអ្នកព្រៃ តែឃើញពួកចិនទៅដល់ គេគោរពចិនសម្បើមណាស់ ទុកដូចបានជួប នឹងព្រះ ហើយក្រាប់ក្បាលគោរពទៀតផង។លុះមកដល់ពេលថ្មីៗនេះទើបមានការបោកប្រាស់និងមើលងាយចិន ដោយហេតុមកពីមានមនុស្សទៅច្រើនពេក។

២១ ទំនិញចិនដែលគេត្រូវការ
            អ្នកស្រុកនេះគ្មានកើតមាសកើតប្រាក់ទេ គេនឹកឃើញតែមាសមកពីស្រុកចិន គឺមាសប្រាក់ជាផលេខ១ កំណាត់មានពណ៌ទាំងប្រាំជាលេខ២។បន្ទាប់មកគេត្រូវការសំណមកពីស្រុកចេងផីវ ថាំងតែស្មាច់មកពី្សរុកអ៊ូជីវ ថូផ្កាពណ៌មកពីស្រុកជួរជីវ និងទឹកប្រាក់ ជាតិហិង្គុល ក្រដាសសរសេរស្ពាន់ធ័រ ថ្មដុត ឈើក្រអូប ឬសប៉េកជី ក្រលៀនប្រើស សំពត់សរសៃធ្មៃ សំពត់​ហ្វាងឆាវ ឆ័ត្រ ឆ្នាំង ដែក ថាស់ ស្ពាន់គុជ ម្រ័ក្សណ៍ ក្រាសឈើ ម្ជុល ចាដើម។ ក្រៅពីនេះរបស់ដែលធំៗ ដូចជាកន្ទេលស្រុកម៉េងជីវ ដែលគែពេញចិត្តបំផុត គឺមានសញ្ញារូបម្ទេស តែគេមិនងាយនឹងយកទៅបានទេ។

២២ អំពីស្មៅ និង ដើមឈើ
​            មានដើមទទឹម អំពៅ ផ្កាឈូក ក្រអៅឈូក ផ្លែខេម៉ា ចេក ដូចនៅស្រុកចិនដែរ។ គូលែននិងក្រូចឃ្វិច ក៏មានរាងរៅដូច តែជូរ។ ក្រៅពីនេះ មានឈើព្រៃជាច្រើនដែលប្រទេសចិនយើងមិនធ្លាប់ដែលឃើញ ហើយប្លែកៗទៀតផង។មានផ្កាជាច្រើនដែលល្អៗ ហើយមានក្លិនក្រអូបណាស់។ផ្កាដែលដុះនៅក្នងុទឹកក៏មានជាច្រើនយ៉ាងតែខ្ញុំមិនស្គាល់ថាជាឈ្មោះផ្កាអ្វីទេ។ ចំណែគដើមថោ លីហេងបួយ សុងប៉េក សាំ ក្វាយ ឡីចោ អ៊ាលីវ​គុយឡាង កេកលូយ ឈើប្រភេទអស់នេះ គ្មានទេ។ នៅស្រុកនោះខែទី១ កៗមានផ្កាឈូកដែរ។

២៣ អំពីសត្វស្លាប

            បណ្តាសត្វស្លាប ឃើញមានក្ងោកចចាត លលក ដែលប្រទេសចិនគ្មាន។ក្រៅពីនេះដូចជាខ្លែង ក្អែក ត្មាត សេក​ ចាបស្រុក ត្រដក់ កុក ប្រវឹក និងចាបពួកជាដើម សុទ្ថតែមានទាំងអស់។សត្វស្លាបដែលស្រុកនេះគ្មានដូចជា ហ៊ីងតូវ (ល្វាចេក?) ហុងអេង(ក្វានព្រៃ) អ៊ឹងអេង(ក្លេងលឿង) តូវអ៊ូ(ត្រជៀកកាំ) ….

២៤ អំពីសត្វជើងបួន
            សត្វចតុបាទ មានរមាស ដំរី​ គោព្រៃ ដែលប្រទេសចិនគ្មាន។ ក្រៅពីនេះ ខ្លាធំ ក្លាត្រី ខ្លាឃ្មុំ ប្រើស ក្តាន់ និង កញ្រ្ចោងចាដើម សុទ្ធតែមានច្រើនណាស់។សត្វដែលស្រុកនេះគ្មានគឺតោស៊ីងស៊ីង(គឺជាស្វាមានមាឌធំប៉ុនមនស្ស អាចជាសត្វគីងកុង)​និង ឱ
ដ្ឋ។មាន់ ទា គោ សេះ ជ្រូក និង​ពពែ មានច្រើនគ្រៃលែង។ តែសេះស្រុកនេះទាបៗ នាស់ គោតូចៗ ក៏មានច្រើនណាស់ដែរ។សត្វគោនៅរស់ គេហ៊ានជិះ តែដល់វាស្លាប់ទៅគេមិនហ៊ានស៊ីនិងមិនហ៊ានវះកាត់ស្បែកវាទេ គេទុកឲ្យវារលួយទៅតាមចិត្តចុះ ពីព្រោះវាធ្លាប់ជួយដល់កម្លាំងមនុស្សលោក។វាធ្លាប់តេអូសរទេះ។ពីដើមមក មិនធ្លាប់មានក្ងានទេ ប៉ុន្តែឥឡូវនេះមានហើយ ព្រោះមាននាវាចិនទៅញយៗ គេយកពូជពីស្រុកចិនទៅ។កណ្តុរស្រុកនេះធំៗដូចសត្វឆ្មា ហើយមានកណ្តុរមួយមុខទៀតមានក្បាលប្លែកពិសេសធំដូចក្បាលកូនឆ្កែ។

២៥ អំពីបន្លែបង្ការ
            បន្លែមាន ត្រកួន ស្ពៃ គូឆាយ ត្រប់ ឪឡឹក ត្រឡាច ត្រសក់ ឃិនឆាយ។បន្លែដែលគ្មាននោះ គឺ ឆាយថៅ ស្ពៃខៀវ ខូវចេង ប៉ោឡេង ជាដើម។ បន្លែដូចជាត្រប់ ឪឡឹក ត្រសក់ ត្រឡាចជាដើម តែដល់ខែទីមួយមានហើយ។ ដើមត្រប់មានដុះ រាប់ឆ្នាំមិនទាន់រំលើងដើមចោលផង។ ដើមគរពស់ ជាងផ្ទះទៅទៀត អាយុជាង១០ឆ្នាំ មិនទាន់កាប់ចោលក៏មានដែរ។ មានបន្លែច្រើនមុខទៀត ដែលខ្ញុំមិនស្គាល់ឈ្មោះ ឯបន្លែដុះក្នុងទឹកក៏មានច្រើនមុខណាស់ដែរ។
២៦ អំពីត្រី និងសត្វលូន
            ​ពួកត្រីនឹងអណ្តើក មានៈ ត្រីរ៉ស់ច្រើនណាស់ ក្រៅពីនេះដូចជាត្រីឆ្ពិន និងត្រីល្អិតៗ ឯទៀតរិតតែច្រើនណាស់ ទៅទៀត មានត្រីថូវពូដែលធំនោះ មានទម្ងន់ដល់ទៅជាងពីរនាឡិហើយត្រីដែលខ្ញុំមិនស្គាល់ឈ្មោះនោះ ក៏មានច្រើនណាស់ដែរ ដែលជាត្រី មកពីសមុទ្រទឹកសាប(ទន្លេសាប) ចំណែកត្រីទឹកប្រៃវិញ ក៏មានច្រើនមុខ រាងដូចអន្ទង់និងត្រី ខ្ជឹងបឹងដែរ។ ពួកអ្នកស្រុកនេះមិនស៊ីកង្កែបទេ ម្លោះហើយ ដល់ពេលយប់ គេឃើញកង្កែបលោតច្រវាត់កាត់ផ្លូវដើរ អណ្តើក កន្ធាយធំៗប៉ុនចង្អេរអ៊ុំ។ទោះជាអណ្តើកនោះមានអាយុដល់តៅ៦ឆ្នាំក៏គេនៅតែស៊ីវាដែរ។ បង្កងនៅស្រុកឆាណាំ(កំពង់ឆ្នាំង)មួយ មានទម្ងន់ដល់ជាងមួយនាឡិ។ជើងអណ្តើនៅស្រុកចានភូមាន ប្រវែងជាង ៨ ទៅ ៩តឹក។ ក្រពើធំៗប៉ុនទូកមាននាគជើងបួនមួយប្រភេទ យ៉ាងចម្លែកឥតមានស្នែងទេ។ ចំពុះទា លៀស ខ្យង ខ្ចៅ នៅក្នុងសមុទ្រទឹកសាប (ទន្លេសាប) នោះ គ្រាន់តែលូកដៃទៅរកយកបាមភ្លាមហើយ តែខ្ញុំមិនឃើញមានក្តាមទេ ខ្ញុំស្មានថាប្រហែលជាមានដែរ តែគេមិនស៊ីទេមើលទៅ(តាមពិតក្តាមស្រុកយើងសម្បូរណាស់ ប្រហែលជាគាត់មិនប្រទះភ្នែកតែប៉ុណ្ណោះ)។
២៧ អំពីការបិទស្រា
            ស្រាស្រុកគេនេះមានបួនយ៉ាង ស្រាលេខមួយចិនហៅស្រាទឹកឃ្មុំ ដែលគេយកជាតិថ្នាំនិងទឹកឃ្មុំលាយជាមួយទឹកហើយផ្សំធ្វើឡើង។ បន្ទាប់មកហៅតាមពាក្យអ្នកស្រុកថា ផេងកេស៊ី ដែលគេយកស្លឹកឈើមកផ្សំ គឺស្លឹកឈើឈ្មោះផេងកេស៊ីនេះឯង ជាឈើមួយប្រភេទ។ បន្ទាប់មកទៀតគេយកអង្ករឬបាយដែលសេសសល់ទៅបិទជាស្រាហៅថា ប៉ាវឡេងកាក ព្រោះពាក្យថាប៉ាវឡេងកាកបានន័យថា អង្ករ(អង្ករ ពីដើមឡើយគេហៅថា រង្ករ)ក្រោមពីនោះមកទៀតមានស្រាទឹកល្ងៃស្ករ ដែលគេយកជាតិស្ករមកបិទឲ្យកើតទាំៅជាស្រា។ បើគេចូលទៅស្រុកភូមិតាមមាតទន្លេគេប្រទះឃើញស្រាមួយមុខទៀត ធ្វើពីទឹកក្រចាប់ព្រោះក្រចាប់ដុះនៅមាត់ព្រែក ហើយស្លឹកវាមានរស់ជាតិស្ករ ដែលគេអាចយកកធ្វើជាស្រាបាន។
២៨ អំបឹល ទឹកខ្មេះ ស៊ីអ៊ីវ និង មី
            នៅប្រទេសនេះការធ្វើរបស់ទាំងនេះឥតមានហាមគាត់ទេ។តាមឆ្នេរសមុទ្រចាប់ពីចេនភូ និង ប៉ាកាង(ចេនភូ អាចជា ចេនភូ រឺ ចន្ទបុរី ប៉ាកាង អាចជា បាកាន) គេធ្វើអំបឹលដោយទឹកសមុទ្រ។ នៅក្នុងភ្នំមានរ៉ែ ដែលគែបានជាតិថ្មធ្វើជាអំបឹលប្រសើរជាងអំបឹលសមុទ្ទទៀត និងយកថ្មធ្វើជាវត្ថុដទៃៗទៀត។ពួកអ្នកស្រុកនេះមិនចេះធ្វើទឹកខ្មេះតែគេចូលចិត្តប្រើជាតិជូរនៅក្នុងម្ហូបណាស់ គេត្រាំទឹក កាំផេង(តាមពិតគួរតែដើមអំពឹល ព្រោះគេប្រើស្លឹកក៏បានផ្លែក៏បាន)។ ធ្វើជាម្ជូរ កាលណាដើមឈើនេះ កំពុងតែឡាស់គេយកស្លឹកឬទងខ្ចីៗ​ កាលណាមានផ្លែគេយកផ្លែវិញ។ ពួកគេមិនចេះធ្វើមីទេព្រោះតែគ្មានស្រូវសាលី និង សណ្តែក ហើយក៏មិនចេះធ្វើដំបែរគ្រប់ដែរ។កាលណាគេបិទស្រាគេលាយទឹកឃ្មុំ និងទឹកត្រាំស្លឹកឈើ ឲ្យបានជាក្បាលស្រាហើយក្បាលស្រានេះ ដូចគ្នានឹងស្រាស នៅក្នុងភូមិស្រុកយើងដែរ។
២៩ អំពីដង្កូវនាង និងដើម មន
            អ្នកស្រុកនេះមិនចេះចិញ្ចឹមដង្កូវនាងទេ ទាំងដើមមនក៏គ្មានដាំផង។ស្រីៗមិនចេះប៉ាក់ជុលនិងដេរប៉ះឡើយ គេចេះត្បាញសំពត់តែគេមិនចេះរវៃអំបោះទេ។គេយកដៃត្រតួញសរសៃកប្បាស ឲ្យកើតបានជាអំបោះ ហើយគេយកមកត្បាញមិនបាច់មានកីទេ។ គេចងសរសៃអំបោះម្ខាងជាប់នឹងចង្កេះគេ ហើយគេត្បាញពីចុងម្ខាងទៀត ដោយមានត្រល់ជាបំពង់ឬស្សី។ ប៉ុន្មានឆ្នាំក្រោយមកនេះមានពួកសៀមចូលមកនៅ គេក៏ដាំមន ចិញ្ចឹមនាងធ្វើសូត្រ ដោយយកពូជមកពីស្រុកសៀម។ នៅស្រុកនេះគ្មានដើមធ្មៃទេមានតែដើមក្រចៅ។ ជនជាតិសៀមចេះដេរប៉ាក់ចំណាប់បើសំពត់អ្នកស្រុកនេះរហែកគេយកមកពឹងស្រីសៀមឲ្យដេរ។
៣០ អំពីប្រដាប់ប្រើប្រាស់
​            អ្នកស្រុកធម្មតាមានផ្ទះនៅហើយ តែគ្មានកៅអីចានដែក ឬថាំងជាដើម ប្រើទេ គេប្រើឆ្នាំងដីសម្រាប់ដណ្តាំបាយ ហើយឆ្នាំងមួយទៀតសម្រាប់ស្ល។ គេយកថ្មបីដុំតម្កល់ធ្វើជាជើងក្រាន និងយកត្រឡោកដូងធ្វើជាវែក។ គេប្រើចានទាបមកពីស្រុកចិនសម្រាប់ដាក់បាយ ឯសម្ល គេដាក់នឹងកន្ទោងស្លឹកឈើដែលកេវខ្ទាស់មិនលិចទឹកទេ។ គេយកស្លឹកក្រចាប់ធ្វើជាស្លាប ព្រាដួសសម្លបញ្ចូលមាត់ កាលណាប្រើរួចគេបោះចោលទៅ។ ម្ហូបថ្វាយព្រះឬថ្វាយទេពតាក៏គេដាក់នឹងស្លឹកដូច្នេះដែរ។គេយកគ្រឿងដែលធ្វើពីស្ពាន់សដែលដាក់ទឹកនៅក្បែរខ្លួន សម្រាប់ជ្រលក់ដៃកុំឲ្យជាប់បាយនឹងដៃព្រោះគេបរិភោគដោយផ្ទាល់នឹងដៃ បើគ្មានទឹកផ្សើមដៃមិនបានឡើយ។ គេប្រើផ្តិលសំរឹទ្ធសម្រាប់ចាក់ស្រាផឹក ចំណែកអ្នកក្រប្រើផ្តិលដែលធ្វើពីដី រឺឯពួកមន្ត្រី គេប្រើផ្តិលធ្វើពីប្រាក់ ឬមាសផងក៏មាន។ បើក្នុង
កាសបុណ្យធំៗដូចជាបុណ្យជាតិវិញ គេប្រើប្រដាប់ទាំងនេះ ធ្វើសុទ្ធតែពីមាសទាំងអស់ ហើយមានរបៀបផ្សេងៗពិសេសទៀតផង។ នៅនឹងដីគេក្រាលកន្ទេលមកពីស្រុកម៉េងជីវ(ស្រុកចិន) ឬ មួយក្រាល ស្បែកខ្លាំធំ ខ្លារខិន ស្បែកប្រើស រមាំង ពុំនោះទេ គេប្រើកន្ទេលផ្តៅ។នៅពឡេជិតៗនេះគេទើបនឹងចេះប្រើតុទាបៗមានកំពស់ ប្រហែលមួយហត្ថ។សម្រាប់កន្លែងគេដេក គេប្រើកន្ទេលឬស្សីតែឥឡូវនេះ មានខ្លះប្រើគ្រែទាបៗខ្លះដែរហើយ ដែលជាគ្រែធ្វើមកពីស្រុកចិន។ម្ហូបចំណី គេគ្រប់ដោយសំពត់ ឯនៅក្នុងវាំងគេប្រើសំពត់ព្រែប៉ាក់ឌិន ឬខ្សែសយ ដែលបានមកីពួកឈ្មួញសំពៅប្រទេសក្រៅនាំយកមថ្វាយ។ ដើម្បីស្រិតអង្ករគេមិនប្រើត្បាល់កិនទេ គេប្រើត្បាល់បុកទៅវិញ។
៣១ អំពីរទេះ នឹង អង្រឹងស្នែង
            ការធ្វើអង្រឹងស្នែង គេយកឈើមួយដើមដែលកោងចំកណ្តាលអ៊ែនចុះក្រោមចុងសងខាងឡើងលើ ហើយនៅចុងនោះគេឆ្លាក់ជាក្បាច់ផ្កាភ្ញីនិងមានស្រោបមាសឬប្រាក់ពីក្រៅឈើនោះផង។ គេហៅថាអង្រឹងដងមាស ដងប្រាក់ សម្រាប់តាមលំដាប់ថ្នាក់។ ចម្ងាយពីចុងដងប្រមាណមួយហត្ថគេវាយដែកធ្វើជាស្រយូវម្ខាងមួយហើយគេយកសំពត់មួយផ្ទាំងយ៉ាងធំ ហើយក្រាស់មកបត់ធ្វើជាត្រចៀកសម្រាប់ស៊កខ្សែរភ្ជាប់ទៅនឹងស្រយូវដែកនោះ។អ្នកជិះគេង្គុយលើសំពត់នោះ ដៃកាន់ជាយសំពត់ផង ហើយឲ្យមនុស្សពីរនាក់ជាអ្នកសែង។នៅក្បែរអង្រឹងស្នែងតែងតែមានប្រដាប់មួយទៀតមានសណ្ឋានដូចដំបូងទូក តែធំជាងក៏មានបិទបាំងដោយសំពត់ព្រែប្រាំពណ៌ ហើយមានមនុស្សបួននាក់សែង និងមានមនុស្សដើរតាមហែពីរក្រោយផង។បើធ្វើដំណើរទៅឆ្ងាយគេអាចជិះដំរីនិងសេះ ព្រមតាំងប្រើរទេះផងដែរ។ រទេះនៅស្រុកនេះក៏មានលក្ខណះ ដូចរទេះស្រុកទៀតដែរ តែគេជិះសេះ ឥតមានកែបទេ ឯដំរីក៏គ្មានប្រដាប់សម្រាប់អង្គុយដែរ។
៣២ អំពីទូក ច្រវា
            អំពីទូកធំៗ សុទ្ធតែធ្វើឡើងដោយយកឈើរឹងៗ មកចាំងជាបន្ទះក្តារសិន រួចទើបវាយផ្គុំឡើងជាទូក។ មេជាងឥតមានប្រើរណារទេ គេប្រើតែដឹង ហើយនឹងដែកខួង ដែលជាហេតុនាំឲ្យខាងឈើនឹងកម្លាំងច្រើនណាស់។នៅគ្រប់ពេលដែលគេចង់កាត់ឈើជាកំណត់ គេតែងយកដែកខួងមកខួងទម្លុះផ្តាច់តែម្តង ទោះជាធ្វើផ្ទះ ក៏ធ្វើរបៀបដូច្នេះដែរ។គេមានប្រើដែកគោលវាយធ្វើទូកដែរ។ គេយកស្លឹកឡេង(ក្រចាប់) មកប្រកធ្វើជាដំបូងដោយយកដើមស្លាមកពុំជាបន្ទះគាបសង្កត់ស្លឹកនោះផង។ទូករបៀបនេះគេហៅថា ស៊ីនណា ។គេបិទពរទូកដោយជ័រឈើ ខ្លាញ់ត្រី លាយនឹងកំបោរ។ចំណែកទូកតូចៗវិញគេលុងសាច់ឈើពីឈើមួយដើមធំ។គេយកភ្លើងដុតឆេះរោលឲ្យទន់សាចឈើ ទើបទល់បំប៉ងពង្រីកពោះទូកឲ្យធំ ក្បាលកន្សែងស្រួចឥតមានប្រើដំបូងទេ តែដាក់បាមនុស្សច្រើននាក់ដែរ។ទូករបៀបនេះ គេហៅថា កុយឡាំង។
៣៣ អំពីខេត្ត
            ខេត្តមានទាំងអស់ជាង ៩០ គឺខេត្ត ចេងពូ(ចន្ទបូរ) ឆាណាំ(ឆ្នាំង) ប៉ាកាង(បានកាន) មុងលាង ប៉ូចស៊ី ផូវមួយ ទីហួង បាក់លុតប៉ោ ណៃកាខាំង ប៉ូចស៊ឹលី ជាដើម ។ក្រៅពីនោះខ្ញុំមិនចាំឈ្មោះទេ ខេត្តនិមួយសុទ្ធតែមានមន្ត្រីធំនៅកាន់កាប់ ហើយមានធ្វើបន្ទាយឈើជារបាំងផង។
៣៤ អំពីស្រុកភូមិ
            នៅក្នុងភូមិនិមួយៗជួនមានវត្ត ជួនមានប្រាសាទ ហើយ មានមន្ត្រីម្នាក់នៅត្រួតត្រាយ៉ាងហ្មត់ចត់។មន្ត្រីនោះគេហៅថា បួយស៊ី។នៅតាមផ្លូវធំៗតែងមានសាលាមួយសម្រាប់ឈប់សម្រាក គេហៅថា ស៊ិមប៉ាក់ ។ប៉ុន្តែនៅពេលថ្មីៗនេះ មានកើតចម្បាំងជាមួយនឹងប្រទេសសៀម ភូមិទាំងនេះក៏ប្រែប្រួលក្លាយទៅជាដីវាលទៅវិញ។
៣៥ អំពីប្រមាត់ប្រមង់
            កាលពីមុននេះតែដល់ខែទី៨ គេតែងធ្វើការចាប់មនុស្សយកប្រមាត់ ពីព្រោះស្តេចក្រុងចាម្ប ក្នុងមួយឆ្នាំគេសុំយក ប្រមាត់មនុស្សមួយថូ ដែលមានចំនួនរាប់ពាន់។ នៅក្នុងពេលយប់គេចាត់ពួកអ្នកយកប្រមាត់(ប្រមាត់ប្រមង់) ដើរទៅតាមផ្លូវនានាក្នុងទីក្រុង និងក្នុងភូមិ។បើប្រទះមនុស្សណាដើរក្នុងពេលយប់ស្ងាត់នោះ គេចាប់យកខ្សែចងក្បាលឲ្យជាប់ ហើយយកកូណកាំបិទចាក់ក្រោមឃ្លៀកខាងស្តាំខ្វេះយកម្រមាត់ដាក់ក្នុងថូ លុះត្រាតែបានពេញចំនួន ទើបគេយកទៅថ្វាយស្តេចក្រងចម្ប។ ប៉ុន្តែគេមិនយកប្រមាត់នៃជនជាតិចិនទេ។ពីព្រោះមានកាលមួយឆ្នាំនោះ គេយកប្រមាត់របស់ចិនមួយទៅលាយនឹងគេ ក៏បណ្តាលអោយស្អុយរលួយខូចប្រមាត់នៅក្នុងថូលែងប្រើការបានទាំងអស់ ពេលក្រោយមកគេលែងមានការដើរចាប់យកប្រមាត់ទៀតហើយ ហើយគេចាត់មន្ត្រីដោយឡែកសម្រាប់មុខងារខាងយកប្រមាត់ពីពួកក្រោមអំណាចខ្លួនដែល តាំងឲ្យនៅជាយក្រុងក្បែរទ្វារខាងជើង។
៣៦ អំពីរឿងចម្លែកមួយ
            នៅក្នុងកំពែងនាទិសខាងកើត មានអ្នកព្រៃម្នាក់នោះ រួមរ័កជាមួយប្អូនស្រីឯងបង្កើត ក៏ស្រាប់តែជាប់ស្បែកសាច់គ្នា បេះមិនចេញ រហូតដល់គ្រប់បីថ្ងៃ ឥតមានស៊ីចុកអ្វីសោះ ក៏ស្លាប់បាត់បង់ជីវិតទៅ។អ្នកស្រុកខ្ញុំម្នាក់សែ
ស៊ិ គេបានមករស់នៅស្រុកនេះរវាងសាមសិបប្រាំឆ្នាំហើយ គេថាគេបានឃើញរឿងនេះច្បាស់នឹងភ្នែកពីរលើកហើយគេថា បានជាសក្តិសិទ្ធិដូច្នេះ ព្រោះបារមីព្រះ របស់ស្រុកនេះខ្លាំងពូកែណាស់។
៣៧ អំពីការងូតទឹក
            ប្រទេសនេះក្តៅខ្លាំងណាស់ ក្នុងមួយថ្ងៃៗ បើមិនងូតទឹកច្រើនលើកទេ គឺច្បាស់ជាអត់ទ្រាំមិនបានឡើយ ទោះបីនៅពេលយប់ក៏ដៀសមិនរួចពីការងូតទឹកម្តងឬពីរដងបានដែរ។គេគ្មានបន្ទាប់ទឹក គ្មានចានដែក គ្មានប៉ោតទេ ។ក្នុងផ្ទះមួយតោងមានស្រះមួយ បើពុំនោះទេ គេព្រួតគ្នា ២ ៣ផ្ទះ ទៅងូតទឹកស្រះមួយដោយលែងខ្លួនចោល ឥតគិតពីរឿងខ្មាសគ្នា ស្រីរឺប្រុសទេ។ ប៉ុន្តែបើឪពុម្តាយចាស់គាត់ទៅដល់ស្រះមុន ក្មេងស្រីប្រុសមិនហ៊ានទៅជិតទេ ប្រសិនបើក្មេងកំពុងតែងូតទឹកស្រះនោះ មុនវិញ ក៏ចាស់ទុំនោះនាំគ្នាគេចចេញដែរ។ មនសុ្សមានវ័យស្របាលគ្នា ឥតគិតអៀនខ្មាស់គ្នាឡើយ។គេយកតែដៃឆ្វេងបិទបាំងកេរ៌្តិខ្មាស់របស់ខ្លួន ហើយដើរចុះក្នុងទឹកទៅ។ ជូនកាលក្នុងរយៈ ៣ ទៅ៥ ថ្ងៃ ម្តង ពួកស្រីៗ ក្នុងទីក្រុងមួយក្រុមមានគ្នា ៣ទៅ ៥នាក់នាំគ្នាចេញទៅមុជទឹកទន្លេខាងក្រៅកំពែងក្រុង។ នៅពេលដែលទៅដល់ទន្លេនោះ គេដោះសំពត់ដែលវ័ណ្ឌខ្លួនចេញ ដើរចុះទៅក្នុងទឹកហើយទៅជួបជុំគ្នានៅក្នុងទន្លេនោះរាប់ពាន់នាក់។សូម្បីតែពួកស្រីៗ ដែលមានត្រកូលខ្ពស់ក៏ដូច្នេះដែរ។គេឥតមានការអៀនខ្មាស់អ្វីទេ ចាប់តាំងពីក្បាលដល់ចុងជើងមើលគ្នាឃើញទាំងអស់។
            នៅមាត់ទន្លេក្រៅក្រុងនោះ រាល់ថ្ងៃតែងតែមានជនចិននៅទីនោះ ហើយលួចនាំគ្នាទៅចាំមើលលេងតាមគំនិតខិលខួច ហើយឮថាគេលួចឆ្លៀតពេលនៅក្នុងទឹកនោះផង។ ទឹកនោះនៅក្តៅខណ្ហៗជានិច្ច លុំត្រាដល់ពេលយប់យាមបួនទើបភ្លឺ ទើបត្រជាក់ លុះដល់ព្រឹកថ្ងៃរះឡើង ក៏ក្តៅឧណ្ហៗឡើងវិញទៀតហើយ។
៣៨ ការចូលជ្រកនៅ(អន្តោប្រវេសន៍)
            ពួកជនជាតិចិន ដែលជាអ្នកស៊ីឈ្នួល ដើរសំពៅ កាលមកដល់ស្រុកនេះ ក៏ពេញចិត្តគេខ្លាំងណាស់ ព្រោះស្រុកនេះមិនបាច់ប្រើសម្លៀកបំពាក់ច្រើន ហើយអង្ករគេក៏ស្រួលរកប្រពន្ធក៏ស្រួលរកបាន ឯផ្ទះសំបែងងាយធ្វើ គ្រឿងប្រើប្រាស់ក៏ងាយរក ការលក់ដូរក៏ធូរងាយ ម្លោះហើយបានជាមានអ្នកចូលចិត្តពីស្រុកក្រៅ មករស់នៅស្រុកនេះច្រើនណាស់។
៣៩ អំពីកងទ័ព
         
កងទ័ពក៏ធ្វើដំណើរដោយលេងខ្លួនឥតអាវ។ដៃស្តាំគេកាន់លំពែង ដៃឆ្វេងកាន់ខែល គ្មានប្រើធ្នូនិងព្រួញទេ កាំភ្លើងធំ​ ឬអាវក្រោះក៏គ្មានដែរ។តាមឮគេថា កាលកើត ចម្បាំងនឹងជាតិសៀមគេនាំគ្នាកេណ្ឌអ្នកស្រុកទៅវាយដោយកម្លាំងតែម្តង ពុំមានការប្រើល្បិចកលឧបាយអ្វីឡើយ(តាមពីតមកពីជីវតាក្វាន់ មិនបានឃើញ និងស៊ើបពត៌មានទេ ព្រោះតាមឯកសារជាច្រើនណាស់ ថាខ្មែរចេះរៀបចំទ័ព ត្រឹមត្រូវមានសស្ត្រាវុធ និងក្បួនយុទ្ធសាស្ត្រផង)
៤០ អំពីការយាងចេញនៃមហាក្សត្រ
         
ខ្ញុំបានឮគេនិយាយថាស្តេចអង្គមុនៗ មិនដែលយាងចេញទៅណាទេ ព្រោះខ្លាចមានរឿងហេតុ។ ស្តេចង្គថ្មីនេះត្រូវ ជាសុណិសាស្តេចមុន( ស្តេច សោយរាជ្យជាច្រើនអង្គមិនប្រាកដនាម តែមានគេសំគាល់មួយតាមសិលាចារិក គឺស្តេច ជយបរមស្វរៈ ដែលសោយរាជ្យក្នុងចន្លោះឆ្នាំ ១២៥០ ដល់ឆ្នាំ១៣០០)។កាលពីដើមគាត់មានឋានៈជាមេទ័ព។បីតាក្មេកនោះសព្វព្រះទ័យនិងបុត្រីព្រះអង្គណាស់បានចាំកូនស្រីនេះ លួចយកព្រះខ័នមាសបានហើយយកទៅឲ្យប្តីរបស់នាង។ បុត្រាបង្កើតក៏មិនបានទទួលរាជ្យស្នងបិតា ក៏លើកទៅវាយដណ្តើមរាជ្យ តែត្រូវស្តេចថ្មីជ្រាបការទាន់​ចាប់បាននាំយកមកកាត់ម្រាមជើងហើយយកទៅដាក់គុកងងឹត។ស្តេចថ្មីនេះមានពាក់អាចក្រោះដែក ទោះបីគេប្រើកាំបិទឬប្រួញក៏មិនអាចមុតបានដែរ។ ដូច្នេះហើយទើបព្រះអង្គហ៊ានយាងចេញក្រៅក្រុង។ ខ្ញុំបាននៅទីនោះបានជាងមួយឆ្នាំ បានឃើញព្រះអង្គយាងចេញមកបួន ទៅប្រាំដង។ការយាងចេញមកម្តងណា តែងមានទ័ពនៅការពារពីខាងមុខ មានអ្នកកាន់ទង់ជ័យ និងមានតន្ត្រីនៅខាងក្រោយ។ស្រីស្នំបួនឬប្រាំនាក់ស្លៀកសំពត់សៀត ផ្កានៅសក់ក្បាល ដៃកាន់ទៀនធំដើរជាមួយក្រុមៗនោះបីទៅពេលថ្ងៃភ្លឺ ក៏គេអុជទៀនដែរ។ នៅក្នុងចំណោមស្រីស្នំទាំងនោះ មានខ្លះកាន់គ្រឿងមានដូចជា ភាជន៍មាស និងគ្រឿងបិទបាំងជាដើមផ្សេងៗ ពីគ្នា មិនដឹងជា គេយកទៅប្រើការអ្វី ខ្លះនោះទេ។ នៅមានស្រីស្នំខ្លះទៀតកាន់ស្នរ លំពែង ខែល ជាទ័ប នៅខាងក្នុងមួយក្រុមទៀត ផងមានរទេះទឹមពពែ នឹងរទេះទឹមសេះ ដែលមានតាក់តេអដោយគ្រឿងមាសបរដង្ហែរដែរ។
            ពូកនាម៊ឺនសព្វមន្ត្រីនិងពួកញាតិវង្សសុទ្ធតែជិះដំរីនៅខាងមុខ បើមើលពីចម្ងាយទៅ ឃើញសុទ្ធតែក្លស់ពណ៌ក្រហម ឥតគណនា។ បន្ទាប់មកទើបដល់ព្រះមហាសីធំ តូចតាមលំដាប់ថ្នាក់ ជិះអង្រឹងស្នែង ជិះរទេះសេះ ឬជិះដំរីក៏មានក្លស់បើកបាំងមិនតិចជាងមួយរយដែរ។បន្ទាប់មកទៀតទើបដល់ព្រះរាជាទ្រងឈរនៅលើខ្នងដំរី ព្រះហស្តកាន់ព្រះខ័នទិព្ធ។ ភ្លុកដំរីព្រះទីនាំងសឹងមានពាក់ចង្កំមាស។ មានក្លស់ស(ស្វេតច្ឆត្រ)ចំនួន២០ ក៏មានស៊ែមមាសបើកបាំងជុំវិញព្រះអង្គដែលសុទ្ធតែជាក្លស់ដងមាស នៅជុំវិញព្រះអង្គមានទ័ពដំរី ប្រដាប់ដោយអាវុធ ជាគ្រឿងការពារ។បើប្រសិនជាស្តេចយាងទៅណាជិតៗទេទ្រង់គង់លើគ្រែស្នែង(ព្រះវរ) ហើយ អ្នកសែងសុទ្ធតែស្រីៗស្នំ។សឹងតែរាល់ដង កាលណាសតេចយាងចេញដំណើរតែងមានរូបស្តូបតូចមួយ ហើយពីមុខនេះមានព្រះពុទ្ធរូបមាសមួយអង្គផង សែងពីមុខព្រះរាជា។ បណ្តាជនដែលនៅតាមដងផ្លូវ ត្រូវសំពះលុតជង្គង់ក្រាបក្បាលដល់ដីដែលគេហៅថា សាំប៉ា(សំពះ) បើពុំធ្វើចឹងទេ នឹងត្រូវគេចោទថា មើលងាយពញរចេស្តា ហើយនឹងត្រូវគេចាប់យកមកឃុំចោល ឥតដោះលែងឡើយ។
            ក្នុងមួយថ្ងៃព្រះរាជាទ្រង់កិច្ចការរដ្ឋពីរលើក គឺទទួលសវនាការពីរដ្ឋមន្ត្រី និងរាស្ត្រ ប៉ុន្តែគ្មានបញ្ជីកំណត់ចំនួនមនុស្សនឹងកិច្ចការនោះទេ។ បើមន្ត្រីឬរាស្រ្តណាចង់ចូលគាល់ ត្រូវតែចូលទៅង្គុយបត់ជើងផ្ទាល់នឹងដីរង់ចាំជាមុន។មួយសន្ទុះក្រោយមកទើបគេឮសូរស្មលេងតន្រី្តរងំពីខាងក្នុង។អ្នកនៅខាងក្រៅផ្លុំស័ង្ខតបទៅវិញ។ ខ្ញុំឮគេថាគេប្រើតែទីនាងគ្រែស្នែងមាស(ព្រះវរមាស)ទេ បើគ្រាន់តែយាងជិតៗ។បន្តិចមក គេឃើញស្រីស្នំពីរនាក់រូតវាំងននព្រះវរនោះឡើង ក៏លេចឃើញស្តេចគង់ឈរ កាន់ព្រះខ័ន នៅក្នុងស៊ុមមាសជាទីព្រះទែនគង់ប្រថាប់។ ពេលនោះទាំងមន្រ្តី ទាំងរាស្ត្រសុទ្ធតែឲនក្បាលលើកដៃសំពះ លុះត្រាតែផុតសម្លេងស័ង្ខដែលជាសញ្ញាឲ្យងើបមុខឡើង ទើបហ៊ានងើបមុខព្រមគ្នា។ ស្តេចក៏គង់ប្រថាប់ដែរ។ព្រះទែននោះក្រាលដោយស្បែកសត្វសិង្ហ ដែលជាកេរ្តិតំណមកច្រើនស្តេចហើយ។ លុះទ្រង់ប្រស័្រយការចប់ហើយ ស្តេចយាងចូលវិញដោយមានស្រីស្នំពីរនាក់រូតរនាំងបិទដូចដើមវិញអ្នកទាំងអស់គញនាក៏ក្រោកឈរហើយអែបៗខ្លួនទៅកៀនរៀងៗៗខ្លួនទៅ។
​            ពិតមែនតែស្រុកនេះ មិនសូវស៊ីវិល័យ តែគេស្គាល់ច្បាប់ទម្លាប់គោរពព្រះមហាក្សត្រ។



​           
សេចក្តីពន្យល់ពាក្យខ្លះដេលជាសំដីខ្មែរហើយ លោក ជីវ តាក្វាន់ កត់ជាអក្សរចិន
កាងពាងឈូ ឬ កាងពាងជូ
=           (កាងពាង ប្រហែលជា ពាក្យកំពង់
            

Saturday, January 9, 2016

អាណាចក្រ ខ្មែរ

កម្វុជទេឝ (អានថា:កាំវុជៈទេស) គឺជាអាណាចក្រមួយនៅក្នុងចំណោមអាណាចក្រដែលមានឥទ្ធិពលបំផុត​នៅអាស៊ីអាគ្នេយ៍អាណាចក្រនេះបានលូតលាស់ចេញពីអតីតនគរកម្វុជ ជួនកាលបានគ្រប់គ្រងលើនិង/រឺ ប៉ែកមួយចំនួននៃប្រទេស លាវ ថៃ វៀតណាមមីយ៉ាន់ម៉ា និងម៉ាឡេស៊ីសម័យទំនើបដែលធ្លាប់ជាសាមន្តរដ្ឋរបស់ខ្លួន​។[១] កេរ្តិ៍ដំណែលដ៏អស្ចារ្យបំផុតរបស់អាណាចក្រនេះគឺអង្គររមណីយដ្ឋានទីក្រុងរាជធានីក្នុងសម័យនៃអាណាចក្រនេះឈានដល់ចំណុចកំពូល។ អង្គរជាភស្តុតាងស្ដុកស្ដម្ភនិងឥទ្ធិពលដ៏មហិមានៃអាណាចក្រខ្មែរ ដូចគ្នានេះដែរ ប្រព័ន្ធជំនឿដោយឡែកៗត្រូវបានលើកស្ទួយកាលពីអតីត។ សាសនាផ្លូវការរបស់អាណាចក្រនេះរួមមានព្រហ្មញ្ញសាសនា និង ពុទ្ធសាសនាមហាយាន ក្រោយមកព្រះពុទ្ធសាសនាថេរវាទត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក្នុងចំណោមវណ្ណៈជាន់ទាប បន្ទាប់ពីថេរវាទត្រូវបានគេបញ្ចូលពីស្រីលង្កាមកនៅក្នុងសតវត្សទី១៣​។​[២] តាមការស្រាវជ្រាវទំនើប ដោយប្រើផ្កាយរណប បានបង្ហាញថាអង្គរគឺជាតំបន់ប្រមូលផ្ដុំនៃមនុស្សធំបំផុតលើពិភពលោក មុនសម័យឧស្សាហកម្ម[៣]

មាតិកា

  [លាក់

ប្រវត្តិលេខន៍[កែប្រែ]

ប្រវត្តិនៃតំបន់អង្គរធ្លាប់ជាផ្ទៃដីកណ្ដាលនៃអាណាចក្រកម្វុជទេឝក្នុងប្រវត្តិសាស្ត ហើយ​ក៏ជាសម័យកាលប្រវត្តិសាស្ត្ររបស់ខ្មែរចាប់ពីសតវត្សទី៩ដល់ទី១៣ដែរ​។[៤]
ពួកអ្នកនិពន្ធអារ៉ាប់វែកញែកពីអឺរ៉ុបនៅសតវត្សទី៩និងទី១០ស្ទើរតែគ្មានចន្លោះចំពោះអ្វីៗជាច្រើន​លើសពីភាពអន់ថយរបស់អឺរ៉ុប ប៉ុន្តែអ្នកទាំងនោះក៏បានចាត់ទុកថាស្ដេចអាល់-ហិណ្ឌ (ឥណ្ឌា និង អាស៊ីអាគ្នេយ៍) ជាស្ដេចមួយអង្គក្នុងចំណោមស្ដេចធំៗទាំង៤អង្គលើលោក។[៥] អ្នកដឹកនាំនៃរាជវង្សរាស្ត្រកូដត្រូវបានគេពិពណ៌នាថាជាស្ដេចធំបង្អស់នៃអាល់ហិណ្ឌ ប៉ុន្តែបន្ថែមពីនោះ ពួកស្ដេចដែលតូចៗជាងអាល់ហិណ្ឌរួមមានស្ដេច ជ្វា ភូមានៃបាកាន និង ស្ដេចខ្មែរត្រូវបានពិពណ៌នាជានិច្ចដោយពួកអារ៉ាប់ថាជាស្ដេចដែលមានអំណាចក្រៃលែង និងមានកងទ័ព មនុស្ស សេះ ដ៏ច្រើនសន្ធឹកសន្ធាប់ និងជាញឹកញយមានទ័ពដំរីរាប់ពាន់ក្បាល។ បណ្ដាស្ដេចទាំងនេះត្រូវបានស្គាល់ដោយសារភាពស្ដុកស្ដម្ភនៃមាសប្រាក់ដ៏ច្រើនក្រាស់ក្រែល។[៦]
ចេញមកពីកម្វុជ - និងមកពីតំបន់អង្គរដូចគ្នា - គ្មានកំណត់ត្រាដែលបាននៅគង់វង្សក្រៅតែពីសិលាចារឹកទេ។ ដូច្នេះហើយចំណេះដឹងថ្មីៗ​អំពីអរិយធម៌ខ្មែរតាមរយៈប្រវត្តិសាស្ត្រត្រូវទាញចេញតាំងពីដើមមកពី៖
  • កំណាយបុរាណវត្ថុ ការកសាងឡើងវិញនិងការអង្កេតតាមដាន
  • សិលាចារឹក (សំខាន់បំផុតគឺសិលាចារឹកគ្រឹះនៃប្រាសាទមួយចំនួន)​ដែលរៀបរាប់អំពីសកម្មភាពសាសនានិងនយោបាយរបស់ស្ដេច
  • ចំលាក់លៀនជាច្រើន​នៅបន្តគ្នាលើជញ្ជាំងប្រាសាទរួមជាមួយនឹងការពិពណ៌នាអំពី ក្បួនទ័ព​ ជីវិតនៅក្នុងរាជវាំង​ ទិដ្ឋភាពទីផ្សារ និង ជីវភាពប្រចាំថ្ងៃនៃប្រជាជនផងដែរ
  • របាយការណ៍និងកាលប្បវត្តិនៃអ្នកការទូត ​​ពាណិជ្ជករ និង អ្នកដំណើរចិន​។
ការចាប់ផ្ដើមសម័យអាណាចក្រខ្មែរត្រូវបានគេសន្មតចុះកាលបរិច្ឆេទ​នៅឆ្នាំ ៨០២ គ.ស.។ នៅឆ្នាំនោះ ព្រះបាទជយវម៌្មទី៣បានប្រកាសខ្លួនថាជាចក្រវរ្តិន‌៑ (ស្ដេចនៃលោក រឺ ស្ដេចនៃស្ដេច) នៅលើភ្នំគូលែន

ប្រវត្តិសាស្ត្រ[កែប្រែ]

ការបង្កើត និង ការរីកចំរើន[កែប្រែ]

ជយវម៌្មទី៣ - ស្ថាបនិកអង្គរ[កែប្រែ]

ទិន្នន័យដំបូងអំពីព្រះបាទជយវម៌្មទី៣បានមកពីសិលាចារឹក K.២៣៥នៅលើគោលចារឹកមួយ​នៅប្រាសាទ​ស្ដុកកក់ធំ តំបន់ឦសាន ប្រទេស​ថៃ។ ដោយចុះកាលបរិច្ឆេទ ១០៥៣ គ.ស. ត្រូវបានគេរាប់ត្រឡប់ទៅពីរសតវត្សកន្លះវិញនៃការបំរើរបស់សមាជិក​គ្រួសារស្ថាបនាប្រាសាទរហូតដល់រាជវាំងខ្មែរដ៏សំខាន់ជាអគ្គបព្វជិតនៃសាសនាព្រហ្មញ្ញខាងគណៈសិវ[៧]

ពួកខ្មាន់ធ្នូជិះលើខ្នងដំរី
តាមរយៈការពិពណ៌នាដ៏វែងឆ្ងាយ ព្រះបាទជយវម៌្មទី៣ត្រូវគេសន្មតថាជាព្រះអង្គម្ចាស់មួយអង្គដែលបានរស់នៅរាជវាំងនៃរាជវង្ស​សៃលេន្ទ្រ​នៅប្រទេសជ្វា (ឥណ្ឌូណេស៊ីសម័យសព្វថ្ងៃនេះ) ហើយបាននាំមកស្រុកកំណើតវិញនូវសិល្បៈនិងវប្បធម៌នៃរាជវាំងសៃលេន្ទ្រជ្វាមកកាន់កម្វុជទេឝវិញ។[៨] ទ្រឹស្ដីបុរាណនេះគឺត្រូវបានរំលឹកឡើងវិញដោយពួកអ្នកប្រាជ្ញសម័យថ្មីនេះ ដូចជាលោកក្លូដ-ហ្សាក់ (Claude Jacques)[៩] និងលោកម៉ៃខឺល-វីខ្ខឺរី (Michael Vickery) ដែលបានកត់សំគាល់ថាខ្មែរបានហៅថា ជ្វា គឺជាពួកចាម ប្រទេសជិតខាងរបស់ខ្លួនទៅវិញទេ។[១០] លើសពីនេះទៅទៀត ជីវិតនយោបាយរបស់ព្រះបាទជយវម៌្មបានចាប់ផ្ដើមនៅវ្យាធបុរ (ប្រហែលជាបន្ទាយព្រៃនគរ) នៅកម្ពុជាភាគខាងកើត ដែលបង្កើតឲ្យមានទំនាក់ទំនងរយៈពេលយ៉ាងយូរជាមួយពួកនោះ (ត្បិតនៅមានការប្រទាញប្រទង់គ្នា ដូចដែរសិលាចារឹកមួយចំនួនបានលើកឡើង) ច្រើនជាងការគង់នៅយ៉ាងយូរនៅជ្វាដ៏ឆ្ងាយនោះទៅទៀត។[១១] នៅទីបញ្ចប់ ប្រាសាទបុរាណៗជាច្រើននៅលើភ្នំគូលែនបង្ហាញនូវឥទ្ធិពលចាម (ឧ.ប្រាសាទដំរីក្រាប) និងជ្វា (ឧ.ប្រាសាទភ្នំដើមដំបូង គឺប្រាសាទអារាមរោងចិន និង ប្រាសាទថ្មដាប់) ទោះបីយ៉ាងណា ការរៀបចំខុសប្លែករបស់ប្រាសាទហាក់បីដូច​ជាតាមបែបផែនខ្មែរ។[១២]

បាគង ប្រាសាទមួយក្នុងចំណោមប្រាសាទភ្នំដំបូងគេបង្អស់ក្នុងស្ថាបត្យកម្មខ្មែរ
បន្ទាប់ពី ព្រះអង្គនៅទីបញ្ចប់បានត្រឡប់មកប្រទេសកំណើតរបស់ព្រះអង្គវិញ អតីតនគរកម្វុជ ព្រះអង្គភ្លាមៗក៏បានកសាងឥទ្ធិពលរបស់ទ្រង់ ដោយធ្វើសញ្ជ័យជាបន្តបន្ទាប់នឹងស្ដេចដែលកំពុងប្រណាំងប្រជែងនឹងទ្រង់ ហើយនៅឆ្នាំ ៧៩០ គ.ស. ព្រះអង្គបានក្លាយជាព្រះមហាក្សត្រនៃនគរមួយហៅថា កម្វុជទេឝ របស់ជាតិខ្មែរ។ នៅប៉ុន្មានឆ្នាំជាបន្តបន្ទាប់ ព្រះអង្គបានពង្រីកទឹកដីរបស់ទ្រង់និងទីបញ្ចប់បានបង្កើតឡើងរាជធានីថ្មីរបស់ទ្រង់ នៅហរិហរាល័យក្បែរទីប្រជុំជនមួយនៅរលួសក្នុងប្រទេសខ្មែរ។ ដោយហេតុនេះហើយទើបទ្រង់បានពង្រីកវិសាលភាពការស្ថាបនាអង្គរ ដែលចាប់ពីប្រមាណ ១៥ គ.ម. ទៅទិសពាយព្យ។ នៅឆ្នាំ ៨០២ ទ្រង់បានប្រកាសព្រះអង្គឯងថាជាចក្រវរ្តិន៑ នៅក្នុងក្បួនរីត៍ដែលយកតាមប្រពៃណីឥណ្ឌា។ ដោយហេតុនេះហើយទ្រង់មិនត្រឹមតែបានតែងតាំងដោយទេវៈប៉ុណ្ណោះទេ និងក៏ជាអ្នកដឹកនាំដែលគ្មានគូប្រៀប ក៏ប៉ុន្តែក្នុងពេលដំណាលគ្នាដែរ ទ្រង់ក៏បានប្រកាសឯករាជ្យព្រះនគររបស់ព្រះអង្គពីជ្វាផងដែរ។ ព្រះបាទជយវម៌្មទី៣បានសោយទិវង្គតនៅឆ្នាំ ៨៣៤ នៃ គ.ស ហើយព្រះអង្គត្រូវបានស្នងរាជ្យបន្តដោយព្រះបុត្រាព្រះអង្គ ព្រះបាទជយវម៌្មទី៤[១៣] ព្រះបាទជយវម៌្មទី៤បានសោយទិវង្គតនៅឆ្នាំ ៨៧៧ នៃ គ.ស ហើយត្រូវបានស្នងរាជ្យបន្តដោយព្រះបាទឥន្ទ្រវម៌្មទី១

យសោធរបុរៈ - ទីក្រុងអង្គរទីមួយ[កែប្រែ]


ប្រាសាទ និងព្រះសុសានបូជាដល់ព្រះបាទយសោវម៌្មទី១
ស្ដេចសោយរាជ្យបន្តបន្ទាប់ពីព្រះបាទជយវម៌្មទី៣​បានពង្រីកទឹកដីកម្ពុជាជាបន្តបន្ទាប់។ ព្រះបាទឥន្ទ្រវម៌្មទី១ (រជ្ជកាល គ.ស ៨៧៧-៨៨៩) បានចាត់ចែងពង្រីកនគរដោយគ្មានសឹកសង្គ្រាម ហើយព្រះអង្គបានចាប់ផ្ដើមគំរោងសំណង់ដ៏ស្កឹមស្កៃ អរគុណចំពោះភោគទ្រព្យដែលបានមកតាមរយៈពាណិជ្ជកម្ម និង កសិកម្ម។ ជាបឋមគឺប្រាសាទព្រះគោនិងស្នាព្រះហស្ថប្រព័ន្ធធារាសាស្ត្រ។ ព្រះអង្គត្រូវបានស្នងរាជ្យបន្ដដោយព្រះរាជបុត្ររបស់ព្រះអង្គ យសោវម៌្មទី១ (សោយរាជ្យ គ.ស ៨៨៩-៩១៥) បានបង្កើតរាជធានីថ្មី យសោធរបុរ ទីក្រុងដំបូងនៃអង្គរ
ប្រាសាទកណ្ដាលទីក្រុងត្រូវសាងឡើងនៅលើភ្នំបាខែង កូនភ្នំដែលផុសឡើង ៦០ ម លើវាលទំនាបដែលតាំងនៅអង្គរ។ ក្រោមការដឹកនាំរបស់ព្រះបាទយសោវម៌្មទី១ បារាយណ៍ខាងកើតក៏ត្រូវបានបង្កើតឡើងផងដែរ គឺជាអាងទឹកដ៏ធំ ៧,៥ គុណនឹង ១,៨ គ.ម។
ចាប់ផ្ដើមនៃសតវត្សទី១០ នគរបានបែកបាក់ផ្ទៃក្នុង។ ព្រះបាទជយវម៌្មទី៥បានបង្កើតរាជធានីថ្មីនៅឆោកគគីរ (លិង្គបុរ) នៅចំងាយ ១០០  គ.ម បន្តិចនៅភាគឦសាននៃអង្គរ។ មានតែព្រះបាទរាជេន្ទ្រវម៌្មទី២មួយអង្គទេ (សោយរាជ្យ៩៤៤-៩៦៨ គ.ស) ដែលបានរើរាជវាំងត្រឡប់ទៅយសោធរបុរៈវិញ។ ព្រះអង្គបានបង្កើតគ្រោងការសំណង់ដ៏ស្កឹមស្កៃម្ដងទៀត​ក្នុងចំណោមស្ដេចដំបូងៗទាំងនោះ ​និងបានសាងប្រាសាទជាបន្តបន្ទាប់នៅតំបន់អង្គរ មិនត្រឹមតែមេបុណ្យខាងកើត នៅលើកោះមួយនៅចំកណ្ដាលនៃបារាយណ៍ខាងកើតនោះទេ ប្រាសាទពុទ្ធនិយមនិងវត្តជាច្រើនក៏បានកសាងឡើងផងដែរ។ នៅឆ្នាំ ៩៥០ នៃ គ.ស សង្គ្រាមលើកទីមួយ បានកើតមានឡើងរវាងកម្ពុជា និងនគរចាម្ប៉ានៅភាគខាងកើត (នៅវៀតណាមកណ្ដាលសម័យទំនើបនេះ)។

ប្រាសាទធម្មនន្ទ
ចាប់ពីឆ្នាំគ.ស ៩៦៨ ដល់ ១០០១ ត្រូវបានបន្តទៅឱ្យព្រះរាជបុត្រនៃព្រះបាទរាជេន្ទ្រវម៌្មទី២គឺព្រះបាទជយវម៌្មទី៦។ បន្ទាប់ពីព្រះអង្គបានតែងតាំងព្រះអង្គឯងក្លាយជាស្ដេចថ្មី​លើព្រះអង្គម្ចាស់ដទៃៗមក ការគ្រប់គ្រងរបស់ព្រះអង្គគឺជាសម័យកាលមានសន្តិភាពយ៉ាងខ្លាំង ដែលបានកត់សំគាល់ដោយភាពរុងរឿង និងការរីកស្គុះស្គាយនៃវប្បធម៌។ ព្រះអង្គបានបង្កើតរាជធានីថ្មីក្បែរយសោធរបុរ ជយេន្ទ្រនគរី។ នៅក្នុងរាជវាំងនៃព្រះបាទជយវម៌្មទី៦ មានពួកទស្សនវិទូ អ្នកប្រាជ្ញបណ្ឌិត និងសិល្បកររស់នៅ។ ប្រាសាទថ្មីៗក៏ត្រូវបានគេកសាងផងដែរ៖ ប្រាសាទដែលសំខាន់ទាំងនោះគឺបន្ទាយស្រី ត្រូវបានចាត់ទុកថាជាប្រាសាទមួយនៅអង្គរស្រស់ស្អាតនិងវិចិត្របំផុត និងប្រាសាទតាកែវ គឺជាប្រាសាទសម័យអង្គរដំបូងទីមួយដែលបានសាងសង់រួចរាល់ដោយថ្មភក់។ ជំលោះមួយទសវត្សបានបន្ត បន្ទាប់ពីការសោយទិវង្គតរបស់ព្រះបាទជយវម៌្មទី៦​។ ពួកស្ដេចដែលបានសោយរាជ្យបន្តបានត្រឹមតែរយៈពេលពីរបីឆ្នាំ គឺត្រូវបានប្ដូរចេញដោយអំពើហិង្សាជាបន្តបន្ទាប់​ដោយអ្នកស្នងរាជ្យរបស់ព្រះអង្គរហូតនៅទីបំផុត ព្រះបាទសូរ្យវម៌្មទី១ (សោយរាជ្យគ.ស ១០១០-១០៥០) បានទទួលបានរាជ្យបល្លង្ក។ ក្រោមការដឹកនាំរបស់ព្រះអង្គត្រូវបានកត់សំគាល់ដោយការប៉ុនប៉ងដដែលៗ ដោយពួកសត្រូវរបស់ព្រះអង្គដើម្បីផ្ដួលរំលំព្រះអង្គ តាមរយៈការសញ្ជ័យយោធាជាច្រើនលើក។ នៅភាគខាងលិច ព្រះអង្គបានពង្រីកនគរទៅកាន់លវបុរីស្ថិតក្នុងប្រទេសថៃសព្វថ្ងៃនេះ នៅភាគខាងត្បូងទៅដល់បួរដីក្រៈ។ នៅអង្គរ សំណង់នៃបារាយណ៍ខាងលិចបានចាប់ផ្ដើមក្រោមការដឹកនាំរបស់ព្រះបាទសូរ្យវម៌្មទី១ ជាអាងទឹកដ៏ធំទីពីរ (៨ គុណនឹង ២.២  គ.ម) បន្ទាប់ពីបារាយណ៍ខាងកើត។ គ្មាននរណាម្នាក់ដឹងថាតើព្រះអង្គមានបុត្រ រឺក៏ ព្រះមហេសីទេ។

យុគមាស[កែប្រែ]

សូរ្យវម៌្មទី២ - អង្គរវត្ត[កែប្រែ]


ព្រះសង្ឃពុទ្ធសាសនានៅអង្គរវត្ត
សតវត្សទី១១គឺជាសម័យកាលនៃជំលោះនិងការដណ្ដើមអំណាចគ្នាយ៉ាងឃោរឃៅ។ មានតែព្រះបាទសូរ្យវម៌្មទី២មួយអង្គគត់ (សោយរាជ្យ ១១១៣-១១៥០) ដែលធ្វើឱ្យនគរបានបង្រួបបង្រួមផ្ទៃក្នុងប្រទេស​និងបានពង្រីកទឹកដីទៅក្រៅប្រទេស។ ក្រោមការដឹកនាំរបស់ទ្រង់ ប្រាសាទដ៏ធំបំផុតនៅអង្គរត្រូវបានសាងសង់ឡើងក្នុងរយៈកាល ៣៧ ឆ្នាំ៖ អង្គរវត្ត ឧទ្ទិសដល់ព្រះវិស្ណុ។ ព្រះបាទសូរ្យវម៌្មទី២ បានសញ្ជ័យនគរមនហរិបុញ្ជ័យនៅខាងលិច (ប្រទេសថៃកណ្ដាលសព្វថ្ងៃនេះ) និងតំបន់ភាគខាងលិចសែនឆ្ងាយដល់ព្រំដែននគរបាកាន (ភូមាសម័យទំនើប) នៅប៉ែកខាងត្បូងដល់ទៀបកោះម៉ាឡេ(ស្ទើរកោះម៉ាឡេ) ចុះមកដល់នគរក្រហិ (ដែលប្រហែលត្រូវគ្នានឹងចង្វាតនគរស្រីធម្មរាជ ថៃសម័យទំនើប) នៅខាងកើតបណ្ដាខេត្តភាគច្រើននៃចាម្ប៉ានិងប្រទេសមួយចំនួននៅភាគខាងជើងរហូតដល់ព្រំដែនភាគខាងត្បូងនៃលាវសម័យទំនើប។ ព្រះបាទសូរ្យវម៌្មទី២បានបញ្ជូនគណៈប្រតិភូមួយទៅកាន់រាជវង្សចោលនៅឥណ្ឌាភាគខាងត្បូង និងបានថ្វាយថ្មមានតំលៃដល់មហារាជកុលោត្តុង្គចោលទី១នៅ គ.ស ១១១៤។[១៤] ការសោយទិវង្គតរបស់ព្រះបាទសូរ្យវម៌្មទី២នៅតែស្រពិចស្រពិលនៅឡើយ។ សិលាចារឹកចុងក្រោយបង្អស់ បានរំលឹកដល់ព្រះនាមរបស់ព្រះអង្គក្នុងការជាប់ទាក់ទងជាមួយការលុកលុយយួនដែលបានរៀបចំ​តាមផែនការ​រួចហើយ គឺចាប់ពីឆ្នាំ ១១៤៥។ ព្រះអង្គបានសុគតកំឡុងបេសនកម្មយោធាបានបរាជ័យ​នៅលើទឹកដីដាយវៀតនៅក្បែរៗឆ្នាំ ១១៤៥ និង ១១៥០។
នឹងហើយ សម័យកាលបន្តបន្ទាប់មួយទៀតក្នុងនោះ ពួកស្ដេចដែលបានសោយរាជ្យបន្តក្នុងរយៈពេលខ្លី និងត្រូវបានផ្ដួលរំលំដោយអំពើហិង្សា​ដោយសារស្ដេចស្នងរាជ្យបន្តរបស់ទ្រង់។ នៅទីបំផុតនៅឆ្នាំ ១១៧៧ កម្វុជត្រូវទទួលបរាជ័យនៅក្នុងសមរភូមិជើងទឹក​នៅបឹងទន្លេសាបដោយសារកងទ័ពចាម ​និងត្រូវបានបញ្ចូលជាខេត្តមួយរបស់ចាម្ប៉ា

សង្គ្រាមរវាងខ្មែរនិងនគរចាម្ប៉ា[កែប្រែ]

តាមសិលាចារឹកខ្មែរ និងកំណត់ឯកសារប្រវត្តិសាស្ត្រចិនជំនាន់ដើម យើងកត់សំគាល់ឃើញថា ប្រទេសខ្មែរតែងតែជួបប្រទះ ធ្វើសង្គ្រាមតទល់ជាមួយនឹងនគរចាម្ប៉ាជាញឹកញាប់។ ពីព្រោះតែនៅអាស៊ីអាគ្នេយ៍សម័យនោះ កម្លាំងឬជនជាតិសាសន៍ ដែលប្រឈមមុខគ្នា មានតែខ្មែរនិងចាមប៉ុណ្ណោះ។ សង្គ្រាមនេះ ជាសង្គ្រាមវាតទឹកដី វាតអំណាច វាតឥទ្ធិពល ដែលនាំមកនូវផលអាក្រក់មហន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត ដល់ជោគវាសនាប្រទេសចាម្ប៉ា។
ដើមកំណើតនគរចាម្ប៉ា[កែប្រែ]
ជនជាតិចាមមានដើមកំណើតចេញមកពីជនជាតិជ្វា ឬម៉ាឡេនិងប៉ូឡេណេស៊ី ដែលរស់នៅក្នុងភូមិភាគ ប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីបច្ចុប្បន្ននេះ។ នៅដើមសតវត្សទី១នៃគ្រិស្តសករាជជនជាតិចាមដែលមានឈ្មោះល្បីល្បាញ ជាអ្នកប៉ិនប្រសប់ខាងធ្វើដំណើរតាមសមុទ្រ បាននាំគ្នាមកកាន់កាប់ទឹកដីចន្លោះ ជួរភ្នំអណ្ណាម និងសមុទ្រ។ ព្រំប្រទល់ខាងជើងជាប់នឹងទឹកដីខេត្តចិនតុងកឹង​និងខាងត្បូងជាប់នឹងទឹកដីខ្មែរកម្ពុជាក្រោម។ គឺជាច្រកទឹកដីមួយចង្អៀត ដោយមានរបាំងធម្មជាតិ (ជួរភ្នំអណ្ណាម) ឃាំងជាប់នៅទិសខាងលិចនិងខាងកើត (សមុទ្រចិន)។ ក្នុងសតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានរៀបចំទឹកដីនេះ អោយក្លាយទៅជានគរមួយមានឈ្មោះនគរចាម្ប៉ា​ដែលអ្នកដំណើរចិនដាក់ឈ្មោះថា លីនយី​។ ជាដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នគរចាម្ប៉ាបានទទួលឥទ្ធិពលអំពីឥណ្ឌា ហើយគោរពបូជាព្រហ្មញ្ញសាសនា។ ព្រះមហាក្សត្រចាមទាំងប៉ុន្មានតែងតែប្រកាសតាំងខ្លួន ចុះមកពីព្រះសិវៈ ឬ ព្រះឥសូរ[១៥]
បុព្វហេតុសង្គ្រាមខ្មែរនិងចាម្ប៉ា[កែប្រែ]
ដោយទឹកដីរបស់ខ្លួនត្រូវចង្អៀតតូច ដោយប្រជាជនចេះតែកើនឡើងចំនួន ហើយម្យ៉ាងទៀតដោយសារនៅទិសខាងលិច មានជញ្ជាំងភ្នំអណ្ណាមយ៉ាងខ្ពស់ស្កឹមស្កៃមិនអាចឆ្លងកាត់បាន នគរចាម្ប៉ាគ្មានមធ្យោបាយអ្វីក្រៅអំពីវាតទឹកដីចុះទៅក្រោមឬឡើងទៅលើឡើយ។ ពីសតវត្សទី៣ទៅទី៤នៃគ្រិស្តសករាជ បានពង្រឹងកម្លាំងទាំងអស់វាយលុកប្រហារដណ្ដើមយកខេត្តចិនតុងកឹង។ តែសង្គ្រាមនេះហាក់ដូចជាមិនបាននាំមកនូវជោគជ័យដល់នគរចាម្ប៉ាទេ។ ជនជាតិយួនបានវាយតបវិញ ធ្វើអោយចាមទប់មិនបាន ហើយដកឃ្លារើរាជធានីឥន្ទ្របុរៈចុះមកតាំងទីនៅឯបណ្ឌុរង្គ។ បន្ទាប់មក រាជធានីចាមត្រូវលើកមកនៅកៅធរៈ។ មិនតែប៉ុណ្ណោះជាច្រើនលើកច្រើនគ្រា នគរចាម្ប៉ាត្រូវពួកជ្វាចោរសមុទ្រលើកទ័ពតាមទូកសំពៅចូលមកលុកលុយ វាយប្រហារកាប់សម្លាប់ ធ្វើបាបលួចប្លន់​ ដុតបំផ្លិចបំផ្លាញជារឿយៗ ពីគ្រិស្តសករាជ ៧៦៥ ទៅ ៧៨៧។ កងទ័ពចិនដែលត្រួតត្រានៅតុងកឹងក៏ធ្លាប់​បានវាយកម្ទេចចាម្ប៉ាដាក់ជាចំណុះដែរ។ បន្ទាប់មកក្នុង គ.ស. ១០៤៥ កងទ័ពយួនបានយកជ័យជម្នះលើកងទ័ពចាម ដណ្ដើមយកបានព្រះរាជធានីឥន្ទ្របុរៈ ហើយលួចប្លន់យកអស់ភោគទ្រព្យសម្បត្តិធនធានរបស់ចាមផង។ ក្នុងគ.ស. ១០៦១ ទឹកដីខេត្តបីរបស់ចាមត្រូវយួនកាត់យក មកបញ្ចូលធ្វើជាទឹកដីយួន។ គឺក្នុងស្ថានភាពដូច្នេះហើយ ដែលនគរចាម្ប៉ាត្រូវតែរកផ្លូវ រកទិសរុលបុកវាយវាតទីទឹកដីចុះមកក្រោម ឬ មកខាងត្បូងសំដៅប្រទេសកម្ពុជា។ ដំបូង ការចុះតម្រង់ចូលមកក្នុងទឹកដីខ្មែរ គ្មានលក្ខណៈជាការវាយប្រហារឬជាសង្គ្រាមទេ។ គឺជាក្រុមចោរតូចតាចដែលនាំគ្នាមកលួចប្លន់ កាប់សម្លាប់ប្រជាពលរដ្ឋខ្មែរដើម្បីរករស់តែប៉ុណ្ណោះ។ គំនិតចង់វាតទឹកដីយកខេត្តខណ្ឌនគរខ្មែរហាក់ដូចជាមិនទាន់មានទេ។ ពួកក្រុមចោរចាមទាំងនោះ ជួនត្រូវព្រះមហាក្សត្រខ្មែរវាយប្រហារដេញសម្លាប់កម្ទេចចោល ជួនត្រូវបានព្រះអង្គអនុញ្ញាតអោយរស់នៅលើទឹកដីខ្មែរដើម្បីបម្រើនយោបាយនិងផលប្រយោជន៍ខ្មែរ។ ប៉ុន្តែចូលមកដល់ គ.ស. ៨០៩ ក្នុងរាជ្យព្រះបាទជយវម៌្មទី៣ដោយមានចាមមួយអង្គឈ្មោះពោរ ជាមេទ័ពធំ នគរចាម្ប៉ាបានលើកពលសេនាយោធា យ៉ាងគគ្រឹកគគ្រេងចូលមកវាយប្រហារនគរខ្មែរ។ តែកងទ័ពចាម ត្រូវបរាជ័យបាក់បែករត់ខ្ចាត់ខ្ចាយរលាយអស់។ វិបត្តិរវាងខ្មែរនិងចាម ក៏ចេះតែរីកធំឡើងជាលំដាប់តាមកាលវេលា។ ក្នុង គ.ស. ៩៤៥-៩៤៦ វិវាទខ្មែរ-ចាមមានកម្រិតយ៉ាងខ្ពស់ខ្លាំងក្លាយផ្ទុះជាសង្គ្រាម។ កងទ័ពខ្មែរក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទរាជេន្ទ្រវម៌្មបានវាយរុញច្រានកម្ចាត់កងទ័ពចាម វាយប្រយុទ្ធចូលលុកសម្រុកដល់នគរចាម្ប៉ា ហើយដណ្ដើមយកបានព្រះរាជធានី កៅធរៈ។ សិលាចារឹកចាមបានសរសេរចាររៀបរាប់អំពីសង្គ្រាមនេះ ដោយបញ្ជាក់ថាកងទ័ពខ្មែរបានលួចយករូបព្រះបដិមាករព្រះនាងភគវត្តីដែលធ្វើអំពីមាស។ សង្គ្រាមនិងអធិករណ៍រវាងនគរខ្មែរនិងចាមមានរយៈពេលជាង ៧៥ ឆ្នាំ។ តែក្នុងរយៈពេលចុងក្រោយ ដែលនគរចាម្ប៉ាទទួលការវាយប្រហារកៀបសង្កត់ យ៉ាងខ្លាំងពីសំណាក់យួន ចាម្ប៉ាហាក់ដូចជាងាកមកស្វែងរកការគាំទ្រពីកម្ពុជាវិញ។[១៦]

ជយវម៌្មទី៨ - អង្គរធំ[កែប្រែ]


បដិមានៃជយវម៌្មទី៨
អនាគតព្រះមហាក្សត្រ ព្រះបាទជយវម៌្មទី៨ (សោយរាជ្យគ.ស ១១៨១-១២១៩) គឺជាមេទ័ពស្រាប់ត្រូវជាព្រះអង្គម្ចាស់ក្រោមអំណាចស្ដេចមុន។ បន្ទាប់ពីពួកចាមបានសញ្ជ័យយកបានអង្គរ ព្រះអង្គបានប្រមូលកងទ័ពនិងដណ្ដើមយកមករាជធានី យសោធរបុរមកវិញ។ នៅឆ្នាំ ១១៨១ ព្រះអង្គបានឡើងសោយរាជ្យនិងបន្តសង្គ្រាមប្រឆាំង នឹងនគរខាងកើតជិតខាងអស់រយៈពេល ២២ ឆ្នាំថែមទៀត រហូតដល់ខ្មែរបានធ្វើឱ្យចាម្ប៉ាបរាជ័យនៅឆ្នាំ ១២០៣ និងបានសញ្ជ័យទឹកដីដ៏ធំធេងរបស់ចាម្ប៉ា

រូបស្នងសំរឹទ្ធក្នុងចំណោមបដិមាថ្មទាំងម្ភៃបីនៃព្រះបាទជយវម៌្មទី៨បានបញ្ជូនទៅប៉ែកផ្សេងៗនៃនគររបស់ទ្រង់ក្នុងឆ្នាំ ១១៩១។
ព្រះបាទជយវម៌្មទី៨ឈរជាស្ដេចចុងក្រោយបង្អស់​ក្នុងចំណោមស្ដេចធំៗនៃអង្គរ មិនត្រឹមតែធ្វើសង្គ្រាមនឹងចាមបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែព្រះអង្គគឺជាអ្នកដឹកនាំ​ដែលមិនចេះឆ្លៀតឱកាសក្នុងសភាពការណ៍ដើម្បីបានសោយរាជ្យភ្លាមៗឡើយ ដោយហេតុនេះហើយព្រះអង្គក៏បានបង្រួបបង្រួមអាណាចក្រ និងលើសពីនោះ គំរោងសំណង់របស់ស្ដេចអង្គមុនបានបន្តក្រោមរាជ្យរបស់ព្រះអង្គដដែល។ រាជធានីថ្មីបច្ចុប្បន្នហៅថា អង្គរធំ (ន័យចំ: ទីក្រុង រឺ បុរីធំ) ត្រូវបានកសាងឡើង។ នៅចំកណ្ដាល ព្រះមហាក្សត្រ (ព្រះអង្គជាអ្នកកាន់ព្រះពុទ្ធសាសនាមហាយាន) បានសាងសង់ជាប្រាសាទរដ្ឋបាយ័ន ដែលមានប្រាង្គមានព្រះភក្ត្រនៃពោធិសត្វអវលោកេស្វរ ដែលប្រាង្គនីមួយៗមានកំពស់ច្រើនមាត្រ ឆ្លាក់ចេញពីថ្ម។ ប្រាសាទសំខាន់ៗថែមទៀតត្រូវបានកសាងក្រោមរជ្ជកាល​របស់ព្រះបាទជយវម៌្មទី៨ គឺតាព្រហ្មបន្ទាយក្ដី និង នាគព័ន្ធ ដូចគ្នាដែរក៏មានអាងផ្ទុកទឹកស្រះស្រង់។ ស្របគ្នាដែរ បណ្ដាញផ្លូវធំមួយចំនួនត្រូវបានគេក្រាល ដែលភ្ជាប់ទៅកាន់ក្រុងនីមួយៗនៃអាណាចក្រ។ សាលាសំណាក់ ១២១ នៅតាមផ្លូវទាំងនោះត្រូវបានសាងឡើងសំរាប់ពួកឈ្មួញ មន្ត្រីរាជការនិងអ្នកដំណើរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ព្រះអង្គបានកសាងមន្ទីរពេទ្យចំនួន ១០២ ថែមទៀតផង។

ជយវម៌្មទី៨ — ការរុងរឿងចុងក្រោយ[កែប្រែ]

បន្ទាប់ពីការសោយទិវង្គតនៃព្រះបាទជយវម៌្មទី៨ទៅ ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះបាទឥន្ទ្រវម៌្មទី២ (សោយរាជ្យ ១២១៩-១២៤៣) បានឡើងសោយរាជ្យបន្ត។ ដូចព្រះបិតារបស់ព្រះអង្គដែរ ទ្រង់ក៏ជាពុទ្ធសាសនិក និងបានបង្ហើយប្រាសាទជាបន្តបន្ទាប់​ដែលចាប់ផ្ដើមសង់ឡើងក្រោមរជ្ជកាលបិតារបស់ព្រះអង្គ។ ជាអ្នកចំបាំងមួយអង្គ ទ្រង់មានជ័យជំនះតិចណាស់។ នៅឆ្នាំ ១២២០ ក្រោមការដាក់សំពាធពីដាយវៀតដែលអំណាចកាន់តែកើនឡើង និងសម្ព័ន្ធមិត្តចាមរបស់យួន ខ្មែរបានដកទ័ពចេញពីខេត្តមួយចំនួនដែលសញ្ជ័យបានពីចាម្ប៉ាកាលពីមុន។ នៅភាគខាងលិច ពួកសៀមដែលជាអ្នកនៅក្រោមអំណាចទ្រង់បានបះបោរ បង្កើតឡើងនគរសៀមទីមួយនៅសុខោទ័យនិងបានរុញច្រានខ្មែរឲ្យត្រឡប់មកវិញ។

បាពួន ប្រាសាទភ្នំបូជាទៅដល់ព្រះឥសូរនៃព្រហ្មញ្ញសាសនា
នៅក្នុងរយៈពេល ២០០ ឆ្នាំបន្តបន្ទាប់ ពួកសៀមបានក្លាយជាសត្រូវធំនៃកម្ពុជា។ ព្រះបាទឥន្ទ្រវម៌្មទី២ត្រូវបានស្នងរាជ្យបន្តដោយព្រះបាទជយវម៌្មទី៩ (សោយរាជ្យ ១២៤៣-១២៩៥)។ ផ្ទុយនឹងស្ដេចសោយរាជ្យមុនៗ ព្រះអង្គគឺជាអ្នកកាន់ព្រហ្មញ្ញសាសនានិងក៏ជាអ្នកប្រឆាំងរុកគួនដល់ពុទ្ធសាសនា[ត្រូវការអំណះអំណាង]​ដែរ។ ព្រះអង្គបានបំផ្លិចបំផ្លាញរូបបដិមាព្រះពុទ្ធនៅក្នុងអាណាចក្រជាច្រើន (អ្នកបុរាណវិទ្យាបានប៉ាន់ប្រមាណចំនួនជាង ១០០០០ ដែលក្នុងនោះមានស្លាកស្នាមតិចតួចដែលនៅសេសសល់) ហើយបានប្រែប្រាសាទពុទ្ធសាសនាទៅជាព្រហ្មញ្ញសាសនាវិញ។[ត្រូវការអំណះអំណាង] ពីខាងក្រៅ អាណាចក្ររងការគំរាមកំហែងនៅឆ្នាំ ១២៨៣​ ដោយពួកម៉ុងហ្គោលក្រោមការដឹកនាំរបស់មេទ័ពសាហ្កាទូ ជាមេទ័ពម្នាក់របស់គូប៊ីឡៃខាន់ ដែលជួនកាលត្រូវគេស្គាល់ថាជា សុហ្គេទូ រឺ សូឌុ ហើយក៏ជាចៅហ្វាយខេត្តគ័ងចូវប្រទេសចិនដែរ។[១៧] គឺជាទលសេនាតូចចេញពីយុទ្ធនាការធំប្រឆាំងនឹងចាម្ប៉ានិងដាយវៀត។ ព្រះមហាក្សត្របានបញ្ចៀសសង្គ្រាមជាមួយសត្រូវដ៏មានឥទ្ធិពល​របស់ព្រះអង្គ​ដែលនៅពេលនោះបានគ្រប់គ្រងប្រទេសចិនទាំងមូល ដោយថ្វាយសួយសាអាករជាប្រចាំឆ្នាំទៅកាន់ព្រះចៅគូប៊ីឡៃខាន់[១៧] ការគ្រប់គ្រងរបស់ព្រះបាទជយវម៌្មទី៩បានបញ្ចប់នៅឆ្នាំ ១២៩៥ ​ដែលនៅពេលនោះព្រះអង្គត្រូវបានទំលាក់ដោយព្រះរាជសណិសាររបស់ទ្រង់ គឺព្រះបាទស្រេន្ទ្រវម៌្មទី២ (ឥន្ទ្រវម៌្មទី៣) (សោយរាជ្យ ១២៩៥-១៣០៩)។ ព្រះមហាក្សត្រថ្មីគឺជាអ្នកកាន់ពុទ្ធសាសនាថេរវាទ ជាសាខាពុទ្ធសាសនាដែលបាននាំមកដល់អាស៊ីអាគ្នេយ៍ពីស្រីលង្កា និងបានផ្សព្វផ្សាយជាបន្តបន្ទាប់ទូទាំងតំបន់ភាគច្រើន។
នៅខែសីហា ១២៩៦ អ្នកការទូតចិនជីវ-តាក្វាន់បានមកដល់អង្គរ និងបានស្នាក់នៅក្នុងវាំងនៃស្ដេចស្រេន្ទ្រវម៌្មរហូតដល់ ខែ កក្កដា ១២៩៧។ លោកក៏មិនមែនជាអ្នកទីមួយ​ ហើយក៏មិនមែនជាអ្នកតំណាងប្រទេសចិនចុងក្រោយដែលបានមកទស្សនកិច្ចកម្ពុជានោះទេ។ យ៉ាងណាមិញ ការស្នាក់នៅរបស់គាត់គឺគួរឲ្យកត់សំគាល់ពីព្រោះតែ​​ជីវ-តាក្វាន់ ក្រោយមកទៀតបានសរសេររបាយការណ៍លំអិតអំពីការរស់នៅ នៅអង្គរ។ គំនូរពិពណ៌នារូបភាពរបស់លោកគឺជាប្រភពមួយក្នុងចំណោមប្រភពដ៏សំខាន់បំផុត​ពេលសព្វថ្ងៃនេះដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រអង្គរ។ តាមរយៈការពិពណ៌នាអំពីមហាប្រាសាទធំៗជាច្រើន (បាយ័ន បាពួន អង្គរវត្ត ក្នុងនោះយើងត្រូវតែអរគុណដល់លោកចំពោះព័ត៌មាន ​ថាប្រាង្គនៃបាយ័នក្នុងពេលនោះបានស្រោបដោយមាស) អត្ថបទនេះក៏ផ្ដល់នូវព័ត៌មានដ៏មានតំលៃផងដែរ ចំពោះជីវភាពប្រចាំថ្ងៃ​និងទំលាប់នៃពួកអ្នកស្រុកអង្គរផងដែរ។
មានកំណត់ត្រាប្រវត្តិសាស្ត្រតិចតួចពីសម័យបន្តបន្ទាប់​ពីរជ្ជកាលព្រះបាទស្រេន្ទ្រវម៌្ម។ សិលាចារឹកដែលគេស្គាល់ចុងក្រោយលើស្ដម្ភមួយពីឆ្នាំ ១៣២៧។ គ្មានប្រាសាទធំៗបន្ថែមទៀតទេត្រូវបានគេកសាង។

ការរុងរោច[កែប្រែ]


ចំលាក់ព្រះពុទ្ធខ្មែរសតវត្សទី១១

ព្រះពុទ្ធទ្រង់ភ្នែនពីសតវត្សទី១២។
ពួកអ្នកប្រវត្តិវិទូសង្ស័យលើការជាប់ទាក់ទងជាមួយការកាន់ពុទ្ធសាសនាថេរវាទរបស់ព្រះរាជា៖ ដូច្នេះ ពួកព្រះរាជាទាំងនោះលែងរាប់អាន ទេវរាជទៀតហើយ ហើយគ្មានតំរូវឱ្យសង់ប្រាសាទធំៗសំរាប់ព្រះរាជាទៀតទេ រឺក៏សំរាប់ទេវអង្គណាក្រោមការអភិរក្សរបស់ពួកទ្រង់​ដើម្បីឲ្យទេវៈទាំងនោះឈរជាតំណាងឡើយ។ ការដកចេញនូវគំនិតទេវរាជ ប្រហែលជា​មកពីការបាត់បង់អំណាចអាជ្ញារបស់ព្រះរាជា​និងក៏ដោយហេតុថាកង្វះពលករ។ គ្រឿងឧបករណ៍គ្រប់គ្រងទឹកក៏បានចុះអន់ថយ មានន័យថាទិន្នផលត្រូវបានធ្លាក់ចុះដោយសារទឹកជំនន់ រឺ គ្រោះរាំងស្ងួត។ កាលពីមុនទិន្នផលស្រូវបីដងក្នុងមួយឆ្នាំអាចទៅរួច— គឺជាការរួមចំណែកដ៏សំខាន់លើភាពរុងរឿងនិងឥទ្ធិពលរបស់កម្វុជទេឝ - ផលស្រូវធ្លាក់ចុះបានបន្ថែមធ្វើឲ្យអាណាចក្រនេះចុះអន់ថយទៅៗ។
ប្រទេសជិតខាងនៅខាងលិចនៃអាណាចក្រ គឺនគរសៀមដំបូង សុខោទ័យ ក្រោយមកបានវាយរុញច្រានអនុត្តរភាពរបស់អង្គរ អាណាចក្រខ្មែរក៏ត្រូវបានសញ្ជ័យដោយនគរសៀមមួយទៀត នៅភាគខាងក្រោមអាងទន្លេចៅព្រះយា គឺអយុធ្យានៅឆ្នាំ ១៣៥០។ ចាប់តាំងពីសតវត្សទី១៤មក អយុធ្យាបានក្លាយជាសត្រូវនៃអង្គរ។ តាមរយៈរឿងរ៉ាវរបស់អង្គរ អយុធ្យាបានចាប់ផ្ដើមការវាយលុកជាច្រើនលើក។ ជាចុងក្រោយនិយាយរួមទៅ អង្គរត្រូវបានដាក់ជាប្រទេសចំណុះ។ កងទ័ពសៀមបានដកថយទៅវិញបន្សល់ទុកអង្គរឱ្យគ្រប់គ្រង​ដោយពួកអភិជនក្នុងស្រុក ដែលមានស្វាមីភ័ក្តទៅនឹងអយុធ្យា។ រឿងរ៉ាវនៃសម័យអង្គរបានសាបរលាប​ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចាប់តាំងពីពេលនោះមក។
មានភស្តុតាងថាមរណៈងងឹត មានផលប៉ះពាល់លើស្ថានភាពដែលបានរៀបរាប់ខាងលើ គឺជំងឺបេស្ត៍លើកដំបូងបានលេចឡើង​នៅប្រទេសចិននៅប្រហែលឆ្នាំ ១៣៣០​ និងរាលដាលទៅដល់អឺរ៉ុបនៅក្បែរឆ្នាំ ១៣៤៥។ កំពង់ផែសមុទ្រភាគច្រើននៅ​ស្របនឹងខ្សែធ្វើដំណើរពីចិនទៅអឺរ៉ុបបានដួលរលំដោយសារឥទ្ធិពលនៃជំងឺនេះ ក្នុងនោះមានការប៉ះពាល់ដ៏ធ្ងន់ធ្ងរមួយលើការរស់នៅនៅអាស៊ីអាគ្នេយ៍ទាំងមូល។
មជ្ឈមណ្ឌលថ្មីនៃនគរខ្មែរគឺនៅឯទិសនិរតី នៅឧត្តុង្គក្នុងតំបន់មួយនៅក្បែរភ្នំពេញសព្វថ្ងៃនេះ។ យ៉ាងណាមិញ មានការបង្ហាញថាអង្គរមិនត្រូវបានគេបោះបង់ចោលទាំងស្រុងនោះទេ។ ខ្សែស្រឡាយស្ដេចខ្មែរប្រហែលជានៅទីនោះ រីឯខ្សែទី២បានរើទៅភ្នំពេញដើម្បីបង្កើតនគរមួយស្របពេលគ្នា។ ការធ្លាក់អង្គរចុងក្រោយ ប្រហែលជាក្រោយមកដោយសារតែបន្ទេរនៃសេដ្ឋកិច្ច - ហើយនិងភាពចាំបាច់នៃនយោបាយ ពេលនោះភ្នំពេញបាន ប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយនៅតាមដងទន្លេមេគង្គ។ គំរោងសំណង់ចំណាយខ្ពស់និងជំលោះដណ្ដើមអំណាច​រវាងព្រះញាតិវង្សបានបិទបញ្ចប់សម័យអាណាចក្រខ្មែរ
ការស្រុតចុះខាងបរិស្ថានវិទ្យា និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ​គឺជាចំលើយផ្សេងថ្មីមួយទៀតឆ្លើយតបទៅនឹងទីបញ្ចប់នៃអាណាចក្រខ្មែរ។ ពួកអ្នកវិទ្យាសាស្ត្រដែលកំពុងធ្វើការលើ គំរោងមហាអង្គរមានជំនឿថាខ្មែរមានប្រព័ន្ទផ្ទុកទឹក​និងប្រឡាយយ៉ាងល្អិតល្អន់ប្រើប្រាស់សំរាប់ពាណិជ្ជកម្ម ការធ្វើដំណើរនិងការបញ្ចេញបញ្ចូលទឹក។ ប្រឡាយប្រើសំរាប់ការដាំដុះស្រូវ។ ដោយសារអត្រាប្រជាជនបានកើនឡើង ការទាញយកទឹកប្រើប្រាស់កាន់តែច្រើនពីប្រព័ន្ធធារាសាស្ត្រនេះ។ ការចុះអន់ថយទាំងប៉ុន្មានរួមផ្សំដោយសារកង្វះទឹកនិងទឹកជំនន់។ ដើម្បីសំរបតាមកំណើនប្រជាជនកំពុងតែកើនឡើង ព្រៃឈើត្រូវបានកាប់ពីភ្នំគូលែន​និងឆ្ការចេញដើម្បីបង្កើនផ្ទៃដីស្រែបន្ថែមទៀត។ ហេតុនឹងហើយបានធ្វើឱ្យមានចំរោះទឹកភ្លៀងនាំទៅដល់អវសាននៃប្រព័ន្ធបង្ហូរទឹក។ ការបំផ្លាញណាមួយទៅដល់ប្រព័ន្ធធារាសាស្ត្រប្រហែលជាបានបន្សល់ទុកនូវផលវិបាកដ៏ធំធេង។1
ក្នុងព្រឹត្តិការណ៍នីមួយៗ ​មានភស្តុតាងអំពីសម័យកាលក្រោយមកទៀតអំពីការប្រាស្រ័យទាក់ទងនឹងរមណីយស្ថានអង្គរ។ ក្រោមរបបនៃព្រះបាទស្រីសុរិយោពណ៌ទី២ (ព្រះញាយ៉ាត) ទ្រង់បានស្នងរាជ្យជាបណ្ដោះអាសន្នដើម្បីរុញច្រានពួកសៀមឱ្យចាកចេញ ព្រះរាជវាំងក៏ត្រូវបានរើត្រលប់ទៅអង្គរវិញមួយរយៈកាលខ្លី។ ចាប់ពីសតវត្សទី១៧មក មានសិលាចារឹកខ្លះដែរ ផ្ដល់សក្ខីកម្មអំពីការតាំងលំនៅរបស់ជនជាតិជប៉ុន​ស្របពេលនោះ ក៏មានខ្មែររស់នៅទីនោះដែរ។ រឿងនិទានល្បីបំផុតរបស់យូកុនដាភ្វូ-កាហ៊្សូភ្វូសាក ដែលលោកជាអ្នកបានចូលរួមបុណ្យចូលឆ្នាំខ្មែរនៅទីនោះនៅឆ្នាំ ១៦៣២។

អរិយធម៌ខ្មែរសម័យអង្គរ[កែប្រែ]

នៅសម័យអង្គរខ្មែរមានឈ្មោះថាជាមហាអំណាចមួយនៅអាស៊ីអាគ្នេយ៍។ ដូច្នេះហើយអរិយធម៌ខ្មែរបានឡើងដល់កំរិតកំពូលនៅសតវត្សទី៩ដល់ទី១៣។ ភាពរុងរឿងនេះគេអាចសំគាល់ដោយផ្ទៃដីធំទូលាយ លាតសន្ធឹងសឹងទាំងអស់នៃផ្ទៃដីឥណ្ឌូចិនទាំងមូល​ដោយប្រាសាទសិលាមានចំនួនច្រើនរាប់ពាន់ប្រកប​ដោយក្បាច់រចនាគួរអោយកោតស្ញប់ស្ញែង​ផ្ទាំងសិលាចារឹកច្រើនសន្ធឹកសន្ធាប់ មានទាំងភាសាសំស្ក្រឹត និង​ខ្មែរបុរាណឬជួនកាលមានភាសាទាំងពីរលាយចំរុះគ្នា​ដោយរូបបដិមាគ្រប់ប្រភេទនិងបុរាណវត្ថុផ្សេងៗទៀត និងជាពិសេសដោយបរិក្ខាសង្ខរណដែលមានសេសសល់រហូតមកដល់សព្វថ្ងៃដូចជា បារាយណ៍ ទំនប់ទឹក បណ្ដាញជលគតិ ផ្លូវថ្នល់ ស្ពាន។ល។ ប៉ុន្តែចាប់ពីពាក់កណ្ដាលទី១នៃស.វទី១៣ ទៅការចុះដុនដាបក៏ចាប់មានបន្តិចម្ដងៗ​រហូតដល់ត្រូវបោះបង់រាជធានីអង្គរចោលនៅសតវត្សទី១៥ ដោយព្រះបាទស្រីសុរិយោពណ៌ទី២ (ពញាយ៉ាត)។ តទៅនេះយើងសាកល្បង បង្ហាញរូបភាព (តាមដែលអាចធ្វើបាន) នៃសង្គមខ្មែរក្នុងសម័យដ៏រុងរឿងនោះ។[១៨]

នយោបាយ និង រដ្ឋបាល[កែប្រែ]

ព្រះរាជា[កែប្រែ]


កងទ័ពខ្មែរដង្ហែក្បួន ពិពណ៌នាលើបាយ័ន

សមរភូមិជើងទឹកប្រឆាំងនឹងចាមបាយ័ន
ដោយការប្រារព្ធធ្វើពិធីទេវរាជ ព្រះរាជាត្រូវមានឋានៈស្មើអាទិទេព។ រាជធានីរបស់ព្រះអង្គជាតំណាងនៃចក្កវាឡទាំងមូល: ប្រាសាទភ្នំនៅកណ្ដាលក្រុងជានិមិត្តរូបភ្នំព្រះសុមេរុដែលគេចាត់ទុកថាជាស្នូលនៃចក្រវាល កំពែងនិងគូទឹកជានិមិត្តរូបជួរភ្នំនិងសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ។ ប្រាសាទភ្នំសំរាប់តំកល់លិង្គទេវរាជ អាចប្រើបានសំរាប់តែព្រះរាជាមួយអង្គប៉ុណ្ណោះ លុះព្រះអង្គសោយទិវង្គតទៅប្រាសាទនោះនឹងក្លាយជាផ្នូររបស់ព្រះអង្គ។ លោកជីវ-តាក្វាន់ (ចូវ-តាគ័ន) ដែលបានមកទស្សនាប្រទេសខ្មែរ​នៅចុងសតវត្សទី១៣បានធ្វើការពិពណ៌នាពីការយាងចេញរបស់ព្រះរាជា ដែលគួរឲ្យយើងចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅមុខក្បួនដង្ហែមានពួកទាហានបន្ទាប់មកមានអ្នកកាន់ទង់ជ័យនិងអ្នកភ្លេង។ បន្ទាប់មកទៀត គឺពួកស្រីៗដែលមានគ្នាពីបីរយទៅប្រាំរយនាក់ មានសំលៀកបំពាក់ប្រកបដោយកំណាត់មានភ្ញីស្លឹកឈើមានផ្កាសៀតក្នុងផ្នួងសក់ដៃកាន់ទៀនដែល​នៅពេលថ្ងៃក៏ត្រូវ​អោយឆេះដែរ។ តមកទៀតមានស្រីៗមួយពួកផ្សេងទៀតកាន់គ្រឿងប្រដាប់​ស្ដេចធ្វើពីមាសនិងប្រាក់់និងគ្រឿងលំអទាំងអស់សុទ្ធសឹងតែជារបស់ប្លែកៗ។ តពីនោះមានស្រីៗមួយពួកទៀតដែលជារាជអង្គរក្សដើរកាន់លំពែង និង ខែល។ តមកទៀតគឺរទេះពពែ រទេះសេះដែលសុទ្ធសឹងតុបតែងដោយគ្រឿងមាស។ ពួកក្សត្រ និងពួកនាម៉ឺនសព្វមុខមន្ត្រីសុទ្ធតែជិះដំរីដែលគេមើលពីចំងាយមកឃើញ​តែក្លស់ពណ៌ក្រហមច្រើនសន្ធឹកសន្ធាប់។ បន្ទាប់ពីពួកនេះ គឺមហេសីនិងស្នំរបស់ព្រះរាជាដែលជិះគ្រែស្នែង រទេះសេះ និង ដំរី ហើយមានក្លស់ជាងមួយរយលាបទឹកមាស។ ចុងក្រោយបង្អស់គឺព្រះរាជាដែលគង់ឈរលើដំរីហើយទ្រង់កាន់ព្រះខ័ឌ្គ។ ភ្លុកដំរីនេះសុទ្ធសឹងតែស្រោបមាសដែរ។ ឯក្លស់បាំងព្រះរាជាមានជាងម្ភៃ ជាក្លស់សចំរុះពណ៌មាស ហើយមានដងក៏ស្រោបមាសទៀត។ មានដំរីដទៃទៀតជាច្រើនដើរអមដំណើរព្រះអង្គ ហើយមានទាហានដទៃទៀតតាមការពារព្រះអង្គ។ ជនណាដែលឃើញព្រះរាជាហើយត្រូវតែលុតជង្គង់ហើយអោនក្បាលដល់ដី។[១៩]

អំណាចព្រះរាជា[កែប្រែ]

ដោយលទ្ធិទេវរាជអំណាចរបស់ព្រះរាជាមានប្រភពចេញមកពីអាទិទេព។ ព្រះអង្គមានអំណាចលើដីធ្លីទាំងអស់ : ការលក់ ការប្ដូរ ឬ ការធ្វើអំណោយដី ត្រូវតែមានសេចក្ដីយល់ព្រមពីព្រះអង្គទើបបាន។ ព្រះរាជាមានអំណាចទូលំទូលាយណាស់ : ព្រះអង្គជាអ្នកធ្វើច្បាប់ ជាអ្នកជ្រើសរើសមន្ត្រីជាន់ខ្ពស់ជាអគ្គបញ្ជាការនៃកងទ័ព ជាអ្នកកាន់កាប់នយោបាយក្រៅប្រទេស (ពួករាជទូតបរទេសត្រូវមកបង្គំគាល់ចំពោះព្រះអង្គ) ជាអ្នកកាត់សេចក្ដី (ប្រសិនបើរាស្ត្រណាចង់) ជាមេសាសនា (តែងតាំងពួកបព្វជិតជាន់ខ្ពស់និងធ្វើអធិបតីក្នុងពិធីសាសនាផ្សេងៗ) ជាអ្នកការពារប្រទេសមិនអោយសត្រូវយាយីពីខាងក្រៅនិងរ៉ាប់រងអោយមានសន្តិភាពនៅខាងក្នុង។ គួរកត់សំគាល់ថាព្រះរាជាមិនគ្រាន់តែមាននាមថា ជាអគ្គបញ្ជាការតែប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គជាមេទ័ពដឹកនាំទ័ពចេញទៅប្រយុទ្ធ​ជាមួយសត្រូវនៅក្នុងសមរភូមិតែម្ដង។ អត្ថបទសិលាចារឹកជាច្រើនបានកោតសរសើរចំពោះគុណសម្បត្តិយោធារបស់ព្រះរាជាថា សុទ្ធសឹងតែមានតេជៈដៃខ្លាំងពូកែមានជ័យជំនះលើសត្រូវជានិច្ច។ នេះជាតំរាប់ល្អមួយសំរាប់ពលទាហានដែលកាន់​តែមានចិត្តក្លាហានក្នុងការប្រយុទ្ធការពារទឹកដីក្ដី ក្នុងចំបាំងវាតអំណាចវាតទឹកដីតាមលទ្ធិទេវរាជក្ដី។ រូបចំលាក់លើជញ្ជាំងប្រាសាទ (អង្គរវត្តនិងបាយ័ន) បានបង្ហាញអោយឃើញថាទ័ពខ្មែរជំនាន់នោះមាន ពលថ្មើរជើង ពលសេះ ពលដំរី និង ពលជើងទឹក និងបង្ហាញអោយឃើញថាមានពលសំរាប់ផ្ដល់ស្បៀងថែមទៀតផង។ ម្យ៉ាងទៀតបើតាមរូបចំលាក់ដដែលនោះឃើញថាទ័ពខ្មែរសម័យនោះច្បាស់​ជាមានរបៀបរៀបរយនិងវិន័យថ្លៃថ្នូរណាស់។ សិលាចារឹកវិញបានបញ្ជាក់​ថាការបះបោរទាំងឡាយត្រូវបានបង្ក្រាបយ៉ាងតឹងរឹង​ជាទីបំផុត ឯទាហានដែលមានគុណបំណាច់ចំពោះជាតិត្រូវបានលើកតំកើងជាអតិបរមា (ករណីសញ្ជកទាំង៤របស់ស្រីន្ទកុមារ បុត្រជយវម៌្មទី៨) ដោយមានការកសាងរូបបដិមា និងប្រាសាទសំរាប់រំលឹកគុណ។ ការដែលបង្ហាញអោយឃើញថា ព្រះរាជាសម័យអង្គរមានអំណាចទូលំទូលាយនោះ ពុំមែនមានន័យថាព្រះអង្គជាអ្នកកាន់អំណាចផ្ដាច់ការទេ ព្រោះព្រះអង្គត្រូវគោរពវិន័យវណ្ណៈក្សត្រិយ៍គោរពសិក្ខាបទសាសនា បានសេចក្ដីថាព្រះអង្គត្រូវប្រកបដោយទសពិធរាជធម៌។ សិលាចារឹកព្រះគោ ស្លោកទី៣បាននិយាយពីព្រះបាទឥន្ទ្រវម៌្មទី១ថា: ស្រីឥន្ទ្រវម៌្មធ្វើអោយប្រជារាស្ត្រសម្បូណ៌សប្បាយ​ដោយការប្រតិបត្តិនូវវិន័យទាំង ៣ ប្រការ។ ចំពោះប្រជារាស្ត្រ ព្រះរាជាតែងមានព្រះហឬទ័យអាណិតមេត្តា​និងប្រកបដោយយុត្តិធម៌ជានិច្ច។ ព្រះបាទជយវម៌្មទី៨ទ្រង់បានខិតខំធ្វើឱ្យបានសំរេចឧត្តមគតិនេះ​ដោយបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីព្រះពុទ្ធសាសនា។ សិលាចារឹកមន្ទីរពេទ្យរបស់ព្រះអង្គបានចែងថា: ជំងឺរបស់ប្រជារាស្ត្រធ្វើអោយព្រះអង្គឈឺចាប់ជាង​ជំងឺផ្ទាល់ព្រះអង្គទៅទៀត ព្រោះថាគឺសេចក្ដីឈឺចាប់សាធារណៈនេះ​ហើយជាសេចក្ដីឈឺចាប់របស់ព្រះរាជាទាំងឡាយ ពុំមែនសេចក្ដីឈឺចាប់ផ្ទាល់ទេដែលធ្វើអោយព្រះអង្គឈឺចាប់[២០]

ការបន្តរាជសម្បត្តិ[កែប្រែ]

បើតាមគោលការណ៍ បុត្រច្បងអាចឡើងសោយរាជ្យស្នងព្រះបិតា ប៉ុន្តែបើគ្មានបុត្រទេញាតិណាម្នាក់អាចឡើងសោយរាជ្យបាន។ ចំពោះការបន្តរាជសម្បត្តិនេះ មានមតិពីរផ្ទុយគ្នា : អ្នកខ្លះយល់ថាមានតែញាតិជាប់ខ្សែខាងស្រីទៅនឹង​ព្រះរាជាទើបអាចឡើងស្នងរាជ្យបាន អ្នកខ្លះទៀតយល់ផ្ទុយទៅវិញ ប៉ុន្តែបានបញ្ជាក់ថាទាល់តែជាប់ញាតិខ្សែខាងស្រីជាមួយស្ដេចមុន ឬ ត្រូវយកក្សត្រីស្ត្រីណាមួយ​ក្នុងគ្រួសារស្ដេចមុន ទើបអាចទទួលរាជសម្បត្តិបាន។ ក្នុងករណីដែលព្រះរាជាទទួលរាជសម្បត្តិហើយនៅតែក្មេងពេក នោះកិច្ចការរដ្ឋត្រូវបានព្រះរាជគ្រូជាអ្នកទទួលខុសត្រូវ។[២១]

ពួកបរិវារ[កែប្រែ]

រូបចំលាក់លើជញ្ជាំងប្រាសាទអង្គរវត្ត បង្ហាញព្រះបាទសូរ្យវម៌្មទី២ គង់លើបល្ល័ង្កទទួលគារវកិច្ចពីពួកបរិវារ​ដែលមានជាអាទិពួករាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់ទាំងខាងស៊ីវិលនិងខាងទាហាន និងបុគ្គលិកមួយចំនួនច្រើនសន្ធឹកសន្ធាប់ណាស់។ ព្រះរាជាគង់ក្នុងរាជវាំងសង់ពីឈើ។ លោកជីវ-តាក្វាន់ (ចូវ-តាគ័ន) មានការស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះភាពរុងរឿង​និងប្រណីតភាពនៃរាជវាំងនេះ ជាពិសេសចំពោះសាលសវនាការដែលមានបង្អួចមាស ហើយនៅខាងស្ដាំនិងខាងឆ្វេងមានសសរបួនជ្រុងមានដាំកញ្ចក់តំរៀបគ្នា។ល។[២២]

រដ្ឋបាល[កែប្រែ]

រដ្ឋបាលកណ្ដាល[កែប្រែ]
ការគ្រប់គ្រងរដ្ឋត្រូវស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អភិជនមួយក្រុមតូច។ តំណែងធំៗត្រូវបានទៅរាជវង្សានុវង្ស ឯតំណែងជាបុរោហិត អ្នកប្រារព្ធពិធីនៃទេវរាជ ព្រះរាជគ្រូត្រូវបានទៅសមាជិកត្រកូលព្រាហ្មណ៍ខ្លះដែលនិយមការបន្តតំណែងដោយរាប់ញាតិ​តាមខ្សែស្រី។ វណ្ណៈក្សត្រិយ៍​និងវណ្ណៈព្រាហ្មណ៍ជាវណ្ណៈខ្ពស់ស្ថិតដាច់ពីវណ្ណៈរាស្ត្រទូទៅគឺជាវណ្ណៈបញ្ញវន្តនិងជាតំណាង​អរិយធម៌ឥណ្ឌា។ វណ្ណៈកំពូលទាំងពីរនេះច្រើនចងសម្ព័ន្ធមេត្រីជាមួយគ្នា។ ព្រះរាជាទ្រង់ប្រទានសវនការពីរដងក្នុងមួយថ្ងៃ សំរាប់ដោះស្រាយកិច្ចការរដ្ឋ។ ពួកនាម៉ឺនឬពួកប្រជារាស្ត្រដែលមានការចូលមកបង្គំគាល់ត្រូវរង់ចាំព្រះអង្គដោយអង្គុយផ្ទាល់ដី។ ពេលដែលព្រះអង្គយាងមក​ដល់ទាំងមន្ត្រីទាំងប្រជារាស្ត្រត្រូវលើកដៃប្រណម្យ​ហើយអោនក្បាលដល់ដី។ នៅក្នុងរដ្ឋបាលកណ្ដាល គេឃើញមានមន្ត្រីច្រើន មន្ត្រីជាន់ខ្ពស់ខ្លះមានមុខងារជាទីប្រឹក្សាខ្លះទៀតទទួលបន្ទុកធំៗ​នៅក្នុងវាំងឬកាន់ទ័ពនិងឈរត្រួតនៅតាម ខេត្ត ខណ្ឌ ឯមន្ត្រីជាន់ទាបត្រូវបានជ្រើសរើសដោយមន្ត្រីជាន់ខ្ពស់​ហើយមាននាទីនៅបំរើពួកនេះ។ សញ្ញាសក្ដិគេសំគាល់ដោយប្រភេទគ្រែស្នែង (មាសឬប្រាក់) និងចំនួនក្លស់ (ដងមាសឬដងប្រាក់)។
រដ្ឋបាលភូមិភាគ[កែប្រែ]
នៅក្នុងរដ្ឋបាលភូមិភាគ គេឃើញមានមន្ត្រីច្រើនជាន់ច្រើនថ្នាក់ទៀតគឺមានតាំងពីអធិការ (អាជ្ញាហ្លួង?) ចៅហ្វាយខេត្ត មេស្រុក មេភូមិ មេឃ្លាំង មេខ្នង (?) មេត្រួត (មេការ?)។ល។ ស្ត្រីក៏មានមុខងារសំខាន់ណាស់ដែរ: ខ្លះធ្វើជាហោរា ខ្លះទៀតធ្វើជាចៅក្រមក្នុងរាជវាំង។ ចំពោះការធ្វើសច្ចាប្រណិធានរបស់មន្ត្រី ថាស្មោះត្រង់ចំពោះព្រះមហាក្សត្រនោះ គេមិនដឹងថានេះជាវិធានការទូទៅឬគ្រាន់តែជាមធ្យោបាយសំរាប់ចងភ្ជាប់មន្ត្រីទៅនឹងព្រះរាជា​កាលណាឡើង​សោយរាជ្យមិនស្របច្បាប់?[២៣]

វប្បធម៌ និង សង្គម[កែប្រែ]


ទិដ្ឋភាពផ្សារខ្មែរនៅលើជញ្ជាំង​ប្រាសាទបាយ័ន
គេអាចដឹងអំពីខ្មែរបុរាណតាមរយៈសិលាចារឹកជាច្រើន និងកំណត់ត្រារបស់ ជីវ-តាក្វាន់។ ខ្មែរបុរាណពឹងផ្អែកយ៉ាងខ្លាំងទៅលើ​កសិកម្មដាំស្រូវ។ ប្រជាកសិករដាំដុះស្រូវនៅតាមដងបឹងទន្លេសាប​និងនៅតាមទីទួលនានា​ពេលដែលមានទឹកជំនន់។ ស្រែចំការ​ស្រោចស្រពដោយទឹកបានពីបារាយណ៍​ អាងស្ដុកទឹកធំៗ​និងអូរប្រឡាយផងដែរ។ នៅតាមភូមិមានដាំដើមត្នោត ដើមឈើហូបផ្លែ និងបន្លែបង្ការផងដែរ។ ត្រីជាប្រភពប្រូតេអ៊ីនចំបងគេ។ ប្រជាជនកែច្នៃ​ត្រីជាប្រហុក ឬអាំង ដុត ចំហុយត្រី​ដោយខ្ចប់នឹងស្លឹកចេក។ ស្រូវអង្ករ ជាប្រភពអាហារចំបងផងដែរ។ គេចិញ្ចឹមគោក្របី ជ្រូកមាន់ទានៅក្រោមផ្ទះ ព្រោះផ្ទះគេច្រើនសង់ជាជើងសសរខ្ពស់ៗដើម្បីការពារទឹកជំនន់។ ផ្ទះរបស់កសិករ​សង់នៅក្បែរវាលស្រែ​តាមជាយក្រុង ជញ្ជាំងផ្ទះធ្វើពីឫស្សីត្បាញ ដំបូលប្រក់ស្បូវ និងមានជើងសសរ។ ផ្ទះត្រូវបានចែកជា ៣ ផ្នែក​ដោយជញ្ជាំងឬស្សីត្បាញ ដោយមួយផ្នែកជាបន្ទប់​ឪពុកម្ដាយ មួយផ្នែកជាបន្ទប់កូនស្រី និងមួយផ្នែកធំជាងគេ​ជាបន្ទប់ទទួលភ្ញៀវ។ កូនប្រុសគ្មានបន្ទប់ផ្ទាល់ខ្លួនទេ ហេតុនេះគេត្រូវដេកនៅកន្លែងណាដែលខ្លួនរកបាន។ ផ្ទះបាយស្ថិតនៅផ្នែកខាងក្រោយផ្ទះឬក៏នៅ​ក្នុងបន្ទប់មួយដាច់ដោយឡែក។ ព្រះមហាក្សត្រនិង​ពួកអភិជន​រស់នៅក្នុងវាំង​និងគេហដ្ឋានធំៗ​នៅទីក្រុង។ វាំង​ឬគេហដ្ឋាន​ទាំងនោះ​ធ្វើ​ឡើង​ពីសារធាតុ​ដូចគ្នានឹង​ផ្ទះប្រជាជន​សាមញ្ញដែរ តែខុសត្រង់ថា​គេប្រើក្បឿងធ្វើអំពីឈើ និងមានលំអដោយក្បាច់ប្រណិតៗ ព្រមទាំង​មានបន្ទប់ច្រើន។ ប្រជារាស្ត្រសាមញ្ញស្លៀកសំពត់ដែលចុងខាងមុខត្រូវទាញនៅចន្លោះជើងទាំងពី​រនិងចងភ្ជាប់ទៅក្រោយដោយខ្សែក្រវាត់។ ពួកអភិជននិងព្រះមហាក្សត្រស្លៀកពាក់សាច់កំណាត់ល្អៗប្រណិតថ្លៃៗ។ ស្ត្រីៗពាក់ចំរៀកកំណាត់ដើម្បីដណ្ដប់ដើមទ្រូង​ រីឯស្ត្រីអភិជនមានកំណាត់វែង​ដែលគ្របដល់ស្មា។ បុរស និងស្ត្រីបង់ក្រមា។ សាសនាសំខាន់គឺព្រហ្មញ្ញសាសនា បន្ទាប់មកសាសនាព្រះពុទ្ធក៏មានប្រជាប្រិយភាពដែរ។ ព្រះវិស្ណុ និង ព្រះសិវគឺជាពួកទេវៈដែលគេនិយម។

សាសនា និង លទ្ធិផ្សេងៗ[កែប្រែ]

សាសនា[កែប្រែ]

វិស្ណុ រចនាបថបាពួន
នៅសម័យអង្គរ សាសនាមានមុខងារយ៉ាងសំខាន់ក្នុងនយោបាយប៉ុន្តែសាសនា នៃវណ្ណៈអ្នកដឹកនាំពុំដែលមានឯកភាពទេ គឺតែងតែផ្លាស់ប្ដូរទៅតាមចំណូលចិត្តរបស់បុគ្គលម្នាក់ៗ: ព្រះរាជាខ្លះកាន់សាសនាឥសូរ ព្រះរាជាខ្លះកាន់សាសនាព្រះវិស្ណុ ព្រះរាជាខ្លះកាន់សាសនាព្រះព្រហ្មនិងខ្លះទៀតកាន់ព្រះពុទ្ធសាសនា។ ចំពោះហេតុការណ៍បែបនេះ លោកស៊ីលវែង-ឡឺវី ថាគឺកើតមកពីរចនាសម្ព័ន្ធនៃសង្គមខ្មែរតែម្ដង។ យ៉ាងណាមិញ នៅសម័យនោះសាសនាត្រូវគេចាត់ទុកដូចទំនិញ​ដែលគេចាត់ទុកដូចទំនិញដែលគេនាំចូលឬជាវប្បធម៌​ថ្លៃថ្នូរសំរាប់តែព្រះរាជានិងពួកអភិជន ហើយមិនសូវជ្រួតជ្រាបចូលក្នុងស្រទាប់ទាបៗនៃ សង្គមដែលនៅតែថែរក្សាជំនឿលើអារក្សអ្នកតាជាដើម។ លោកជីវ-តាក្វាន់កាលមកស្រុកខ្មែរបានសង្កេតឃើញថាមានមនុស្សគោរពដុំថ្មដែលលោកប៉ូល-ប៉េលល្យ៉ូត ស្មានថា ជាលិង្គព្រះឥសូរតែតាមការពិតគឺថ្មអ្នកតានេះឯង។ ពីស.វ.ទី៩ដល់១១ គណៈសិវនិយមមានឧត្តមភាពលើគណៈឯទៀតៗ ព្រោះព្រះរាជាភាគច្រើនបានចាត់ទុកថាជាសាសនាសំរាប់រដ្ឋដោយការប្រារព្ធធ្វើពិធីទេវរាជ​ព្រះរាជាមាន​ឋានៈស្មើអាទិទេព (ព្រះឥសូរ) ហើយមានសិវលិង្គជាតំណាងតំកល់ក្នុងប្រាសាទភ្នំ។ ប៉ុន្តែក្នុងរយៈពេលខាងលើនេះគេបានសង្កេតឃើញថា ព្រះរាជាទាំងឡាយតែងបានយកព្រះហឫទ័យទុកដាក់ និងជួយឧបត្ថម្ភចំពោះសាសនាឯទៀតដែលបានរួមរស់ជាមួយគ្នាយ៉ាងសុខដុមរមនា (Syncretisme religieux) ដែលមានសិលាចារឹកនិងរូបបដិមាអាចបញ្ជាក់បានយ៉ាងបរិបូណ៌លើកលែងតែ​ក្នុងរជ្ជកាលរបស់ព្រះបាទឧទយាទិត្យវម៌្មទី២ដែលមានការបះបោរបីលើក ហើយដែលគេឃើញពួកបះបោរដើរវាយកំទេចសិវលិង្គនិងទេវបដិមាចោល។ នៅសតវត្សទី១២ គណៈវិស្ណុនិយមត្រូវបានព្រះបាទសូរ្យវម៌្មទី២ គោរពរាប់អានសំបើមដូចមានប្រាសាទអង្គរវត្តជាសក្ខីភាពស្រាប់។ អង្គរវត្តមានទ្រង់ទ្រាយជាប្រាសាទភ្នំដដែល ប៉ុន្តែគឺសំរាប់តំកល់វិស្ណុបដិមាទៅវិញរីឯក្បាច់រចនាក៏សុទ្ធ​តែទៅតាមបែបវិស្ណុនិយម​ទាំងអស់ (រូបចំលាក់ រឿងរាមកេរ្តិ៍ រឿងមហាភារតៈ រឿងកូរសមុទ្រទឹកដោះ។ល។)។ ហេតុបានជាដូច្នេះ ព្រោះក្នុងពេល​ជាមួយគ្នានៅក្នុងប្រទេសឯទៀតក៏មានការនិយមគោរពព្រះវិស្ណុនេះដូចគ្នាដែរ។ តពីនេះទៅ គេឃើញថាពុទ្ធសាសនាមហាយានដែលបាននាំចូលមកតាំងពីសម័យកម្វុជ (ស.វ.ទី៨) ហើយដែលបានព្រះបាទសូរ្យវម៌្មទី១កាន់ម្ដងរួចហើយ (ស.វ.ទី១១) ត្រូវបានព្រះរាជាលើកតំកើងជាសាសនាសំរាប់រដ្ឋតែម្ដង ជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទជយវម៌្មទី៨។ ប្រាសាទបាយ័នដែលព្រះអង្គសាងឡើងនៅមានទ្រង់ទ្រាយជាប្រាសាទភ្នំ ហើយស្ថិតនៅកណ្ដាលរាជធានីដដែល តែរូបតំណាងព្រះរាជាគឺជាពុទ្ធបដិមាទៅវិញ (ពុទ្ធរាជ)។ ហេតុអ្វីបានជាមានការប្រែប្រួលយ៉ាងនេះ? ត្រង់នេះគួរគប្បីជ្រាបថា ការវាយយកបានក្រុងអង្គរដោយទ័ពចាមនៅគ.ស ១១៧៧ ហើយជាលើកទី១ផងនោះជាអន្លូងមួយយ៉ាងធ្ងន់វាយទៅលើលទ្ធិទេវរាជ។ ប្រជារាស្ត្រទំនងជាចង់លែងជឿទៅលើប្រសិទ្ធភាពនៃលទ្ធិនេះទៀតហើយ ក៏ប៉ុន្តែពួកព្រាហ្មណ៍ជាបរិវារនៅមានឥទ្ធិពលខ្លាំងក្លាណាស់នៅឡើយ ទើបព្រះបាទជយវម៌្មទី៨ទ្រង់ឈ្វេងយល់ថាត្រូវតែរក្សាទុករបស់ចាស់ខ្លះ (មិនអាចកំចាត់ចោលភ្លាមៗបានទេ) ហើយយករបស់ថ្មីខ្លះមកប្រើដើម្បីអោយមានសង្ឃឹមដល់ប្រជារាស្ត្រដោយផ្សំធាតុសិវនិយមខ្លះ (ប្រាសាទភ្នំ) និងពុទ្ធនិយមខ្លះ (ពុទ្ធរាជ)។ ដូច្នេះយើងឃើញថាពុទ្ធសាសនាមហាយានបានមកដល់ទាន់ពេលវេលា ដើម្បីស្រោចស្រង់ជាតិអោយមានពន្លឺឡើងវិញក្រោយព្រឹត្តិការណ៍ឆ្នាំ ១១៧៧។ ដែលព្រះបាទជយវម៌្មទី៨ ហ៊ានយកលទ្ធិនេះមកប្រើព្រោះពេលនោះពុទ្ធសាសនិកក៏មានកាន់តែ​ច្រើនណាស់ហើយ ហើយម្យ៉ាងទៀតលទ្ធិនេះជាលទ្ធិបែបមនុស្សនិយម មានទំនោរទោរទៅរកជីវភាពប្រជារាស្ត្រទូទៅដូច រូបចំលាក់នៅលើជញ្ជាំងប្រាសាទបាយ័នជាសក្ខីភាពស្រាប់ ហើយដើម្បីបង្ហាញអោយឃើញនូវព្រះហឫទ័យមេត្តាករុណាចំពោះប្រាជារាស្ត្រនេះ ព្រះអង្គទ្រង់បានកសាងមន្ទីពេទ្យ ១០២ សំរាប់ជនទាំង៤វណ្ណៈចូលព្យាបាលជំងឺបានដូចៗគ្នា។ ទាំងនេះសអោយឃើញថា នៅចំពោះប្រជារាស្ត្រលទ្ធិពុទ្ធសាសនាមហាយាន​មានសមត្ថភាពមិនចាញ់លទ្ធិទេវរាជទេ គឺមានសមត្ថភាពការពារស្រោចស្រង់និងបំរើរាស្ត្របានដូចគ្នា។ តែអកុសល ការផ្លាស់ប្ដូរសាសនានៅតែមានបន្តទៅទៀត។ ព្រះបាទជយវម៌្មទី៩ត្រឡប់ទៅរកសិវនិយមវិញ​ដែលជាហេតុបណ្ដាលអោយមានប្រតិកម្មយ៉ាងខ្លាំងក្លា​ពីពួកព្រាហ្មណ៍ប្រឆាំង​នឹងពុទ្ធសាសនារហូតដល់មានការវាយកំទេច ឬកោសលុបព្រះពុទ្ធបដិមាចោល។ ស្ថានការណ៍បែបនេះទំនងជាមានសភាពរ៉ាំរ៉ៃរហូតដល់បដិវត្តន៍នាយត្រសក់ផ្អែមដែលបានយក​ពុទ្ធសាសនាហីនយាន​មកជំនួសជាស្ថាពររហូតមកដល់សព្វថ្ងៃនេះ។[២៤]
លទ្ធិបុគ្គលនិយម[កែប្រែ]
ពីស.វ.ទី៩ ដល់ស.វ.ទី១២ គេឃើញមានការកសាងរូបបដិមាជាច្រើននៃទេវ-ទេវីឬ ពោធិសត្វប៉ុន្តែរូបបដិមាទាំងនោះពុំមែនតំណាងទេវ-ទេវីឬពោធិសត្វចំៗទាំងអស់ទេ មួយភាគធំជាតំណាងព្រះរាជា រាជវង្សានុវង្ស រាជគ្រូឬជនដែលមានគុណចំពោះជាតិដែលគេលើកតំកើងអោយមានឋានៈស្មើទេវ-ទេវី ឬ ពោធិសត្វ។ ឈ្មោះនៃរូបបដិមាទាំងនោះសុទ្ធតែកើតឡើង​ដោយការផ្សំនាមផ្ទាល់នៃបុគ្គលដែលគេគោរពជាមួយនឹងនាមទេវ-ទេវីឬពោធិសត្វ។ គួរគប្បីសង្កេតថា លទ្ធិបុគ្គលនិយមនេះមានសភាពរុងរឿងយ៉ាងខ្លាំងនៅចុងស.វ.ទី១២។ យ៉ាងណាមិញ សិលាចារឹកភិមានកាសបាននិយាយថាព្រះនាងជយទេវីទី២ អគ្គមហេសីរបស់ព្រះបាទ ជយវម៌្មទី៨ បានសាងនៅគ្រប់ទិសទីនូវរូបបដិមានៃព្រះបិតា ព្រះមាតា បងប្អូនញាតិមិត្តដែលព្រះនាងបានស្គាល់ច្បាស់ឬគ្រាន់តែឮគេនិយាយប្រាប់។ ម្យ៉ាងទៀតក្រោយពីព្រះនាងចូលទិវង្គតទៅ បងស្រីរបស់ព្រះនាងនាមឥន្ទ្រទេវីទី២ បានសាងរូបបដិមារបស់ព្រះនាងយ៉ាងច្រើន របស់ព្រះរាជានិងរបស់ព្រះនាងផ្ទាល់នៅពាសពេញទីក្រុង

សេដ្ឋកិច្ច និង សិល្បៈ[កែប្រែ]


ផ្សារខ្មែរនៅលើប្រាសាទបាយ័ន
លទ្ធិទេវរាជបានផ្ដល់អោយព្រះរាជានូវឋានៈអាទិទេព ប៉ុន្តែអាទិទេពនេះមិនមែនស្ថិតដាច់ពីមនុស្សលោកទេ ព្រះអង្គនៅជាមួយមនុស្ស​ហើយមានការមើលសុខទុក្ខរបស់ប្រជារាស្ត្រថែមទៀតផង។ ដូច្នេះដើម្បីបង្ហាញអោយឃើញថាព្រះអង្គ​មានមហិទ្ធិរឹទ្ធិខ្លាំងពូកែសមឋានៈជាអាទិទេពមែននោះ​ព្រះអង្គត្រូវខិតខំធ្វើយ៉ាងណាអោយប្រជារាស្ត្របានស្គាល់​នូវភាពសំបូរសប្បាយរុងរឿងយ៉ាងពិតប្រាកដ។ ដោយហេតុនោះ ព្រះអង្គត្រូវធ្វើយ៉ាងណាអោយកសិកម្មលូតលាស់ជាអតិបរិមា គឺត្រូវធ្វើអោយមានទឹកបរិបូរមិនបាច់ពឹងពាក់ទៅលើទឹកភ្លៀងទៀត ដោយការកសាងបារាយណ៍ធំៗដែលមានសល់ខ្លះរហូតមកដល់សព្វថ្ងៃនេះផង។ កិច្ចការនេះ រាស្ត្របានរួបរួមគ្នាបំពេញដោយស្មោះស្ម័គ្រជាទីបំផុត ព្រោះមានជំនឿយ៉ាងមាំទៅលើលទ្ធិទេវរាជ​ដែលមានប្រសិទ្ធភាពអាចធ្វើការបង្រួបបង្រួមជាតិផង រំដោះប្រទេសជាតិ​អោយរួចផុតពីបរទេសផង។ បើតាមលោកជីវ-តាក្វាន់ (ចូវ-តាគ័ន) ខ្មែរនៅសម័យនោះអាចធ្វើស្រែបាន ៣ ទៅ ៤ ដងក្នុងមួយឆ្នាំ។ លោកហ្រង់រី-ស្ទៀរលីង អ្នកឯកទេសជាតិស៊្វីសម្នាក់បានគន់គូរឃើញថា នៅលើផ្ទៃដី ១០០០ គ.ម ក្រឡានៅតំបន់អង្គរគេអាចផលិតស្រូវបានក្នុងមួយឆ្នាំប្រហែល ១៥០០០០ តោនដែលអាចចិញ្ចឹមប្រជាជនបានដល់ទៅ ៨០០០០០ នាក់ ហើយនៅសល់ ៤០% ទៀតអាចនាំយកទៅផ្ដល់អោយតំបន់ផ្សេងទៀត។ គឺការចំរើនលូតលាស់ខាងសេដ្ឋកិច្ចនេះ​ហើយដែលអនុញ្ញាតអោយប្រជារាស្ត្រចូលរួម​ក្នុងការកសាងប្រាសាទតាមតំរូវការរបស់លទ្ធិទាំងពីរ គឺលទ្ធិទេវរាជនិងលទ្ធិបុគ្គលនិយម។ ដូច្នេះ ក្នុងស្ថាបត្យកម្មសម័យនោះគេសង្កេតឃើញមានប្រាសាទពីរបែប៖
  • ១.ប្រាសាទភ្នំជាប្រាសាទសង់លើខឿនច្រើនជាន់សំរាប់លទ្ធិទេវរាជ (បាគង បាខែង បក្សីចាំក្រុង ប្រាសាទធំ មេបុណ្យខាងកើត ប្រែរូប តាកែវ បាពួន អង្គរវត្ត បាយ័ន)។
  • ២.ប្រាសាទសង់ទាបនឹងដីជាប្រាសាទសំរាប់លទ្ធិបុគ្គលនិយម (ព្រះគោ លលៃ បន្ទាយឆ្មារ ព្រះខាន់ តាព្រហ្ម ។ល។)។ ម្យ៉ាងទៀតគេបានសង្កេតឃើញថាពីរាជមួយ​ទៅរាជមួយទៀតប្រាសាទមានទំហំកាន់តែធំឡើង ហើយកាន់តែច្រើនឡើង។ ត្រង់នេះបង្ហាញអោយឃើញថា ព្រះរាជាអង្គរហាក់ដូចជាបានប្រណាំងប្រជែង​ក្នុងការលើកកិត្យានុភាពរបស់ព្រះអង្គ។ ចំពោះប្រាសាទដូចបានរៀបរាប់រួចមកហើយនេះ ពុំមែនមានត្រឹមតែការកសាងហើយចប់នោះទេ គឺប្រជារាស្ត្រមានការផ្គត់ផ្គង់នូវគ្រឿងប្រដាប់ប្រើប្រាស់​និងដង្វាយផ្សេងៗនិងមានភារៈត្រូវទៅនៅបំរើ​និងថែរក្សាប្រាសាទទាំងនោះថែមទៀត។ ឧទាហរណ៍: ដូចជាប្រាសាទតាព្រហ្មកសាងឡើងនៅឆ្នាំ ១១៨៦ ដោយព្រះបាទជយវម៌្មទី៨សំរាប់ឧទ្ទិសចំពោះវិញ្ញាណក្ខន្ធ​នៃព្រះមាតានិងព្រះគ្រូនិងបដិមារូបឯទៀតចំនួន ២៦០ មានភូមិចំណុះ ៣១៤០ ភូមិ (សំរាប់ផ្គត់ផ្គង់ប្រដាប់ប្រើប្រាស់ និងដង្វាយផ្សេងៗ) មានមនុស្សនៅចាំបំរើថែរក្សា ៧៩៣៦៥ នាក់ (ក្នុងចំណោមនេះមាន ១២៦៤០ នាក់ ស្ថិតនៅក្នុងបរិវេណប្រាសាទជានិច្ច)។ គ្រឿងប្រដាប់ប្រើប្រាស់ជាដង្វាយមាន: ចានមាសទំងន់ជាង ៥ តោន ចានប្រាក់មួយទំងន់ដូចគ្នា ពេជ្រទាំងគ្រាប់ធំ ៣៥ គ្រាប់ ត្បូងមុក្ដារ ៤០៦២០ គ្រាប់ ត្បូងយ៉ាងល្អ ៤៥៤០ គ្រាប់ ផ្តិលមាសធំមួយ រនាំងស្រុកចិន ៩៦៧ គ្រែធ្វើដោយសំពត់ល្អ ៥១២ ក្លស់ ៥២៣។ ចំពោះស្បៀងអាហារមាន: អង្ករ ស្ករ ទឹកដោះគោ ប្រេង ទឹកឃ្មុំ ក្រមួន ខ្លឹមចន្ទន៍ កប៌ូរ គ្រឿងចីវរ។ នេះចំពោះប្រាសាទតែមួយផង ឃើញថាការប្រើប្រាស់កំលាំងមនុស្ស និងទ្រព្យសម្បត្តិអស់យ៉ាងសន្ធឹកសន្ធាប់ទៅហើយ ចុះបើខ្មែរយើងមានប្រាសាទដល់ទៅរាប់ពាន់​ តើតំរូវការទាំងខាងកំលាំងមនុស្សទាំង​ខាងទ្រព្យសម្បត្តិមានដល់ប៉ុន្មាន? ចំពោះបញ្ហានេះប្រវត្តិវិទូជាច្រើនបានចាត់ទុកថា ការកសាងប្រាសាទរួម និងចំបាំងដ៏វែងឆ្ងាយ (សូរ្យវម៌្មទី២វាយយួនផង ចាមផង មនផង) ជាកត្តាមួយនៃការធ្លាក់ចុះនៃអរិយធម៌អង្គរនេះឯង។[២៥]

ទំនាក់ទំនងជាមួយមហាអំណាចតំបន់[កែប្រែ]


ពិមាយ រមណីយដ្ឋានទីក្រុងខ្មែរបុរាណនៃ វិមាយបុរ
កំឡុងពេលបង្កើតចក្រភពនេះ ខ្មែរបានបិទខ្ទប់ទំនាក់ទំនងវប្បធម៌ នយោបាយ និង ពាណិជ្ជកម្មជាមួយ ជ្វា[២៦] និងក្រោយមកជាមួយចក្រភពស្រីវិជយដែលតាំងនៅខាងក្រៅសមុទ្រខ្មែរខាងត្បូង។ ព្រះមហាក្សត្រខ្មែរបានបង្កើតទំនាក់ទំនងជាមួយរាជវង្សចោលរបស់ឥណ្ឌាខាងត្បូង[២៧]និងចិនផងដែរ។ ចក្រភពនេះក៏បានជាប់ដៃនឹងសង្គ្រាមជាតំណគ្នានិងរដ្ឋសត្រូវដោយមាននគរជិតខាង ចាម្ប៉ា តម្ព្រលិង្គ មហាវៀត សុខោទ័យ និងអយុធ្យា
ពួកស្មេរអារ៉ាប់នៅសតវត្សទី៩ និងទី១០ កំរវែកញែកអឺរ៉ុបក្រៅពីអ្វីដែលជាភាពអន់ថយរបស់អឺរ៉ុបណាស់ ប៉ុន្តែពួកគេក៏បានចាត់ទុកក្សត្រនៃអាល់ហិណ្ឌ (ឥណ្ឌា និង អាស៊ីអាគ្នេយ៍) ជាស្ដេចមួយអង្គក្នុងចំណោមស្ដេចធំទាំងបួនក្នុងលោក។[២៨] ព្រះមហាក្សត្រនៃរាជវង្សរាឝ្ដ្រកូដត្រូវបានពិពណ៌នាជាក្សត្រអាល់ហិណ្ឌធំបំផុត ប៉ុន្តែរាប់ទាំងក្សត្រតូចៗនៃអាល់ហិណ្ឌរួមមានពួកក្សត្រនៃ ជ្វា បាកាន និង ពួកក្សត្រខ្មែរនៅកម្វុជទេឝត្រូវបានពិពណ៌នាមិនឈប់ឈរដោយពួកអារ៉ាប់ថាជាក្សត្រប្រកបដោយមហាឫទ្ធានុភាព និង បំពាក់ដោយកងទ័ពមនុស្ស សេះ យ៉ាងក្រាស់ក្រែល និងដំរីរាប់ម៉ឺន។ ក្សត្រទាំងអំបាលម៉ាននោះត្រូវបានស្គាល់ដោយសារតែមានភោគទ្រព្យជាមាស និងប្រាក់យ៉ាងច្រើនក្រៃលែង។[២៩]