សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ!
គាត់ក៏រួមចំណែកជួយខ្មែរយើងច្រើនដែរ! ៧ ចំណុចកម្រមានអ្នកដឹងអំពីលោក កូហ្វ៊ីអាណាន់
អតីតអគ្គលេខាធិការ U.N
ហ្គាណា៖ លោក
កូហ្វ៊ីអាណាន់ (Kofi Annan)
ដែលជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិស្បែកខ្មៅដំបូងបង្អស់
បានទទួលមរណភាពហើយកាលពីម្សិលមិញ នៅអាយុ ៨០ ឆ្នាំ។
នេះបើតាមសេចក្តីរាយការណ៍ពីអ្នកការទូត។
មន្ត្រីការទូតជនជាតិហ្គាណាដែលជាអគ្គលេខាធិការទី៧ បានដឹកនាំអង្គការសហប្រជាជាតិ
(U.N) ពីថ្ងៃទី ១ មករា ឆ្នាំ ១៩៩៧ ដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០០៦
និងឈ្នះពានរង្វាន់ណូបែលសន្តិភាពប្រចាំសតវត្សរ៍នៅឆ្នាំ ២០០១ ផងដែរ។
លោក កូហ្វ៊ីអាណាន់ (Kofi Annan)
ទន្ទឹមនឹងការចូលរួមរំលែកទុក្ខចំពោះការបាត់បង់ដ៏ធំធេងរបស់ពិភពលោក
យើងក៏សូមលើកឡើងនូវរឿងរ៉ាវទាំង ៧
ចំណុចដែលមនុស្សភាគច្រើនមិនបានដឹងអំពីអតីតក្បាលម៉ាស៊ីនដ៏ឆ្នើម
របស់អង្គការកំពូលមួយនេះ។
"ឆ្វេង-លោក ណែលសុន មែនដេឡា" និង "ស្តាំ-លោក
កូហ្វ៊ីអាណាន់"
១. លោក អាណាន់
កើតនៅថ្ងៃទី ៨ មេសា ១៩៣៨ ក្នុងក្រុងកូម៉ាស៊ី (Comassie) ដែលឥឡូវប្តូរមកឈ្មោះ
គូម៉ាស៊ី (Kumasi) ក្នុងតំបន់ឆ្នេរមាស (Gold Coast) នៃប្រទេសហ្គាណា។
គាត់មានបងប្អូនស្រីភ្លោះម្នាក់ឈ្មោះ Efua Atta ដែលបានស្លាប់កាលពីឆ្នាំ ១៩៩១។
ពួកគាត់ទាំងពីរមានឈ្មោះកណ្តាល (middle name) “Atta”
ដែលមានន័យថា “កូនភ្លោះ”។
លោក កូហ្វ៊ីអាណាន់ (Kofi Annan)
២. មេដឹកនាំផ្នែកការទូតរូបនេះបានចូលរៀននៅ
សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងក្រុងគូម៉ាស៊ី
មុននឹងបញ្ចប់ការសិក្សាថ្នាក់ក្រោមបរិញ្ញាបត្រ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៦១។
នេះបើតាមរបាយការណ៍ស្តីអំពីជីវប្រវត្តិរបស់ U.N។ គាត់បានសិក្សាផ្នែកសេដ្ឋកិច្ច
នៅមហាវិទ្យាល័យ Macalester ក្នុងក្រុងស៊ែនផល រដ្ឋមីនេសូតា។ បន្ទាប់មក
គាត់បានបន្តការសិក្សាផ្នែកដដែលកម្រិតបរិញ្ញាបត្រ នៅវិទ្យាស្ថានអន្តរជាតិ
និងស្រាវជ្រាវដើម្បីការអភិវឌ្ឍន៍ នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
លោក កូហ្វ៊ីអាណាន់ (Kofi Annan)
៣. គាត់បានចាប់ផ្តើមអាជីពជាអ្នកការទូតនៅឆ្នាំ
១៩៦២ ក្នុងនាមជាមន្ត្រីគ្រប់គ្រងផ្នែករដ្ឋបាល និងថវិកា ជាមួយអង្គការសុខភាពពិភពលោក
ដែលមានទីស្នាក់ការកណ្តាលនៅស្វ៊ីសដូចគ្នា។ ក្រោយមក
គាត់បានចូលបម្រើការងារនៅអង្គការសហប្រជាជាតិ ដោយក្លាយជាជំនួយការអគ្គលេខាធិការ
ក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្នុងខែមីនា ឆ្នាំ ១៩៩៣។
លោក កូហ្វ៊ីអាណាន់ (Kofi Annan)
៤. អ៊ីរ៉ាក់បានចូលឈ្លានពានប្រទេសគុយវ៉ែត
ក្នុងខែសីហា ១៩៩០ ដូច្នេះលោក Javier Perez
ដែលជាអគ្គលេខាធិការនៅជំនាន់នោះបានស្នើឱ្យ លោក អាណាន់
រៀបចំឱ្យមានការដោះលែងចំណាប់ខ្មាំង និងការធ្វើមាតុភូមិនិវត្តន៍
នៃបុគ្គលិកអន្តរជាតិជិត ១,០០០ នាក់នៅអ៊ីរ៉ាក់។ នេះបើតាមរបាយការណ៍របស់ U.N។
លោកក៏បានដឹកនាំការចរចារជាមួយអ៊ីរ៉ាក់ស្តីអំពីការលក់ប្រេង
ដើម្បីជួយទ្រទ្រង់ថវិកាជំនួយមនុស្សធម៌ផងដែរ។
លោក កូហ្វ៊ីអាណាន់ (Kofi Annan)
៥. ក្រោយអាណត្តិជាអគ្គលេខាធិការរបស់ខ្លួនបានបញ្ចប់
លោក អាណាន់ បានបង្កើតមូលនិធិកូហ្វ៊ីអាណាន់ (Kofi Annan Foundation)
ដែលមិនស្វែងរកប្រាក់ចំណេញ និងមានគោលដៅធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចសាកល
និងលើកកម្ពស់សន្តិភាពពិភពលោកបន្ថែមទៀត។
លោក កូហ្វ៊ីអាណាន់ (Kofi Annan)
៦. លោក អាណាន់
បានបម្រើការជាប្រេសិតពិសេស (ឬបេសកជនពិសេស) របស់សម្ព័ន្ធអង្គការសហប្រជាជាតិ-អារ៉ាប់
(U.N-Arab League) ដើម្បីជួយប្រទេសស៊ីរី ក្នុងឆ្នាំ ២០១២
ដែលធ្លាក់ក្នុងសង្គ្រាមស៊ីវិលបង្ហូរឈាមអស់ ១៨ ខែ
និងនៅតែញាំញីប្រទេសនេះដល់បច្ចុប្បន្ន ហើយលោកក៏បានលាឈប់ពីតំណែងនៅខែសីហា
ក្នុងឆ្នាំដដែល។
លោក កូហ្វ៊ីអាណាន់ (Kofi Annan) និងភរិយា Nane Annan
៧. ក្រៅពីអាជីពដ៏គួរឱ្យកោតស្ញប់ស្ញែងមួយនេះ
គាត់ក៏ចេះភាសាបារាំង អង់គ្លេស និងភាសាអាហ្វ្រិកជាច្រើនផងដែរ។
បុរសដែលជាមោទនភាពនៃជនជាតិស្បែកខ្មៅរូបនេះ បានរៀបការពីរដង ដោយលើកទី១ ជាមួយអ្នកស្រី
Titi Alakija ហើយក្រោយមកជាមួយអ្នកស្រី Nane Annan។ គាត់មានកូនបីនាក់ដែលមានឈ្មោះ
Kojo, Ama, និង Nina៕
លោក កូហ្វ៊ីអាណាន់ (Kofi Annan) និងកូនប្រុស Kojo Annan
សូមទស្សនាវីដេអូខាងក្រោម៖
តើប្រិយមិត្តយល់យ៉ាងណាដែរ?
No comments:
Post a Comment