Saturday, September 22, 2018

ប្រវត្តិ​ល្ខោនខោល




ប្រវត្តិសាស្ត្រខ្មែរ ប្រវត្តិ​ល្ខោនខោល ឬ​ភា​ណី​របស់​កម្ពុជា August 29, 2018 Business ប្រវត្តិលោ្ខនខោល យោង​តាម​សៀវភៅ «​ទស្សនីយភាព​ខ្មែរ​» អត្ថាធិប្បាយ​ថា ពាក្យ​ថា «​ខោល​» ឬ «​ល្ខោនខោល​» បើ​តាម​សង្ឃដីកា​របស់​សម្តេចព្រះសង្ឃរាជ​ជួន ណាត ដែល​បាន​កត់​ទុក​ក្នុង​វចនានុក្រម​ខ្មែរ បោះពុម្ពផ្សាយ​ដោយ​ពុទ្ធសាសនា​បណ្ឌិត្យ​ឆ្នាំ​១៩៦៧ ត្រង់​ទំព័រ​១០២​ថា ៖ ខោល​គឺជា​ពួក​ល្ខោន​ប្រុស រឿង​«​រាមកេរ្តិ៍ » ។ ចំពោះ​លោក​ហ្ស​ក សឺ​ដេ​ស វិញ បើ​តាម​ប្រសាសន៍​របស់​លោក​ដែល​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បាន​ស្រង់​យក​មក​ចុះ​ក្នុង​កម្រង​សិក្សា​កថា «Annale de l’ URBA No 1» បោះពុម្ព​ឆ្នាំ​១៩៦៧ ត្រង់​ទំព័រ​១៥៧​ថា​៖ Le mot Khol serait celui queles Cambodgiens emploient pour désigner une variété des grands singes ។ ដូច្នេះ​សម្រាប់​លោក​សឺ​ដេ​ស ល្ខោនខោល​គឺជា «​ល្ខោន​នៃ​របាំ​ស្វា​» ។ ចំណែក​ អ្នកឧកញ៉ា​ទេព​ពិ​ទូរ ក្រ​សេ​មគ​ន្ថ​បណ្ឌិត​វិញ នៅ​ក្នុង​ទស្សនាវដ្តី​កម្ពុជ​សូ​រិ​យា​លេខ​៣ ខែមីនា ឆ្នាំ​១៩៤៨ លោក​បាន​ពោល​ថា​៖ «​ចំណែក​ល្ខោនខោល​នោះ គេ​កំណត់​លេង​ចំពោះតែ​រឿង​ដែល​ទាក់ទាម​ដោយ​រឿង​ព្រះ​ជា​ម្ចាស់​គឺ​ព្រះ​ឥសូរ ព្រះ​នារាយណ៍ ដែល​ជា​ព្រះ​ក្នុង​សេ​យ្យ​សាស្ត្រ គឺ​លេង​រឿង​អវតា «​បែងភាគ​» របស់​ព្រះ​ជា​ម្ចាស់​ដូច​រឿង​រាមកេរ្តិ៍ «​រាមាយណៈ​» សឹង​ជា​ប្រវត្តិ​របស់​ព្រះ​ជា​ម្ចាស់​នោះ​ដើម្បី​ប្រកាស​កិត្តិគុណ សេចក្តី​ខ្លាំងពូកែ និង​ក្លាហាន​ព្រះ​ជា​ម្ចាស់ និង​អ្នក​ដែល​ព្រះ​ជា​ម្ចាស់​បាន​បែងភាគ​ឱ្យមក​កើត ដូច​យ៉ាង​ព្រះ​រាម​តាម​ក្បួន​ថា លេង​រឿង​ដូច្នេះ​ជា​ហេតុ​ឱ្យ​កើត​មង្គល​សួស្តី ដល់​អ្នកលេង និង​ជាទី​ប្រោសប្រាណ​របស់​ព្រះ​ជា​ម្ចាស់ ទើប​គេ​និយម​លេង​មក​ដល់​ឥឡូវ​នេះ»។ ឯ​ពាក្យ​ខោល​ក្នុង​ជីវភាព​ប្រជាជន​កម្ពុជា​វិញ គេ​និយម​ប្រើ​ពាក្យ​នេះ​សម្រាប់​សម្គាល់​គោ ឬ​ក្របី​ដែល​មាន​ស្នែង​ខ្លី ហើយ​ខុប​ចុះ​ក្រោម ឬ​ក៏​សម្គាល់​សត្វ​កន្ទុយ​ខ្លី ឬ​បើ​មិន​ដូច្នោះ​ទេ បើកាលណា​គេ​និយាយ​ថា​៖ ធ្វើ​អ្វីមួយ​ខោល​តែ​ម្តង​… នោះ​បាន​សេចក្តី​ថា ធ្វើ​អ្វីមួយ​នោះ គឺ​ធ្វើ​ដោយ​ឥត​បាន​ព្រាង​ទុក ឬ​គិត​ទុកជា​មុន​ឡើយ ពោល​គឺ​គិត​ឃើញ​ភ្លាម ឬ​ជួប​ភ្លាម​ធ្វើ​ភ្លាម​តែ​ម្តង ។ សម្តី​របស់​លោក​អ្នកប្រាជ្ញ​បណ្ឌិត និង​ការ​និយម​របស់​ប្រជាជន​កម្ពុជា ក្នុង​ការ​សម្គាល់​ខោល ឬ​ល្ខោនខោល​នេះ មាន​ន័យ​សមរម្យ​ល្អ​ណាស់ ព្រោះ​បើ​យើង​ពិនិត្យ​មើល​ទម្រង់​ល្ខោនខោល ដែល​សេសសល់​ដល់​យើង​សព្វ​ថ្ងៃនេះ យើង​ឃើញ​ថា​៖ ល្ខោនខោល គឺជា​ល្ខោន​ពាក់​មុខ អ្នក​រាំ​ធ្វើ​កាយវិការ​ឥត​ព្រាង​ទុកជា​មុន ដើម្បី​ត្រាប់​ពាក្យ​សម្តី របស់​អ្នក​ពោល ដែល​ជា​អ្នកមាន​នាទី​ដឹកនាំ​រឿង និង​រៀបរាប់​រឿង ។ ទម្រង់​នេះ​សម្តែង​បាន​តែ​រឿង​រាមកេរ្តិ៍​មួយ​គត់ ដែល​ជា​រឿង​ពោរពេញ​ទៅ​ដោយ​តួអង្គ​យក្ស​ហើយ​និង​ស្វា​។ ឯការ​សម្តែង​វិញ គឺ​ធ្វើ​ឡើង​ក្នុង​ពិធី​ត្រស្តិ​សង្ក្រាន្ត គឺ​ពិធី​ផ្តាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី ៖ រាំ​ដើម្បី​បំបាត់​ឧបទ្រពចង្រៃ​នៃ​ឆ្នាំ​ចាស់ ហើយ​សុំ​ទេវតា​ឆ្នាំ​ថ្មី និង​វត្ថុ​សក្តិ​សិទ្ធិ​ទាំងអស់​ជួយ​ប្រទាន​ស័ព្ទ​សាធុការពរ សេចក្តីសុខ​ចម្រើន សិរី​សួស្តី ជ័យ​មង្គល សុំ​ឱ្យ​បាន​ប្រកប​នឹង​សុភមង្គល និង​សំបូរ​រុងរឿង​ក្នុង​ជីវភាព​ជា​ប្រចាំ​របស់​ប្រជាជន​កម្ពុជា និង​មាន​ពេល​ខ្លះ​ពេល​ដែល​ស្រុក​ទេស​ជួប​វិបត្តិ​គ្រោះ​រាំង​ស្ងួត គេ​ក៏​រាំ​ល្ខោនខោល​ដើម្បី​សុំ​ទឹកភ្លៀង​ផង​ដែរ ។ ម្យ៉ាងទៀត ទម្រង់​ល្ខោនខោល​នេះ ជា​ទម្រង់​ដែល​មាន​សុទ្ធតែ​សិល្បករ​ប្រុស​ៗ​ជា​អ្នក​រាំ សូ​ម្បី​តែ​តួអង្គ​ស្រី​ដូច​ជា​តួ​នាង​សីតា នាង​ម​ណ្ឌោ​គិរី នាង​បុញ្ញ​កាយ ឬ​នាង​សុវណ្ណ​មច្ឆា​ក៏​ដោយ ។ ទម្រង់​ល្ខោន​នេះ បាន​បន្សល់​នូវ​ច​ម្ង​ល់​ដ៏​យូរលង់​មួយ​នៅ​ក្នុង​អារម្មណ៍​របស់​ប្រជាជន​កម្ពុជា​។ គេ​ច្រើន​ចោទសួរ​ថា តើ​មក​ពី​ហេតុ​អ្វី​បានជា​ចាស់​បុរាណ​ខ្មែរ​យក​សិល្បករ​ប្រុស​មក​ឱ្យ​ដើរ​ជា​តួ​ស្រី​ដូច្នេះ ? ចំពោះ​សំណួរ​ខាងលើ​នេះ យើង​មិនឃើញ​មាន​ចម្លើយ​ណា​ឆ្លើយ​បាន​ច្បាស់លាស់ ឬ​ក៏​កត់ត្រា​ទុកជា​លាយលក្ខណ៍អក្សរ​ទេ ។ ប៉ុន្តែ​ជា​ទូទៅ​យើង​សង្កេត​ឃើញ​មាន​មតិ​ពីរ ដែល​ទាក់ទិន​ទៅ​នឹង​សំណួរ​នេះ ហើយ​បាន​ក្លាយទៅជា​ការ​និយម​និយាយ​បន្ត​គ្នា​តាំងពី​យូរណាស់​មក​ហើយ​រហូត​ដល់​សព្វ​ដែល​ថ្ងៃនេះ​។ មតិ​ទី​១ នោះ​បាន​និយាយ​ថា ហេតុ​ដែល​នាំ​ឱ្យ​មាន​ទម្រង់​ល្ខោន​មួយ​មាន​សុទ្ធតែ​សិល្បករ​ប្រុស​ជា​អ្នក​រាំ​នោះ គឺ​កើតឡើង​ដោយសារ​មាន​វិបត្តិ​ខាង​សាសនា​នៅ​ប្រទេស​កម្ពុជា ពិសេស​ក្នុង​កាល​វេលា​ដែល​មាន​ទំនាស់​សាសនា​រវាង​ព្រះពុទ្ធ​សាសនា និង​ព្រហ្មញ្ញសាសនា ។ ពួក​ស្រី​របាំ​នៃ​ល្ខោន​ក្បាច់​បុរាណ ឬ​ល្ខោន​ព្រះរាជ​ទ្រព្យ ដែល​ក្នុង​សម័យ​អង្គរ គេ​ហៅ​ថា «​រ​មាំ​» មាន​ដើម​កំណើត​តាំងពី​មុន​ការ​ចាប់បដិសន្ធិ​នៃ​លទ្ធិ​ទេវរាជ «Culte du Dieu Roi» ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ក្នុង​អំឡុង​ឆ្នាំ​៨០២​ទៅ​ទៀត ហើយ​ពេល​ដែល​ខ្មែរ​គោរព​លទ្ធិ​ទេវរាជ គេ​និយម​ហៅ​ស្រី​របាំ​ទាំងនោះ​ថា «​ទេវ​ទាសី » ជា​ស្រី​របាំ​នៃ​ព្រះ​វិហារ​ខាង​ព្រហ្មញ្ញសាសនា រួច​បន្ត​តួនាទី​ជា​ស្រី​របាំ​នៃ​ព្រះ​វិហារ​ខាង​ព្រះពុទ្ធ​សាសនា​មហាយាន​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧(១១៨១-១២១៨) ដូច​មាន​ឯកសារ​ខ្លះ​អាច​ឱ្យ​យើង​ដឹង​ថា ក្នុង​ពេល​នោះ​នៅ​ប្រាសាទតាព្រហ្ម​មាន​ស្រី​របាំ​ចំនួន​៦១៥​នាក់ និង​នៅ​ប្រាសាទព្រះខ័ន ស្រី​របាំ​មាន​ចំនួន​រហូត​ដល់​ទៅ​១.០០០​នាក់​ឯណោះ ។ ក្រុម​អ្នករបាំ​ទាំង​អស់នោះ មាន​តួនាទី​សំខាន់​ណាស់ គឺជា​អ្នក​ដែល​មាន​ភារកិច្ច ចម្លង​ពាក្យបណ្តឹង ពាក្យ​បន់ស្រន់ ពាក្យ​ឧទ្ទិស​ទាំងឡាយ​ពី​ឋានមនុស្ស​លោក​ទៅ​ឋាន​នៃ​ព្រះ គឺ​ឋានសួគ៌ ឋាន​ត្រៃ​ត្រឹ​ង្ស​ហើយ​ពាំនាំ​នូវ​ស័ព្ទ​សាធុការពរ​ពី​ឋានសួគ៌ ចុះ​មក​ប្រោះព្រំ​ដល់​ឋានមនុស្ស​លោក​វិញ ។ អ្នក​ទាំងនោះ​សុទ្ធតែ​ជា​ស្រី​បរិសុទ្ធ​មិន​មាន​ប្រឡាក់ប្រឡូស​អ្វី​នឹង​គ្រឿង​មន្ទិល​សៅហ្មង​ទាំង​ខាង​ផ្លូវ​កាយ វាចា ចិត្ត តាម​បែប​មនុស្ស​សាមញ្ញ​ឡើយ ។ លុះ​មក​ដល់​ពេល​ប្រទេស​ជាតិ​ជួប​វិបត្តិ​ខាង​សាសនា ពិសេស​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៨ (១២៤៣-១២៩៥) ? ដែល​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា របស់​អ្នក​កាន់​ព្រហ្មញ្ញសាសនា សិវៈ​និយម ពួក​នេះ​បាន​កោស​លុប​រូប ឬ​បំផ្លាញ​ព្រះពុទ្ធ​សាសនា បដិមា ផ្សេង​ៗ​ជា​ច្រើន នៅ​ប្រាសាទបាយ័ន និង​ទី​ដទៃ​ទៀត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ដើម្បី​ប្រឆាំង​នឹង​ព្រះពុទ្ធ​សាសនា​ក្នុង​សម័យ​នោះ ពួក​អ្នក​កាន់​អំណាច មាន​មន្ត្រី ធំ​ៗ ក្នុង​ព្រះ​បរមរាជវាំង បាន​បង្ខំ​រួមរស់​ស្នេហា​ជាមួយ​ស្រី​របាំ «​ពួក​ទេវ​ទាសី​» ក្បត់​ទំនៀម​មុន​… ហើយ​ប្រហែលជា​ចាប់តាំងពី​ពេល​នោះ​មក​ហើយ ដែល​គេ​ឃើញ​មានការ​និយម​របស់​ពួក​មន្ត្រី​ក្នុង​ព្រះ​បរមរាជវាំង​ដណ្តឹង​យក​ស្រី​របាំ​ធ្វើ​ភរិយា​របស់​ខ្លួន ។ គេ​ឃើញ​មាន​សេសសល់​ជាក់ស្តែង ក្នុង​សង្គម​កម្ពុជា រហូត​មក​ដល់​ពេល​មុន​សង្គ្រាម​ឆ្នាំ​១៩៧០​ផ្ទុះ​ឡើង​បន្តិច ។ អាស្រ័យ​ដោយ​ការ​មិន​ពេញចិត្ត​នឹង​អំពើ​ទាំងនោះ គ្រូរបាំ​បុរាណ ធំ​ៗ​នៃ​ជំនាន់​អង្គរ​នោះ​ដែល​ជា​អ្នក​កាន់ និង​គោរព​ព្រះពុទ្ធ​សាសនា ហើយ​សុទ្ធតែ​ជា​អ្នក​ដែល​បាន​ខិតខំ ចំណាយ​អស់កម្លាំង​កាយ កម្លាំង​ប្រាជ្ញា និង​ទេព​កោសល្យ​របស់​អាត្មា​ខ្លួន​បង្ហាត់បង្ហាញ អប់រំ​សិល្ប​ការិនី​របាំ​ឱ្យ​បាន​ល្អ បាន​ល្បី ដើម្បី​បម្រើ​ព្រះពុទ្ធ​សាសនា ទៅ​តាម​សទ្ធា​ជ្រះថ្លា​របស់​ខ្លួន ក៏​បាន​ដកខ្លួន​ថយ​រត់គេច​ទៅ​ជ្រក​រស់នៅ​ជាមួយ​ប្រជារាស្ត្រ​ជា​ពុទ្ធសាសនិក ពិសេស​គឺ​យក​អារាម​ខាង​ពុទ្ធសាសនា​ជា​បង្អែក ហើយ​បង្កើត​ទម្រង់​ល្ខោន​ថ្មី​មួយ​ប្រភេទ​ទៀត ដែល​មាន​សុទ្ធតែ ប្រុស​ៗ ជា​អ្នក​រាំ ដើម្បី​ចៀសវាង​កុំឱ្យ​អ្នក​កាន់​អំណាច​ទាំងឡាយ​បំផ្លាញ​សិល្បៈ​របស់​ខ្លួន​បាន​ទៀត ។ ការ​អធិប្បាយ​ខាងលើ​នេះ គឺជា​ហេតុផល​នានា​ដែល​មតិ​ទី​១ បាន​លើកយក​មក​សំអាង​ដើម្បី​បញ្ចប់​អំពី​ការ​កកើត​នៃ​ទម្រង់​ល្ខោន​ប្រុស ដែល​ចេញ​មក​ពី​ប្រភព​តែ​មួយ គឺ​ចេញពី​ល្ខោន​ក្បាច់​បុរាណ​ខ្មែរ ឬ​ល្ខោន​ព្រះរាជ​ទ្រព្យ ដែល​មាន​សុទ្ធតែ​សិល្ប​ការិនី​ជា​អ្នក​រាំ សូ​ម្បី​តែ​តួអង្គ​ប្រុស​ក៏​ដោយ​នោះ ។ រីឯ​មតិ​ទី​២​វិញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ច​ម្ង​ល់​ដែល​ថា​តើ​ហេតុ​អ្វី​បានជា​ចាស់​បុរាណ​ខ្មែរ​យក​សិល្បករ ប្រុស​ៗ ឱ្យ​រាំ​ជា​តួ​ស្រី នៅ​ក្នុង​ទម្រង់​ល្ខោន​ពាក់​មុខ​ដូច្នេះ ? ឬ​ក៏​និយាយ​អំពី​ដើម​កំណើត​នៃ​ល្ខោនខោល​នោះ ? គេ​តែងតែ​លើកយក​វិបត្តិ​នៃ​ព្រះរាជ​វង្ស​ស្តេច​ខ្មែរ ពិសេស​គឺ​ការ​ប្តូរ​រាជវង្ស​ពី​វង្ស​វរ្ម័ន​មក​វង្ស​ព្រះបាទ​ត្រសក់ផ្អែម​ដែល​ជា​អតីត​កសិករ​ដាំ​ត្រសក់​មាន​រសជាតិ​ផ្អែម​ពិសេស​ជាងគេ មក​ធ្វើ​ជាទី​សំអាង ។ នៅ​សម័យកាល​មិនយូរ​ប៉ុន្មាន មុន​ពេល​ដែល​ព្រះបាទ​ត្រសក់ផ្អែម​បាន​ឡើង​សោយរាជ្យ ប្រទេស​កម្ពុជា​បាន​ជួប​វិបត្តិ​សាសនា​មួយ​យ៉ាង​ធ្ងន់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ស្តេច​ផែនដី និង​មន្ត្រី ធំ​ៗ​ដែល​កាន់​ព្រហ្មញ្ញសាសនា និង​ប្រជានុរាស្ត្រ​ទៅ​ទៅ ដែល​និយម​គោរព​ព្រះពុទ្ធ​សាសនា​ឃ្លាតឆ្ងាយ​ពី​គ្នា ។ តា​ត្រសក់ផ្អែម​ជា​កសិករ និង​ជា​ពុទ្ធសាសនិក​ម្នាក់​ដែល​មាន​ប្រជាប្រិយភាព​ធំធេង​ក្នុង​ចំណោម​ប្រជារាស្ត្រ ព្រោះ​គាត់​ជា​មនុស្ស​ស្លូតបូត ហើយ​ឆ្លាត​វាងវៃ​ផង ។ ក្នុង​ការ​សម្រាក​ពីមុខ​របរ​ចិញ្ចឹមជីវិត តា​ត្រសក់ផ្អែម​តែងតែ​នាំ​អ្នកស្រុក​លេង​មហោស្រព​នានា ដែល​នាំ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​គាត់​កាន់តែ​ល្បី និង​មាន​អ្នកស្រុក​ជិត​ឆ្ងាយ គោរព ស្រឡាញ់​គាត់​យ៉ាងច្រើន​ទៀត​ផង ។ ថ្ងៃមួយ​ដោយ​ឃើញ​ថា ភោគផល​កសិកម្ម​របស់​គាត់​បាន​ផល​ល្អ តា​ត្រសក់ផ្អែម​ក៏​បេះ​ត្រសក់​ខ្លួន​យក​ទៅ​ថ្វាយ​ព្រះរាជា និង​បាន​នាំ​មហោស្រព គឺ​ល្ខោន របាំ​នានា ទៅ​សម្តែង​ថ្វាយ​ស្តេច​ផែនដី​ទៀត​ផង ។ ព្រះរាជា​ទ្រង់​សព្វព្រះរាជហឫទ័យ​នឹង​ត្រសក់​ដែល​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ពិសេស​របស់​គាត់​ណាស់ ហើយ​ក៏​ទ្រង់​ចេញ​ព្រះរាជ​បញ្ជា​ហាម​មិន​ឱ្យ​តា​ត្រសក់ផ្អែម​បេះ​ត្រសក់​យក​ទៅ​លក់ដូរ ឬ​ក៏​ឱ្យទៅ​អ្នក​ណា​ម្នាក់​ឡើយ ។ មិនតែប៉ុណ្ណោះ​ដើម្បី​រក្សា​ចម្ការ​ត្រសក់​នេះ ព្រះរាជា​បាន​ប្រទាន​លំពែង​មួយ​ដែល​ស្ល​ឡើង​ដោយ​ថ្ម​កាយ​សិទ្ធិ គឺជា​លំពែង​ដ៏​មាន​ឫទ្ធិ​ដល់​តា​ត្រសក់ផ្អែម ។ ដើម្បី​សាកល្បង​ថា តើ​តា​ត្រសក់ផ្អែម​មាន​ភក្តីភាព​ចំពោះ​បន្ទូល​របស់​ព្រះ​អង្គ ឬ​ក៏​អត់ ? យប់​មួយ​នោះ​ព្រះ​អង្គ​ទ្រង់​គង់​លើ​សេះ​ជា​ជំនិះ ហើយ​ទ្រង់​នាំ​ទាំង​ពល​សេនា​ឯទៀត​ទៅ​ឃ្លាំមើល រួច​លបចូល​ទៅ​ក្នុង​ចម្ការ​ត្រសក់ ។ គាប់​ជួន​ពេល​នោះ តា​ត្រសក់ផ្អែម​កំពុង​តែ​មើល​មហោស្រព​ស្រាប់តែ​ក្រឡេក​ទៅ​ឃើញ​មនុស្ស​លួច​ចូល​ក្នុង​ចម្ការ គាត់​នឹកគិត​ថា​ជា​ចោរ ក៏​លើក​លំពែង​ឡើង ហើយ​ពួយ​ទៅ​ក្នុង​ចម្ការ​ត្រង់​កន្លែង​ដែល​មនុស្ស​លបចូល​នោះ ។ លំពែង​បាន​ហោះ​ទៅ​ចាក់​ត្រូវ​ចំ​ព្រះរាជា​សុគត​ក្នុង​ពេល​នោះ​ទៅ ។ ដោយ​ព្រះរាជា​អង្គ​នោះ​គ្មាន​ព្រះរាជបុត្រ​នឹង​ស្នង​រាជ​បន្ត​ពី​ព្រះ​អង្គ​…​ពួក​សេនាបតី​មន្ត្រី​ទាំងពួង ក៏​លើក​តា​ត្រសក់ផ្អែម​ឱ្យ​ឡើង​សោយរាជ្យ ។ ដោយសារ​ដើម​កំណើត​របស់​ព្រះ​អង្គ​ជាតិ​ជា​កសិករ និង​ជា​ពុទ្ធសាសនិក ចូល​ចិត្ត​ពលកម្ម ស្រឡាញ់​ធម្មជាតិ ស្រណោះស្រណោក​ជីវភាព​ស្រែ​ចម្ការ ដែល​ព្រះ​អង្គ​ធ្លាប់​បាន​ភព​ព្រ​សព្វ​រាល់ថ្ងៃ ក្នុង​ពេល​បាន​ឡើង​សោយរាជ្យ​ក្នុង​បុរី​មហានគរ ព្រះបាទ​ត្រសក់ផ្អែម​បាន​ចាត់ចែង​ឱ្យ​សិល្បករ ជំនិត​ៗ​របស់​ព្រះ​អង្គ​ច្នៃប្រឌិត​បង្កើត​ស្នាដៃ​សិល្បៈ​ដែល​មាន​ភាព​ស្វាហាប់ ហើយ​លើកយក​រឿង​រាមកេរ្តិ៍​ដែល​ជា​រឿង​មាន​ប្រជាប្រិយភាព​ធំធេង​ក្នុង​សង្គម​ខ្មែរ ទាំង​ក្នុង​ចំណោម​អ្នក​កាន់​ព្រហ្មញ្ញសាសនា ទាំង​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ទាំង​អ្នកមាន​ជំនឿ​ទៅ​លើ​អារក្សអ្នកតា ដែល​ជា​ជំនឿ​របស់​ខ្មែរ​ដើម​យក​មក​សម្តែង ផង​។ គឺ​ចាប់ពី​ពេល​នោះ​មក​ហើយ ដែល​ល្ខោន ឬ​ល្ខោន​ពាក់​មុខ​ដែល​មាន​សុទ្ធតែ​សិល្បករ ប្រុស​ៗ​ជា​អ្នក​រាំ​បាន​ចាប់កំណើត​ឡើង ។ ដូច​បាន​ជំរាប​បញ្ជាក់​ខាងលើ​ម្តង​រួច​មក​ហើយ​ថា រឿងរ៉ាវ​ទាំង​ពីរ​ដែល​ទាក់ទិន​នឹង​ប្រភព​កំណើត​ល្ខោនខោល ដែល​បាន​រៀបរាប់​ដូច​ខាងលើ យើង​សង្កេត​ឃើញ​មិន​មាន​ឯកសារ​ណា កត់ត្រា​ឱ្យ​បាន​ច្បាស់លាស់​ជា​ភស្តុ​តាង​ទេ​…​ប៉ុន្តែ​វា​ជា​រឿង​និយាយ ត​ៗ​គ្នា ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត តាម​ការ​និយម​របស់​ប្រជារាស្ត្រ​ខ្មែរ​តែ​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត​ទម្រង់​ល្ខោន​ប្រុស​នេះ មិនមែន​មាននៅ​តែ​ប្រទេស​កម្ពុជា​យើង​នេះ​ទេ ។ យើង​សង្កេត​ឃើញ​មាននៅ​ក្នុង​ប្រទេស​នានា​ជា​ច្រើន ដែល​ធ្លាប់​មាន​អារ្យធម៌​ដ៏​ចំណាស់ និង​រីក​ចំរើន​ដូច​ជា​ប្រទេស​ឥណ្ឌា និង​ប្រទេស​ជប៉ុន​ជាដើម​។ ទម្រង់​ល្ខោន​ប្រុស​ដែល​ល្បីល្បាញ​ជាងគេ​នៅ​ប្រទេស​ឥណ្ឌា មានឈ្មោះ​ថា «​កា​ថា​កាលី​» (KATHAKALI) ដែល​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។ ចំណែក​នៅ​ប្រទេស​ជប៉ុន​វិញ​ទម្រង់​ល្ខោន​«​កា​ប៊ូ​គី​» ( KABUKI ) ជប៉ុន ក៏​មាន​សុទ្ធតែ​សិល្បករ ប្រុស​ៗ​ជា​អ្នក​រាំ ហើយ​ក៏​មាន​អាយុ​ច្រើន​សតវត្សរ៍​មក​ហើយ​ដែរ ? ចំពោះ​កាលបរិច្ឆេទ​ពិតប្រាកដ​នៃ​ដើម​កំណើត​របស់​ល្ខោនខោល​វិញ​នោះ វា​រឹតតែ​ជា​ការ​ស្មុគស្មាញ​ណាស់​ទៅ​ទៀត សម្រាប់​យើង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ ដ្បិត​ប្រទេស​កម្ពុជា ជា​ប្រទេស​បាន​ជួប​នូវ​ផលវិបាក​ដោយសារ​សង្គ្រាម​បំផ្លាញ​ជាតិ ច្រើន​ជំនាន់​រាប់​មិន​អស់ ។ គ្រប់​សង្គ្រាម​ដែល​បាន​កើតឡើង​សុទ្ធតែ​បាន​បំផ្លាញ​វប្បធម៌​ជាតិ តាម​រយៈ​ការ​បំផ្លាញ​ឯកសារ បំផ្លាញ​បេតិកភណ្ឌ លួច​យក​សម្បត្តិ​វប្បធម៌​ជាតិ​កម្ពុជា និង​មានការ​កាប់សម្លាប់​សិល្បករ ដែល​ជា​ឯកសារ​រស់​របស់​ជាតិខ្មែរ​ជាដើម ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី ក៏​នៅ​មាន​ចំណុច​ពិសេស​ខ្លះ ដែល​ធ្វើ​ឱ្យ​យើង​អ្ន្ក​ស្រាវជ្រាវ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​… នោះ​គឺ​ល្ខោនខោល សម្តែង​បាន​តែ​រឿង​រាមកេរ្តិ៍​មួយ​គត់ ។ ឆ្លង​តាម​ចំណាប់អារម្មណ៍​លើ​ចំណុច​នេះ ហើយ​ក៏​ដោយ​យោង​ទៅ​លើ​ឯកសារ ដែល​សេសសល់​ច្រើន​បង្គួរ ស្តី​ពី​រឿង​រាមកេរ្តិ៍​នៅ​ប្រទេស​កម្ពុជា​នោះ អ្នក​ស្រាវជ្រាវ​សាកល្បង​វិភាគ​ដើម្បី​បំភ្លឺ​ពី​កាលបរិច្ឆេទ​នៃ​ទម្រង់​ល្ខោនខោល​នេះ​ដូច​តទៅ ។ រឿង​រាមកេរ្តិ៍​ជា​រឿង​មួយ​ដែល​មាន​ចំណាស់​ជាងគេ ហើយ​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ប្រទេស​កម្ពុជា ។ បើ​តាម​ឯកសារ​របស់​ព្រះ​តេជគុណ​ប៉ា​ង ខាត់ ក្នុង​សៀវភៅ​ព្រះពុទ្ធ​សាសនា​នៅ​ប្រទេស​ខ្មែរ ព្រះ​អង្គ​បាន​មាន​ពុទ្ធដីកា​ថា ព្រហ្មញ្ញសាសនា ក៏​ដូច​ជា ពុទ្ធសាសនា​ដែរ បាន​ហូរ​ចូល​ដល់​ជ្រោយ​សុវណ្ណ​ភូមិ «​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​» តាំងពី​៣០៩​ឆ្នាំ​មុន គ្រឹ​ស្ត​សករាជ​មក​ម្ល៉េះ ។ ចុះបើ​ព្រហ្មញ្ញសាសនា​ហូរ​ចូល​មក តើ​រឿង​រាមាយណៈ ដែល​ជា​រឿង​ផ្សព្វផ្សាយ​ពី​ឥទ្ធិពល​សាសនា​នេះ​អាច​ហូរ​ចូល​មក​ក្នុង​ពេល​នោះ​ដែរ​ឬទេ ? ឬ​ក៏​ហូរ​ចូល​មក​ក្នុង​ពេល​ដែល​ព្រាហ្មណ៍​កៅ​ណ្ឌិ​ន្យ ចូល​មក​ច្បាំង រួច​រៀប​អភិសេក​ជាមួយ​ព្រះ​នាង​នាគី «​សោ​មា​» «​ព្រះថោង និង​នាងនាគ » ? ឬ​ក៏​ហូរ​ចូល​មក​ក្រោយ​ពេល​នោះ ប៉ុន្តែ​មុន​សម័យ​អង្គរ ? សព្វថ្ងៃ​គេ​សង្កេត​ឃើញ​មាន​សំណល់​រឿង​រាមកេរ្តិ៍ «​រាមាយណៈ​» ជា​ច្រើន នៅ​ស្ទើរតែ​គ្រប់​ទម្រង់​នៃ​ទម្រង់​សិល្បៈ​ខ្មែរ​ដូច​ជា​៖ ១-​សិល្បៈ​ចម្លាក់ រូបចម្លាក់ នៅ​ប្រាសាទ​កោះ​កេរ សាង​ក្នុង​ដើម​សតវត្សរ៍​ទី​១០ «​អន្លើ ខ្លះ​ៗ នៃ​រឿង​រាមកេរ្តិ៍ » ។ ប្រាសាទបន្ទាយស្រី កណ្តាល​សតវត្សរ៍​ទី​១០ «​អន្លើ ខ្លះ​ៗ​នៃ​រឿង​រាមកេរ្តិ៍​» ។ ​ប្រាសាទបាពួន ដើម​សតវ​វត្សរ៍​ទី​១១ «​អន្លើ ខ្លះ​ៗ​នៃ​រឿង​រាមកេរ្តិ៍ » ។ ប្រាសាទអង្គរវត្ត សាង​ក្នុង​អំឡុង​ឆ្នាំ​១១១៣-១១៥២ ក្នុង​រជ្ជកាល​ព្រះបាទ​សូ​រិ​យាវ​រ្ម័​នទី​២ នៅ ប្រាសាទ​នេះ រឿង​រាមកេរ្តិ៍ ត្រូវ​គេ​ឆ្លាក់​នៅ​ច្រើន​កន្លែង ខុស​ៗ​គ្នា ដូច​ជា​នៅ​ទ្វារ​ខាងលិច​ជ្រុង​ខាងត្បូង ទ្វារ​ខាងលិច​ជ្រុង​ខាងជើង ជញ្ជាំង​ខាងលិច​ជាដើម ។ ឯ​សាច់​រឿង​រាមកេរ្តិ៍​វិញ គេ​សង្កេត​ឃើញ​មាន​ច្រើន​អន្លើ តាំងពី​ព្រះ​រាម​ទទួល​ជ័យជម្នះ ក្នុង​ការ​ប្រឡង​លើក​ធ្នូ​… រាពណ៍​ចាប់​នាង​សិ​តា ចម្បាំង​រវាង​ព្រះ​រាម និង​សម្ព័ន្ធមិត្ត​ស្វា​ទល់​នឹង​ពួក​រាពណ៍ និង​អសុរ​ឯទៀត​ជា​សម្ព័ន្ធមិត្ត រហូត​ដល់​ឆាក​ស្តី​ពី​នាង​សិ​តា​លុយ​ភ្លើង​ដើម្បី​បញ្ជាក់​ពី​ការ​ស្មោះត្រង់​របស់​នាង​ចំពោះ​ស្វាមី ថ្វី​ដ្បិតតែ​ក្រុង​រាពណ៍​បាន​ចាប់​យក​នាង​ទៅ​នគរ​ក្រុង​ល​ង្លា​អស់​កាល​យូរ​ក៏​ដោយ និង​អន្លើ​ផ្សេង​ពី​នេះ​ច្រើន​ទៀត ។ ប៉ុន្តែ​ប្រការ​ដែល​គួរ​ឱ្យ​សោកស្តាយ​ជាទី​បំផុត​នោះ​គឺ រហូត​មក​ដល់​ថ្ងៃ​ដែល​យើងខ្ញុំ​កំពុង​តែ​សិក្សា​នេះ រូបចម្លាក់​មួយ​ចំនួន​កំពុង​ទទួល​គ្រោះអាសន្ន​ពី​ការ​បំផ្លិចបំផ្លាញ​នៃ​សង្គ្រាម និង​មួយ​ចំនួន​ទៀត​កំពុង​តែ​ទទួល​ការ​គំរាមកំហែង​ពី​គ្រោះ​ធម្មជាតិ​ដូច​ជា​អន្លើ​ដែល​បង្ហាញ​ពី​ភក្តីភាព​របស់​នាង​សិ​តា​ចំពោះ​ព្រះ​រាម «​សិ​តា​លុយ​ភ្លើង​» ដែល​ពេល​នេះ​មើល​ស្ទើរតែ​លែង​ស្គាល់​ទៅ​ហើយ ព្រោះ​ចម្លាក់​នេះ​ត្រូវ​ពុក​ផុយ​របេះ​ជ្រុះ​ដោយសារ​ទឹកភ្លៀង ដែល​ច្រោះ​តាម​ដំបូល​ចុះ​មក ។ ២-​សិល្បៈ​និទានរឿង ទំនៀមទម្លាប់​ពី​បរម​បុរាណ​របស់​ប្រជាជន​កម្ពុជា​… ក្នុង​ការ​និទានរឿង​រាមកេរ្តិ៍ នៅ​ប្រទេស​កម្ពុជា​សិល្បករ​ជំនាញ​ពីរ​នាក់​ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​គឺ​៖ លោកតា​គ្រុឌ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្តកំពង់ចាម មាន​ក្រាំង​រឿង​រាមកេរ្តិ៍ ពិសេស​របស់​គាត់​មាន​កម្រាស់​រហូត​ដល់​ទៅ​កន្លះ​ម៉ែត្រ​បណ្តោយ​ជាង​មួយ​ម៉ែត្រ​… ។ ប៉ុន្តែ​ក្រាំង​នេះ​ត្រូវ​បាន​គេ​បូជា​ជាមួយ​សាកសព​របស់​គាត់​ក្នុង​ពេល​ដែល​គាត់​អនិច្ចកម្ម​ទៅ នៅ​ភូមិកំណើត​របស់​គាត់ ។ សិ​ស្ប​ករ​ចំណាន​ម្នាក់​ទៀត គឺ​តា​ចក់​មាន​ដើម​កំណើត​នៅ​ខេត្តសៀមរាប អ្នក​ទាំង​ពីរ​នាក់​សុទ្ធតែ​មាន​សំនួនវោហារ​ពីរោះ​រណ្តំ​ណែងណង ពូកែ​ខាង​និទានរឿង​រាមកេរ្តិ៍​មាន ការ​ឆ្លាត​វាងវៃ ច្នៃប្រឌិត​រឿង​ទៅ​តាម​លក្ខណៈ​ពិសេស​នៃ​សង្គម​ខ្មែរ ដូច​ជា​អន្លើ ហនុមាន​ភ្នាល់​ទាញ​រោមជើង​ព្រះ​រាម ឬ​ហនុមាន​ដុត​ក្រុង​លង្កា​ជាដើម ប្រកបដោយ​កាយវិការ​រស់​រវើក​ធ្វើ​ឱ្យ​អ្នក​ស្តាប់​ស្លុង​អារម្មណ៍​ផ្ទុះសំណើច​យ៉ាង​ខ្លាំង​ខ្ទរខ្ទារ​តាម​ការ​និទាន​របស់​គាត់ ។ ៣-​ខាង​សិល្បៈ​វិចិត្រកម្ម សំណល់​ខាង​សិល្បៈ​វិចិត្រកម្ម​ផ្នែក​គំនូរ​បុរាណ មាន​គំនូរ​រឿង​រាមកេរ្តិ៍​មួយ​ចប់ នៅ​ក្នុង​ថែវ​វត្ត​ព្រះ​កែវ​មរតក​ក្នុង​បរិវេណ​ព្រះ​បរមរាជវាំង​នៅ​រាជធានី​ភ្នំពេញ ។ មាន​ជា​អន្លើ​រឿង​រាមកេរ្តិ៍​ខ្លះ​ទៀត​នៅ​តាម​វិហារ​នានា​ដូច​ជា​វិហារ​វត្ត​ព្រះរាជ​បូព៌ ក្នុង​ទីរួមខេត្ត​សៀមរាប​ជាដើម ។ ៤-​ខាង​ទម្រង់​សិល្បៈ​ទស្សនីយភាព ខាង​ផ្នែក​សិល្បៈ​ទស្សនីយភាព យើង​សង្កេត​ឃើញ​មាន​ទម្រង់​បី ដែល​សម្តែង​រឿង​រាមកេរ្តិ៍ រហូត​មក​ទល់​សព្វ​ថ្ងៃនេះ​គឺ​៖ ល្ខោន​ក្បាច់​បុរាណ ដែល​មាន​សុទ្ធតែ​សិល្ប​ការិនី​ជា​អ្នក​រាំ សូ​ម្បី​តែ​តួ​ព្រះ​រាម ឬ​ព្រះ​ល​ក្ម្ស​ណ៍​ក៏​ដោយ ហើយ​អាច​សម្តែង​រឿង «​រាមកេរ្តិ៍​» ផង​ដែរ និង​រឿង​ឯ ទៀត​ៗ​ផង ដូច​ជា​រឿង «​ព្រះ​ជិនវង្ស​» រឿង​«​ទិព្វ​សង្វារ​» រឿង «​ព្រះ​វេស្សន្តរ​» រឿង​«​ក្រៃ​ថោ​ង​» រឿង «​ព្រះ​ចន្ទ​គោរព​» ជាដើម ។​ល​។ ល្ខោន​ស្រមោល ៖ ស្បែក​ធំ​ដែល​ជា​ប្រភេទ​សិល្បៈ​សក្ការៈ សម្តែង​បាន​តែ​រឿង​រាមកេរ្តិ៍​មួយ​គត់ មិន​មាន​សម្តែង​រឿង ផ្សេង​ទៀត​ឡើយ ។ ល្ខោនខោល​៖ ដែល​ជា​ល្ខោន​ពាក់​មុខ ហើយ​មាន​សុទ្ធតែ ប្រុស​ៗ​ជា​អ្នក​រាំ សម្តែង​បាន​តែ​រឿង​រាមកេរ្តិ៍​មួយ​គត់ ដូច​ជា​ល្ខោន​ស្រមោល ស្បែក​ធំ​ដែរ ។ ៥-​ឯកសារ​សំ​ណេ​រ ក្រៅពី​ទម្រង់​សិល្បៈ​ខាងលើ យើង​នៅ​មាន​សំណល់​ឯកសារ​ខាង​សំ​ណេ​រ ដូច​ជា​ឯកសារ​របស់​អ្នក​អង្គ​ម្ចាស់​វ​ឌ្ឍ​ឆាយា​វង្ស ដែល​ពុទ្ធ​សាសន​បណ្ឌិត​បោះពុម្ពផ្សាយ ហើយ​ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​យក​មក​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​តាំងពី​ជំនាន់​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ ។ បើ​តាម​ឯកសារ​នេះ យើង​ឃើញ​ថា រឿង​រាមកេរ្តិ៍​របស់​ខ្មែរ មាន​រហូត​ដល់​ទៅ​៨០​ខ្សែ ឯណោះ ។ ប៉ុន្តែ​ឯកសារ​ដែល​បាន​រក​ឃើញ និង​យក​មក​បោះពុម្ពផ្សាយ​ហើយ​ចំនួន​តែ​១៦​ខ្សែ​ប៉ុណ្ណោះ គឺ​ពី​ខ្សែ​១​ដល់​ខ្សែ​១០ និង​ពី​ខ្សែ​៧៥​ដល់​ខ្សែ​៨០… នៅ​បាត់​ចំនួន​៦៤​ខ្សែ​ទៀត មិន​ទាន់​រក​ឃើញ ។ បើ​យើង​ពិនិត្យ​មើល​វិធី​និពន្ធ​ក្នុង​សៀវភៅ​ទាំង​១៦​ខ្សែ​នោះ យើង​ឃើញ​ថា​របៀប​និពន្ធ មិនមែន​សរសេរ​បែប​ប្រលោមលោក​ធម្មតា​ឡើយ ។ ផ្ទុយ​ទៅ​វិញ​យើង​ឃើញ​ជា​របៀប​កាត់កង​ឆាកល្ខោន ដោយ​កាត់​សាច់​រឿង ជា​ដុំ​ៗ ជា​អន្លើ​ៗ បន្តបន្ទាប់​គ្នា​… ។ មាន​ពាក្យ​ពោល​ដែល​យើង​សង្កេត​ឃើញ​ភាគច្រើន​ជា​កំណាព្យ​បទ​កាកគតិ បទ​ព្រហ្មគីតិ បទ​ពំនោល និង​បទ​ពាក្យ​៦​ជាដើម ។ សម្រាប់​ឱ្យ​អ្នក​ពោល និង​សិល្បករ​អ្នក​សម្តែង អាច​សម្តែង​បាន​ងាយស្រួល​ទៅ​វិញ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ក្នុង​អត្ថបទ​ជា​ច្រើន​នៃ​សៀ​ភៅ​ទាំង​១៦​ខ្សែ​នេះ មាន​ពាក្យ​ខ្លះ បញ្ជាក់​ពី​ការ​ដឹ​នាំ​រឿង បង្ហាញ​បទ​ពោល និង​មានឈ្មោះ​បទ​ភ្លេង​យ៉ាងច្រើន​ទៀត​ផង​…​។ ក្នុង​ចំណោម​បទ​ទាំងនោះ មាន​បទ​មួយ​ឭ​ចំនួន​ធំ​ដែល​អ្នក​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ពុំ​ស្គាល់​ព្រោះ​ការ​សិក្សា​ផ្នែក​តន្ត្រី​នៅ​រក​ឈ្មោះ​ពុំ​ទាន់​ឃើញ​អស់​នៅឡើយ​…​។ ដូច្នេះ​អ្នក​រៀបរៀង​សូម​លើកយក​តែ​បទ​មួយ​ចំនួន​ដែល​យើង​ស្គាល់ឈ្មោះ​…​យល់​ពីសារ​សំខាន់​របស់​បទ​សម្រាប់​ប្រើ​ក្នុង​ល្ខោន ហើយ​ដែល​ប្រជាជន​កម្ពុជា​និយម​ប្រើ​រហូត​ដល់​សព្វថ្ងៃ និង​បទ​ខ្លះ​ទៀត​ដែល​យល់​ថា គ្រាន់តែ​ជា​ការ​ព្នាយ​ឈ្មោះ​បន្តិចបន្តួច ទៅ​តាម​ពេលវេលា​ដ៏​យូរលង់​ប៉ុណ្ណោះ​ដូច​ជា​៖ បទ​ស្ដេច​លីលា ៖​ខ្សែ​១ ទំព័រ​១ ជា​ពញា​ដើរ ខ្សែ​៧៦​ទំព័រ​៩​ហើយ​ដែល​សព្វថ្ងៃ​មាន​អ្នកខ្លះ​ហៅ​ផ្សា​ដឺ​ន តាម​ភាសា​ថៃ ដែល​បកប្រែ​យក​ពី​ឈ្មោះ​ដើម​របស់​ខ្មែរ​ទៅ​… និង​អ្នកខ្លះ​ហៅ​ថា​ស្ដេច​យាង ។ បទ​ដំណក ៖ ខ្សែ​០១​ទំព័រ​៤៧ ជាប​ណ្ហ​ក ខ្សែ​៣ ទំព័រ​២៣ ជាប​ណ្ហ​ក ខ្សែ​៤ ទំព័រ​២១, ជា​កែវ​ណ​ក ខ្សែ​៦​ទំព័រ​២២, ជា​បិ​ន​ណ​ក ខ្សែ​៩​ទំព័រ​១៥ ជា​ដំណក ខ្សែ​៩​ទំព័រ​៣២, ជា​បទ​ក្រៅ​ណ​ក ខ្សែ​៧៦​ទំព័រ​៣៣… ឈ្មោះ​ក្រៅ​ណ​ក​នេះ​ត្រូវ​បាន​គេ​ប្រើ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ បទ​ឆាន ៖ ខ្សែ​៧៥ ទំព័រ​៣ ប្រហែលជា​បទ​ជើត​ឆាន ដែល​យើង​ប្រើ​សព្វថ្ងៃ​ទេ​ដឹង ? បទ​ទ្រង់គ្រឿង ៖ ខ្សែ​៧៥ ទំព័រ​១ ប្រហែលជា​បទ​ខម​ទ្រង់គ្រឿង ដែល​ខ្មែរ​ប្រើ​សព្វ​ថៃ្ង​ទេ​ដឹង ? បទ​ស្ដេច​លា ៖ ខ្សែ​១ ទំព័រ​៣២ រហូត​ដល់​ខ្សែ​១០ ទំព័រ​២៤ បទ​នេះ​ប្រហែលជា​បទ​លា ដែល​មាន​ប្រើ​រហូត​ដល់​សព្វថ្ងៃ ព្រោះ​ក្នុង​ឯកសារ​នេះ កន្លែង​ខ្លះ​បទ​ឱត សរសេរ​ជាស​ម្ដេច​ឱត ក៏​មាន ។ បទ​ស្មឹង​ថង ៖ ខ្សែ​៧៥ ទំព័រ​៣៨ បទ​នេះ​ប្រហែលជា​បទ​ស​មិន​ថង សព្វថ្ងៃ ។ បទ​ពញា​សោក ៖ ខ្សែ​៧៥ ទំព័រ​៣៩ បទ​នេះ​សព្វថ្ងៃ​អ្នកខ្លះ​ហៅ​ផ្យា​សុ តាម​ភាសា​ថៃ ដែល​បក​ពី​ឈ្មោះ​ដើម​របស់​ខ្មែរ​ទៅ និង​អ្នកខ្លះ​ទៀត​និយម​ហៅ​បទ មន្ត្រី​សោកា​ក៏​មាន។ បទ​ថ​យ៉​យ ៖ ខ្សែ​៧៥ ទំព័រ​៤៣ គឺ​បទ​តា​យ៉​យ ដែល​មាន​ប្រើ​សព្វថ្ងៃ ។ បទ​ក្លុម ៖ ខ្សែ​៧៥ ទំព័រ​១ រហូត​ដល់​ខ្សែ​៧៩ ឃើញ​ប្រើ​ឈ្មោះ​ដដែល បទ​នេះ​គឺ​បទ​ក្លុំ ឬ​ក្លុម ឬ​ខ្ញុំ​ដែល​ជា​ឈ្មោះ​និយម​ប្រើ​សព្វថ្ងៃ ។ បទ​ច្រះ ៖ ខ្សែ​១ ទំព័រ​១០ រហូត​ដល់​ខ្សែ​១០ ឃើញ​ប្រើ​ឈ្មោះ​ដដែល​…​។ ចាប់ពី​ខ្សែ​៧៥ ទំព័រ​៦ សល់​ខ្សែ​៨០ ឃើញ​ប្ដូរ​មក​ប្រើ​ឈ្មោះ​ត្រះ​វិញ បទ​នេះ​គឺ​បទ​ត្រាក់ ដែល​មាន​ប្រើ​សព្វថ្ងៃ ។ បទ​ឌិ​ត ៖ ខ្សែ​១ ទំព័រ​២៤ រហូត​ដល់​ខ្សែ​ទី​៨០ ប្រើ​ឈ្មោះ​ដដែល ។ បទ​នេះ​គឺ​បទ​អូត ដែល​គេ​និយម​ប្រើ​សព្វថ្ងៃ ។ ​បទ​ស្មើ ៖ ខ្សែ​៧៥ ទំព័រ​១៥ រហូត​ដល់​ខ្សែ​៨០ ប្រើ​ឈ្មោះ​ដដែល ។ បទ​នេះ​គឺ​បទ​ស្មើ ដែល​ប្រើ​សព្វថ្ងៃ ។ បទ​យា​នី ៖ ខ្សែ​៧៧ ទំព័រ​៤៨ រហូត​ដល់​សព្វថ្ងៃ​ប្រើ​ឈ្មោះ​ដដែល ។ បទ​ដួង​ព្រះ​ធាតុ ៖ ខ្សែ​៧៦ ទំព័រ​៤៦ រហូត​ដល់​សព្វថ្ងៃ ប្រើ​ឈ្មោះ​ដួង​ព្រះ​ធាតុ​ដដែល ប៉ុន្តែ​មាន​អ្នកខ្លះ​និយម​ហៅ​ដួង​ប៉ា​ង​ថា​ត តាម​ភាសា​ថៃ ដែល​បាន​មក​ពី​ឈ្មោះ​ដើម​របស់​ខ្មែរ ។ បទ​ជុំ​ព្រៃ ៖ ខ្សែ​៧៥ ទំព័រ​៣ រហូត​ដល់​ខ្សែ​បញ្ចប់ មានឈ្មោះ​បទ​ជុំ​ព្រៃ​ដដែល ។ សព្វថ្ងៃ​ឈ្មោះ​នេះ ក៏​គ្មាន​ដោះ​ដូរ​អ្វី​ដែរ គឺ​ឈ្មោះ​បទ​ជុំ​ព្រៃ​ដដែល ។ បទ​ពិលាប ៖ ខ្សែ​២ ទំព័រ​២២ រហូត​ដល់​ខ្សែ ក្រោយ​ៗ ហើយ​សព្វថ្ងៃ​បទ​នេះ​ក៏​មានឈ្មោះ​បទ​ពិលាប​ដដែល​គ្មាន​ផ្លាស់​ប្តូរ​អ្វី​ទេ ។ បទ​ប្រគុំ ៖ ខ្សែ​១ ទំព័រ​៣២ ដល់​ខ្សែ​ចុងបញ្ចប់​ឃើញ​ប្រើ​ឈ្មោះ​ដដែល ហើយ​សព្វថ្ងៃ​បទ​មានឈ្មោះ​ប្រគុំ​ដដែល​គ្មាន​ផ្លាស់​ប្តូរ​អ្វី​ទេ ។ បទ​ឆា​៖ ខ្សែ​៧៥ ទំព័រ​១ រហូត​ដល់​ខ្សែ ក្រោយ​ៗ ហើយ​សព្វថ្ងៃ​ក៏​នៅ​តែ​ប្រើ​ឈ្មោះ​បទ​ឆា ដដែល​គ្មាន​ប្រែប្រួល​ឡើយ ។ បទ​ជើត​ឈឹង​៖ ខ្សែ​៤ ទំព័រ​២៤ និង​ទំព័រ​៣០ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ក៏​នៅ​តែ​ប្រើ​ឈ្មោះ​បទ​ជើត​ឈឹង​ដដែល ។ បទ​ជើត ៖ ពី​ខ្សែ​១ រហូត​ដល់​ខ្សែ​ចុង​ក្រោយ​ឈ្មោះ​ដដែល ហើយ​សព្វថ្ងៃ​ឈ្មោះ​បទ​នេះ​ក៏​ត្រូវ​គេ​រក្សា​ទុក​ដដែល​គ្មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ទាំងអស់ ។ តាម​រយៈ​ការ​រៀបរាប់​បទ​ភ្លេង​ទាំងឡាយ​ខាងលើ​នេះ និង​មានឈ្មោះ​បទ​ភ្លេង​ជា​ច្រើន​ទៀត​តាំងពី​ខ្សែ​១ ដល់​ខ្សែ​៨០ ដែល​ពុំ​ទាន់​អាច​សម្គាល់​ឱ្យ​បាន​ច្បាស់លាស់​នោះ​… របៀប​កាត់កង​ឆាក​ដោយ​ចែក​សាច់​រឿង ជា​ឈុត​ៗ​បន្ត​គ្នា និង​កំណាព្យ​ជា​ពាក្យ​ពោល ផ្សេង​ៗ ព្រម​ដោយ​ពាក្យ​ជា​កំណត់ចំណាំ​នៃ​ការ​ដឹកនាំ​រឿង​ផង​នោះ ជឿ​ថា​ឯកសារ​សំ​ណេ​រ​នេះ គឺ​ប្រាកដជា​រឿងល្ខោន «Pièce de théatre» មិនមែន​ជា​រឿង​ប្រលោមលោក ឬ​ក៏​អត្ថបទ​ប្រភេទ​ដទៃ​ទៀត​ឡើយ សមតា​មការ​សន្និដ្ឋាន​របស់​លោក​សាស្ត្រ​ចា​រ្យ អ្នក​ស្រាវជ្រាវ​ផ្នែក​អក្សរសិល្ប៍​ខ្មែរ​ដែល​ថា ៖ អត្ថបទ​រឿង​រាមកេរ្តិ៍​នេះ ជា​នាដ្យកថា​មែន ។ ចុះបើ​ឯកសារ​នេះ ជា​អត្ថបទ​រឿងល្ខោន​មែន​នោះ តើ​ជា​អត្ថបទ​របស់​ទម្រង់​ល្ខោន​ណាមួយ ? ដោយ​យោង​ទៅ​លើ​ការ​និយម​របស់​ប្រជាជន​កម្ពុជា ក្នុង​ការ​ប្រើ​វិធីសាស្ត្រ​បែប​បុរាណ «Méthode Empérique» ក្នុង​ការ​បន្ត​ស្នាដៃ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត ដោយ​បង្រៀន​ឱ្យ​ទន្ទេញ​ចាំ​មាត់ ឬ​ក៏​និយាយ​ប្រាប់ ត​ៗ​គ្នា​ពី​ឪពុក​ទៅ​កូន ពី​គ្រូ​ទៅ​សិស្ស និង​ដោយ​ផ្អែក​ទៅ​លើ​ភាព​ជាក់ស្តែង​ដែល​មាន​សេសសល់​រហូត​ដល់​សព្វ​ថ្ងៃនេះ នោះ​គេ​ឃើញ​ទម្រង់​ល្ខោន​បី គឺ​ល្ខោន​ស្រមោល ល្ខោន​ពាក់​មុខ និង​ល្ខោន​ក្បាច់​បុរាណ​ដែល​សម្តែង​រឿង​រាមកេរ្តិ៍ ដូច​បាន​ជម្រាប​ពី​ខាងលើ​ម្តង​មក​ហើយ ។ ប៉ុន្តែ​បើ​លើកយក​បច្ចេកទេស​សម្តែង​មក​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​នោះ ឃើញ​ថា ក្នុង​ទម្រង់​ទាំង​បីដូច​ជម្រាប​ខាងលើ​… ឯកសារ​រឿងល្ខោន​នេះ​មិនមែន​សម្រាប់​ល្ខោន​ក្បាច់​បុរាណ​ទេ ព្រោះ​ល្ខោន​ក្បាច់​បុរាណ​ជា​ល្ខោន​ដែល​យក​ចម្រៀង​ជា​ក្រុម « Choeur» ជា​មធ្យោបាយ​ជូន​ដំណើរ​សាច់​រឿង និង​ជូន​កាយវិការ​អ្នក​រាំ ដែល​ត្រូវ​ហាត់​យ៉ាង​ហ្មត់ចត់​ជា​មុន រហូត​ដល់​ចាំ​ស្ទាត់ ស្ទើរតែ​ក្លាយជា​ស្វ័យប្រវត្តិ មិន​មាន​ប្រើ​បទ​ពំនោល ដូច​ជា​ល្ខោន​ស្រមោល «​ស្បែក​ធំ » ឬ​ល្ខោនខោល​ឡើយ ។ ផ្ទុយ​ទៅ​វិញ អត្ថបទ​សំ​ណេ​រ​នេះ មាន​ពាក្យ​ពោល​យ៉ាងច្រើន ដែល​ពី​ក្នុង​ខ្សែ​១​រហូត​ខ្សែ​១០​ប្រើ​ពាក្យ​ថា​សំ​ណា រួច​ពី​ខ្សែ​៧៥​ដល់​៨០​ឃើញ​ប្រើ​ជាប​ទរាប ឬ​និយាយ​បទ​រាយ ដូច្នេះ​អត្ថបទ​ល្ខោន​រឿង​រាមកេរ្តិ៍​នេះ បើ​មិន​សម្រាប់​ល្ខោន​ស្រមោល​ស្បែក​ធំ​ទេ មាន​តែ​ល្ខោនខោល​ប៉ុណ្ណោះ ព្រោះ​ទម្រង់​ទាំង​ពីរ​មាន​ប្រើ​ពំនោល​ដូច​គ្នា ។ ឯ​របៀប​ប្រើ​បទ​ភ្លេងពិណពាទ្យ​ទៀត​សោត​ក៏​ប្រហាក់ប្រហែល​គ្នា​ដែរ … ។ ប៉ុន្តែ​បើ​យើង​ពិនិត្យ​ទៅ​លើ​កំណត់ចំណាំ ដែល​បញ្ជាក់​ពី​ការ​ដឹកនាំ​រឿង​វិញ​«La mise en scène» ដូច​ជា​ពាក្យ​ថា ៖ ជើត​ឈឹង ហើយ​ពោល​៖ ខ្សែ​៤ ទំព័រ​៣០ ដែល​បញ្ជាក់​ឱ្យ​ដឹង​ថា ភ្លេង​ត្រូវ​លេង​បទ​ជើត​ឈឹង កាលណា​អ្នកភ្លេង​លេង​ចប់​ហើយ​នោះ​អ្នក​ពោល​ត្រូវ​ពោល​បន្ត ។ ឬ​ពាក្យ​ថា ៖ ល្បង​កាន់ ហើយ​ជើត​ជំហាន​ធំ​ខ្សែ​៤ ទំព័រ​៥ ។ បង​នូវ​យក​មេ​ទៅ​បង្ហាញ​បុណ្យ ហើយ​មេ​ដឹងគុណ ញញឹមញញែមរ​កបង ។ ទេពី​ក្រោធ​ប្រះ​ខ្លួន​ហោង រាពណ៍​ឱប​ហោះ​ផ្សង អាណា​ថក​បណ្តាល​វេហាស៍ ។ ពាក្យ​នេះ​បញ្ជាក់​ពី​ការ​សម្តែង និង​ការ​ដឹកនាំ​រឿង គឺ​តួ​រាពណ៍​ដែល​ត្រូវ​ចាប់​នាង​សីតា​ត្រូវធ្វើ​កាយវិការ​ជា​ចាប់ ឬ​ប៉ះ​នាង​ដោយ​លឹប​ល ញញើតញញើម រួច​ហើយ​ឈាន​ជំហាន ធំ​ៗ​ដើម្បី​ដកថយ​ដូច​ជា​ភ្ញាក់​… រួច​ចូលចាប់​នាង​ម្តងទៀត ចាប់​បាន​ហើយ «​ឱប​ហោះ​យក​ទៅ​…» ។ ការ​ដឹកនាំ​រឿង​របៀប​នេះ សង្កេត​ឃើញ​ត្រូវ​បាន​គេ​ថែរក្សា​រហូត​មក​ដល់​សព្វថ្ងៃ ទោះ​ក្នុង​ល្ខោន​ក្បាច់​បុរាណ​ក៏​មាន ទោះ​ក្នុង​ទម្រង់​ល្ខោនខោល​ក៏​មាន ។ ឬ​ពាក្យ​ថា ៖ ព្រះ​ល​ក្ម្ស​ណ៍​វ័ណ្ឌ​មាលា ខ្សែ​៥​ទំព័រ​៣៥ ។ ដងណោះ​ព្រះ​ល​ក្ម្ស​ណ៍​នរបតី ដាល​ដោះ​រួស​ខ្មី ក៏​វ័ណ្ឌ​មាលា​ដ៏​សុគ្រីព ។ ​ក្រាបថ្វាយបង្គំ សូមពរ​ជីព ស្រេច​ហើយ​សុគ្រីព ក៏​ហោះ​វឹង​ថ្កាន​ពាលី ។ អន្លើ​នេះ​បើ​យោង​តាម​ពាក្យ​កំណត់​នៃ​ការ​ដឹកនាំ​រឿង​ខាងលើ ឃើញ​ថា​ព្រះ​ល?? ប្រភព៖ សៀវភៅទស្សនីយភាព​ខ្មែរ Share on LinkedInShare on FacebookShare on Google+Tweet about this on TwitterPrint this pageShare on TumblrPin on PinterestEmail this to someone ← តើបទល្មើសភ្លាមៗ និងបទល្មើសបន្តរៀងហូរហែ ខុសប្លែកគ្នាបែបណា?អង្គការសហប្រជាជាតិអំពាវនាវជាផ្លូវការឱ្យកាត់ទោសមេដឹកនាំយោធាភូមា អំពី ប្រល័យពូជសាសន៍ → You May Also Like ២៤ កញ្ញា ឆ្នាំ១៩៩៣ បាននាំអ្វីខ្លះមកខ្មែរវិញ? September 24, 2017 Comments Off តើរោងចក្រស្លដែកមុនសម័យអង្គរមាននៅឯណាខ្លះ? November 18, 2017 Comments Off ហេតុអ្វីបានជាមានឈ្មោះវីថីសន្ធរម៉ុក និងវិទ្យាល័យសន្ធរម៉ុក នៅក្នុងរាជធានីភ្នំពេញ? November 22, 2017 Comments Off







Source

Wednesday, September 19, 2018

វីដេអូ

ល្ខោនខោល VIDEO

Altitude (2010)

===============================================================================================================================================================

titanic-20-years-later-with-james-cameron-2017

===============================================================================================================================================================

Resident Evil Afterlife 2010

===============================================================================================================================================================

titanic-20-years-later-with-james-cameron-2017

===============================================================================================================================================================

Resident Evil: Apocalypse (2004)

===============================================================================================================================================================

Resident Evil: Extinction (2007)

===============================================================================================================================================================

===============================================================================================================================================================

Resident Evil: Retribution (2012)

===============================================================================================================================================================

The Resident (2011)

===============================================================================================================================================================

The Resident (2018) Full Tvshow |The Resident (2018) Latest Episode 1

===============================================================================================================================================================

The Resident (2018) Full Tvshow |The Resident (2018) Latest Episode 2

===============================================================================================================================================================

The Resident (2018) Full Tvshow |The Resident (2018) Latest Episode 3

===============================================================================================================================================================

The Resident (2018) Full Tvshow |The Resident (2018) Latest Episode 4

===============================================================================================================================================================

The Resident (2018) Full Tvshow |The Resident (2018) Latest Episode 5

===============================================================================================================================================================

The Resident (2018) Full Tvshow |The Resident (2018) Latest Episode 6

===============================================================================================================================================================

The Resident (2018) Full Tvshow |The Resident (2018) Latest Episode 7

===============================================================================================================================================================

The Resident (2018) Full Tvshow |The Resident (2018) Latest Episode 8

===============================================================================================================================================================

The Resident (2018) Full Tvshow |The Resident (2018) Latest Episode 9

===============================================================================================================================================================

The Resident (2018) Full Tvshow |The Resident (2018) Latest Episode 10

===============================================================================================================================================================

The Resident (2018) Full Tvshow |The Resident (2018) Latest Episode 11

===============================================================================================================================================================

The Resident (2018) Full Tvshow |The Resident (2018) Latest Episode 12

===============================================================================================================================================================

The Resident (2018) Full Tvshow |The Resident (2018) Latest Episode 13

===============================================================================================================================================================

Jurassic World: Fallen Kingdom (2018)

===============================================================================================================================================================

The Resident (2018) Full Tvshow |The Resident (2018) Latest Episode

===============================================================================================================================================================

Title

===============================================================================================================================================================

titanic 1997

Coco

Skull Island

Sunday, September 9, 2018

Beat Richner





Beat Richner

សូមថ្លែងនូវការសោកស្តាយជាអនេកកប្បកាចំពោះការបាត់បង់លោកវេជ្ជបណ្ឌិត
Dr. Beat Richner

ដែលជាបុគ្គលម្នាក់បានជួយរក្សាជីវិតក្មេងៗរបស់កម្ពុជាកន្លងមក។

លោកវេជ្ជបណ្ឌិត បេអាត​ រិចន័រ (កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នា១៩៤៧) ជាជនជាតិ ស្វីស។ គាត់ជា ពេទ្យកុមារ អ្នកលេងសូរឡោ និងជាអ្នកបង្កើត មន្ទីរពេទ្យកុមារ នៅ ព្រះរាជាណាចក្រកម្ពុជា ហើយគាត់ជានាយកនៃមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។






វិជ្ជាជីវៈ

បន្ទាប់ពីទទួលបានបរិញ្ញាបត្រវិជ្ជសាស្រ្ត ក្នុងឆ្នាំ១៩៧៣ លោកវិជ្ជបណ្ឌិត បេអាត​ រិចន័រ ធ្វើជាអ្នកឯកទេសថែរទាំកុមារ នៅឯមន្ទីរពេទ្យកុមារនៅស៊ូរិច។ បន្ទាប់មក​ លោក រិចន័រ​បាន​ធ្វើការ​អោយ​កាកបាទក្រហមស្វីស និង​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជាជា​ទី​ដែល​លោក​បាន​ធ្វើការ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផាទីក្រុង​ភ្នំពេញចន្លោះ​ឆ្នាំ​១៩៧៤ និង​ឆ្នាំ​១៩៧៥។ មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​ប្រសិទ្ធិភាព​នាម​ដើម្បី​ជា​ការ​ចង​ចាំ​ដល់​សម្តេច​ព្រះអង្គម្ចាស់​ នរោត្តម គន្ធបុប្ផា (១៩៤៨-១៩៥២) ដែល​ជា​ព្រះរាជបុត្រី​នៃ​ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុដែល​បាន​សោយវិលាល័យ​ក្នុង​ព្រះជន្ម​ក្មេងវស្សា​។ នៅ​ពេល​ដែល​ខ្មែរ​ក្រហមបាន​កាន់កាប់​ប្រទេស​កម្ពុជា លោក​ត្រូវ​បាន​បង្ខំ​អោយ​ចាកចេញ​ទៅ​ប្រទេស​ស្វីសវិញ​ដែល​ជា​ទី​ដែល​លោក​បាន​បន្ត​ការងារ​របស់​លោក​នៅ​ទីក្រុងហ៉្សូរ៉ិច។ [១] ក្នុងដំណើរការស្វែងរកអាជីពវេជ្ជសាស្ត្ររបស់គាត់ និង ចំណាប់អារម្មណ៍ខាងតន្ត្រី និង ការកម្សាន្ត វេជ្ជ.រិឆ្នឺរបានអភិវឌ្ឍចរិកលក្ខណៈនៃ "Beatocello" ត្លុកកំប្លែងសិល្បៈ ដែលលេងសេឡ្លូ។ ស្របគ្នាជាមួយមុខនាទីនេះ លោករិឆ្នឺរក៏បានបោះពុម្ពសៀវភៅកុមារជាច្រើនដែលផ្អែកលើ "Beatocello" ។[១]
នៅ ខែធ្នូ ១៩៩១ រិឆ្នឺរបានត្រឡប់មកកម្ពុជានិងបានឃើញការបំផ្លិចបំផ្លាញដែលបានកើតឡើងជាបន្តបន្ទាប់ពីការប៉ះទង្គិចគ្នាដែលជាលទ្ធផលជម្លោះរវាងខ្មែរក្រហមនិងវៀតណាម។ លោកត្រូវបានសុំអោយបើកនិងសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញដោយរដ្ឋាភិបាលកម្ពុជា។ ការបង្កើតមូលនិធិគន្ធបុប្ផានៅខែមីនា ១៩៩២ លោករិឆ្នឺរជាផ្លូវការបានត្រឡប់មកកម្ពុជាវិញដើម្បីចាប់ផ្ដើមការសាងសង់ឡើងវិញ ហើយគន្ធបុប្ផាត្រូវបានបើកទ្វារឡើងវិញនៅខែវិច្ឆិកា ១៩៩២។ Since then, the foundation has funded the expansion of Kantha Bopha Children's Hospitals to include five hospitals in total.
As "Beatocello", Richner performs free concerts at the Jayavarman VII hospital in Siem Reap on Thursday and Saturday nights, during the high season. The evenings include songs, played on his cello, and talks on the health crisis in Cambodia. He asks the young tourists for blood, the older tourists for money, and the ones in between for both.[២] Richner and his work in Cambodia have also been the subject of five documentary films[៣] by Georges Gachot: Bach at the Pagoda (1997), And the Beat Goes On (1999), Depardieu goes for Beatocello (2002), and Money or Blood (2004). In 2006, the documentary "Dr Beat and The Passive Genocide of Children" by Australian film maker Janine Hosking was produced.[៤]
Currently, of the 2400 Kantha Bopha staff members, Dr. Richner alongside the head pathologist Dr. Denis Laurent, are the only expatriate staff members employed at the hospitals.
Richner has waged war on the large AID agencies claiming that their policies of poor health care for poor people in poor countries is not only immoral but illogical.
Richner was named "Swiss of the Year" in 2003.[៥]

មន្ទីរពេទ្យ គន្ធបុប្ផា[កែប្រែ]

មន្ទីរពេទ្យ​មាន​សាខា​ចំនួនប្រាំ ដែលបានបង្កើតឡើងដោយ លោកវេជ្ជបណ្ឌិត បេអាត​ រិចន័រ។ មន្ទីរពេទ្យគន្ធបូប្ផា ត្រូវបានបង្កើតឡើង និង មាន ទីតាំង នៅ ក្នុង រាជធានីភ្នំពេញ។​ រាល់ការព្យាបាលនៅមន្ទីរពេទ្យរបស់លោកពុំមានការគិតកម្រៃឡើយ។ សាខា​គន្ធបូប្ផាទីមួយ និង ទីពីរ ស្ថិតនៅក្នុងរាជធានីភ្នំពេញ និង មន្ទីរពេទ្យ ព្រះបាទជ័យវរ្ម័នទី៧ ដែលស្ថិតនៅខេត្តសៀមរាប។ មន្ទីរពេទ្យគន្ធបូប្ផាទី៤ បានបើកដំណើរការនៅខែធ្នូ ក្នុងឆ្នាំ២០០៥ នៅភ្នំពេញ ហើយបានរួមបញ្ចូលគ្នាជាមួយនិងមន្ទីរពេទ្យគន្ធបូប្ផាទីមួយ។ អគាររបស់មន្ទីរពេទ្យគន្ធបូប្ផាទីប្រាំ ត្រូវបានស្ថាបនារូចរាល់ និង បើកឱ្យដំណើរការនៅក្នុងខែធ្នូ ឆ្នាំ២០០៧។
មន្ទីរពេទ្យគន្ធបូប្ផាទីពីរ​ត្រូវ​បាន​ដាក់​សម្ផោធ​នៅ​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​១៩៩៦។ មន្ទីរពេទ្យ​ត្រូវ​បាន​សាងសង់​ឡើង​ដោយសារ​តម្រូវ​ការ​ចាំ​បាច់​ដែល​បង្ក​ដោយ​ចំនួន​មនុស្ស​ដ៏​កកកុញ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី១។ ទីតាំង​មន្ទីរពេទ្យ​ត្រូវ​បាន​សម្តេច​ព្រះនរោត្តម សីហនុ(ព្រះបរមរតនកោដ្ឋ)​ទ្រង់​ប្រោសព្រះរាជប្រទាន។ មន្ទីរពេទ្យ​ព្រះជ័យវរ្ម័នទី៧​ត្រូវ​សាងសង់​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៨​លើ​ទីតាំង​ដែល​ជា​អំណោយ​របស់​សម្តេច​នាយករដ្ឋមន្រ្តី​​ហ៊ុន សែន The commissioning of this hospital came from the initiative of Cham Prasidh, the minister of commerce. The hospital is located near Angkor Wat and has health education facilities as well inpatient and outpatient care. On Octoboer 9, 2001, a maternity ward for HIV infected mothers was added to Jayavarman VII and includes 350 hospital beds.[១] In 2004, construction of Kantha Bopha IV began to offset structural and capacity issues of Kantha Bopha I. Built in connection to the first hospital, Kantha Bopha IV stands near the famous Wat Phnom in the capital city. Richner's funding and donation campaign for this hospital raised 15 million USD. The campaign "Aktion Zwaenzger Noetli 2004" was primarily done in Switzerland.
មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាលកុមារជាងពាក់កណ្តាលលាននាក់ក្នុងឆ្នាំ និង​ប្រហែលជាង​១សែន​នាក់​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ដោយពុំគិតកម្រៃអ្វី​ទាំង​អស់។Japanese encephalitis, malaria, dengue fever and typhoid are common, often exacerbated by the presence of TB. TB is the number one killer. Mortality rate is an astonishingly low 1%. Dr. Richner claims that over 80% of all paediatric health care in Cambodia is provided by his hospitals.
The hospitals are primarily funded by donations from individuals in Switzerland, where Richner is somewhat of an icon. Operational expense in 2006 was in the order of $17mill USD. Since the Foundation started in 1991, it has reportedly raised $370 million USD.[២]
In addition to medical care, the hospitals also provides an International Postgraduate Course. The Kantha Bopha Academy for Pediatrics, started in 2009, has recently completed its third year. The program includes lectures and courses on general pediatrics, infectiology, immunology and diagnostic imaging. The course program also includes a thorough introduction into the organization and management of a children’s hospital and a maternity in a poor and tropical country.[៦]

Saturday, September 8, 2018

ជំងឺទឹកនោមផ្អែម និងជំងឺរលាកផ្លូវប្រព័ន្ធទឹកនោម




និយមន័យ

ជំងឺរលាកផ្លូវប្រព័ន្ធទឹកនោម គឺជាការបង្ករោគតាមផ្លូវប្រព័ន្ធទឹកនោម រួមមានតម្រងនោម បំពង់បង្ហូរនោម ប្លោកនោម បង្ហួរនោម និងក្រពេញប្រូស្តាត(បុរស) ដែលភាគច្រើនកើតក្នុងប្លោកនោមជាសរីរាង្គផ្ទុកទឹកនោម។ វាជាប្រភេទជំងឺឆ្លងកើតច្រើនជាងគេ ជួរទី២ នៃជំងឺឆ្លងផ្សេងទៀត ហើយស្ត្រីមានច្រើនជាងបុរស ១០ដងដោយសារតែកាយវិភាគវិទ្យា(Anatomy)។
ចំពោះអ្នកជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រងជាតិស្ករឱ្យបានត្រឹមត្រូវ អាចមានហានិភ័យទ្វេដងក្នុងការឆ្លងមេរោគតាមផ្លូវប្រព័ន្ធទឹកនោម។ 
មូលហេតុ និងកត្តាប្រឈម
•កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ និងមិនបានគ្រប់គ្រងត្រឹមត្រូវល្អ
•ស្ករនៅក្នុងទឹកនោមជួយជំរុញការលូតលាស់របស់បាក់តេរី
•ប្លោកនោមមិនបានបញ្ចេញទឹកនោមចោលទាំងស្រុងដោយសារប្រព័ន្ធសរសៃប្រសាទត្រូវបានប៉ះពាល់
•ភាគច្រើនជាស្ត្រីព្រោះបង្ហួរនោមមានលក្ខណៈកាយវិភាគវិទ្យាត្រង់ និងខ្លី ដែលជាកត្តាបង្កើនការចម្លងមេរោគ ឬបាក់តេរី
•មានជំងឺទឹកនោមផ្អែមលើសពី១០ឆ្នាំ
•មានផលវិបាកជំងឺទឹកនោមផ្អែមរួចជាស្រេចដែលប៉ះពាល់តម្រងនោម ឬសរសៃឈាម  
•អ្នកជំងឺធ្លាប់មានការឆ្លងមេរោគលើផ្លូវប្រព័ន្ធទឹកនោមក្នុងឆ្នាំមុនហើយវាក៏មានហានិភ័យខ្ពស់នៃការកើតឡើងម្តងទៀត។
តើពេលណាលោកអ្នកត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត?
ដើម្បីជៀសវាងការឆ្លងមេរោគលើផ្លូវប្រព័ន្ធទឹកនោមសូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើរោគសញ្ញាមួយឬច្រើនកើតឡើងដូចខាងក្រោម:
•ក្ដៅខ្លួន ឬញាក់
•នោមញឹកញាប់ 
•នោមរអាក់រអួល 
•នោមមានអាការៈក្រហាយ ឬឈឺ
•ទឹកនោមមានកករ ពណ៌ស្រអាប់ ឬមានឈាម 
•ទឹកនោមមានក្លិនមិនល្អ 
•ឈឺពោះនៅពេលនោម ជាពិសេសនៅលើថ្ងាស់(ផ្នែកខាងក្រោមនៃពោះ) ឬឈឺចង្កេះ
ការធ្វើរោគវិនិច្ឆ័យ
វេជ្ជបណ្ឌិតនឹងធ្វើការស្នើសុំធ្វើតេស្តទឹកនោមរបស់លោកអ្នក ដើម្បីស្វែងរកមេរោគប្រភេទបាក់តេរី។ តេស្តផ្សេងទៀតអាចប្រើផងដែរដូចជា អេកូពោះ MRI និង ស៊ីធីស្កែន(CT scan) ជាពិសេសប្រសិនបើលោកអ្នកនៅតែមានការរលាកផ្លូវប្រព័ន្ធទឹកនោម។
ការព្យាបាល
ប្រសិនបើតេស្តទឹកនោមមានសញ្ញាឆ្លងប្រភេទបាក់តេរី នោះវេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាថ្នាំផ្សះអង់ទីប៊ីយ៉ូទិច ដែលជាធម្មតាសម្រាប់ញ៉ាំពី ៥ ទៅ ៧ ថ្ងៃ (ប៉ុន្តែវាអាចប្រើរយៈពេលវែង បើជំងឺឆ្លងនេះមានសភាពធ្ងន់ធ្ងរ)។ ជាមួយគ្នានេះប្រភេទថ្នាំដែលជួយបន្ថយភាពឈឺចាប់ និងក្រហាយត្រូវបានគេប្រើប្រាស់ផងដែរ។
វិធីការពារ
•ព្យាយាមគ្រប់គ្រងជាតិស្ករក្នុងឈាមអោយបានល្អនៅក្នុងកម្រិតគោលដៅ
•រក្សាអនាម័យផ្ទាល់ខ្លួនដោយលាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់
•លាង ឬជូតសំអាតពីមុខទៅក្រោយ បន្ទាប់ពីបន្ទោរបង់
•កុំដំអក់យូរទៅនោម(បើឈឺនោម)
•ផឹកទឹកអោយបានគ្រប់គ្រាន់
•បត់ជើងតូចបនា្ទប់ពីមានការរួមភេទដើម្បីបញ្ចេញចោលមេរោគ
•បញ្ឈប់ការជក់បារី
ម្យ៉ាងទៀតមានការសិក្សាមួយចំនួនទៅលើទឹកផ្លែឈើហ្គេនបឺរី Cranberry បានបញ្ជាក់ថា អាចប្រើក្នុងការព្យាបាល ឬការពារជំងឺឆ្លងតាមផ្លូវប្រព័ន្ធទឹកនោម។ សូមផឹកទឹកផ្លែឈើហ្គេនបឺរី ដែលមានជាតិស្ករតិច ឬផឹកគ្រាប់ថ្នាំហ្គេនបឺរីជំនួយ៕
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ

តារាងឈ្មោះឳសថក្នុងឧបសម្ពន្ធ័ទី ១ ទី២ និង ៣ នៃ ឳសថស្ថានគាតសុខរុងរឿង



តារាងឈ្មោះឳសថក្នុងឳសថស្ថានគាតសុខរុងរឿង

លេខរៀង
ឈ្មោះឳសថ
បរិមាណ
abacavir sulfate 66
0
abacavir sulfate-lamivudine 66
0
abacavir sulfate-lamivudine-
0
zidovudine 66
0
ABELCET 39
0
ABILIFY 65
0
ABILIFY MAINTENA 65
0
ABRAXANE 59
0
ABREVA 87
0
១០
ABSORICA 82
0
១១
acamprosate calcium 127
0
១២
acarbose 31
0
១៣
ACCOLATE 20
0
១៤
ACCUPRIL 45
0
១៥
ACCURETIC 46
0
១៦
acebutolol hcl 72
0
១៧
ACEON 45
0
១៨
acetaminophen 7
0
១៩
acetaminophen w/ codeine 11
0
២០
acetazolamide 93
0


តារាង